នៅពីក្រោយសង្គ្រាមត្រជាក់ សហភាពសូវៀត បានផលិតនាវាមួយយ៉ាងធំ ដើម្បីដឹកទាហានកាត់សមុទ្រ និងទៅកាន់តំបន់អឺរ៉ុបខាងលិច។
នាវា នេះមានឈ្មោះថា Ekranoplane ដែលមានបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចធ្វើដំណើរកាត់សមុទ្រក្នុងល្បឿនដល់ទៅ ៥៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង។ គេហៅ Ekranoplane ថាជានាវា តែតាមពិត វាមិនត្រឹមមានសមត្ថភាពកម្រិតនឹងនោះទេ តែវាមានមុខងារជា យន្តហោះផង ហើយអាចបើកលើដីបានផងដែរ។ Ekranoplan អាចហោះបាន ប៉ុន្តែមិនដូចយន្តហោះចម្បាំងធម្មតានោះទេ ដោយសារវាមានទម្ងន់ធ្ងន់ គឺអាចហោះហើរ បានក្នុងកម្រិតកម្ពស់ ត្រឹមតែ ៤,៨៧ ម៉ែត្រពីនីវូទឹកសមុទ្រប៉ុណ្ណោះ ហើយអាចហោះបានតែនៅកន្លែងមានទឹក (ក្នុងសមុទ្រ) ប៉ុណ្ណោះ។ ម្យ៉ាងទៀត រយៈកម្ពស់របស់វា មិនអាចវែងជាងប្រវែងស្លាបរបស់វាឡើយ។
បច្ចុប្បន្ន Ekranoplane ដែលផលិត រួចរាល់ហើយ មានតែមួយគ្រឿងគត់ ស្ថិតនៅឆ្នេរសមុទ្រ Caspian។





សូមមើល អានុភាពរបស់វា នៅក្នុងវីដីអូក្លីបនេះ!
ប្រភព និងរូបភាព៖ businessinsider




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.