ប្រធានាធិបតី នីហ្សេរីយ៉ា កាត់បន្ថយតម្លៃ ប្រេងសាំង, និងដាក់ពង្រាយទ័ព

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ឡាកូស៖ លោកប្រធានាធិបតី នីហ្សេរីយ៉ា ហ្គោដឡាក់ ចូណាថាន់ បានប្រកាសនៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១២ នេះថា លោកបានសម្រេច ឲ្យមានការកាត់បន្ថយ តម្លៃប្រេងសាំង ក្នុងប្រទេសប្រមាណជា ៣០ភាគរយដើម្បីបញ្ចប់នូវការតវ៉ាប្រេង ក្នុងប្រទេសនេះ ដែលបានអូសបន្លាយចូលដល់សប្តាហ៍ទី២ហើយ។ ជាងនេះទៅទៀតនោះ ទាហានក៏ត្រូវបានបញ្ជា ឲ្យដាក់ពង្រាយនៅចំពោះមុខការតវ៉ា ដ៏ធំនៅទីក្រុងឡាកូសផងដែរ។
    ព័ត៌មានពីគេហទំព័រ Channel News Asia បានចេញផ្សាយឲ្យដឹងទៀតថា លោក ចូណាថាន់ បានធ្វើសេចក្តីប្រកាសនេះ តាមកញ្ចក់ទូរទស្សន៍រដ្ឋរបស់ នីហ្សេរីយ៉ា បន្ទាប់ពីរយៈពេលជាងមួយសប្តាហ៍មកនេះ ដែលគ្រប់គ្នាមានការងឿងឆ្ងល់អំពីភាពស្ងប់ស្ងាត់របស់លោក ក្នុងការឆ្លើយតប ចំពោះការតវ៉ា កក្រើកប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសមានប្រជាជនច្រើន និងផលិតប្រេង បានច្រើនជាងគេនៅទ្វីបអាហ្វ្រិកផងដែរ។
    នៅក្នុងសេចក្តីប្រកាសតាមកញ្ចក់ទូរទស្សន៍នោះ លោក ចូណាថាន់ បាននិយាយថា បាតុករ ទាំងឡាយបានទទួលការញុះញង់ ដោយមនុស្សមួយចំនួន ដែលមានគោលដៅចង់បង្កើតឲ្យមាននូវជំលោះ, ភាពអាណាធិបតេយ្យ, និងអសន្តិសុខនៅប្រទេសនីហ្សេរីយ៉ា។ គួរបញ្ជាក់ផងដែរ សហគមន៍ ដែលគាំទ្រអ្នកតវ៉ា ទាំងឡាយ បានប្រកាសផ្អាកការតវ៉ារបស់ខ្លួន ជាបណ្តោះអាសន្នសិន ដោយសារតែពួកគេមានភ័យខ្លាច ចំពោះអ្នកតវ៉ាដែលត្រូវបង្ក្រាបដោយកម្លាំងទាហាន ដែលបានបញ្ជាឲ្យដាក់ពង្រាយ កម្លាំងដោយលោកប្រធានាធិបតី ចូណាថាន់។
    លោកប្រធានាធិបតីនីហ្សេរីយ៉ារូបនេះ បានបញ្ជាក់ទៀតថា លោកនឹងពិភាក្សាដើម្បីធ្វើឲ្យក្រុមហ៊ុនប្រេងទាំងអស់ មានភាពស្ងប់ស្ងាត់។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជននីហ្សេរីយ៉ា ត្រូវតែមានភាពស្ងប់ស្ងាត់ និងចូលរួមជាមួយរដ្ឋាភិបាល ហើយរដ្ឋាភិបាលសន្យាថា នឹងកាត់បន្ថយតម្លៃប្រេងមកនៅត្រឹម ៩៧ ណៃរ៉ា ដែលស្មើនឹង ៦០ សេនអាមេរិក នៅក្នុងមួយលីត្រ។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.