សម្ល​ម្ជូរយួន

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • + គ្រឿងផ្សំៈ​
    - ត្រី​រ៉ស​    ​    ​១ ក្បាល​
    - ប៉េង​បោះ​    ​    ​២ ផ្លែ​
    - ក្រអៅ​ឈូក​    ​៣ ដើម​
    - ត្រឡាច​    ​    ​១/២ ផ្លែ​
    - ម្នា​ស់     ​    ​១/៤ ផ្លែ​
    - ជីនាងវង និង​ជី​បន្លា​    ​០.៥ ខាំ​
    - អំពិល​ទុំ​    ​    ​២ ខាំ​
    - ម្សៅ​ស៊ុប ម៉េក​គី​    ​២ ស្លាបព្រា​កាហ្វេ​
    - ទឹកត្រី​    ​    ​១-២ ស្លាបព្រា​បាយ​
    + របៀប​ធ្វើៈ​
    លាង​ត្រី​ឲ្យ​ស្អាត កាត់​ជា​កង់ៗ រួច​បំពង​ឲ្យ​ស្រួយ​ទុក​មួយ​អន្លើរ ។ ខ្ទឹមស​ចិញ្ជ្រាំ​បំពង​ឲ្យ​ឈ្ងុយ​ទុក​មួយ​អន្លើរ ។ ដាំទឹក​ឲ្យ​ពុះ ដាក់​ត្រឡាច ក្រអៅ​ឈូក ម្នា​ស់ ទុក​ឲ្យ​ពុះ​ម្តងទៀត ទើប​ដាក់​ប៉េង​បោះ ហើយ​ផ្សំ​គ្រឿង​ដោយ​ប្រើ ម្សៅ​ស៊ុប ម៉េក​គី ទឹកត្រី អំពិល​ទុំ ភ្លក្ស​ឲ្យ​ត្រូវ​មាត់​បន្ទាប់​មក​ដា​ក់​ត្រី ជី និង​ខ្ទឹមស​ដែល​បំពងរួច​ជា​ការ​ស្រេច ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.