Microsoft​ រកបានប្រាក់ ចំណេញប្រមាណ ៦,៦២ពាន់លាន ដុល្លារ

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:

  • ញ៉ូវយ៉កៈ យោងតាមគេហទំព័រ សិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ ថា ក្រុមហ៊ុន ម៉ាយក្រូសូហ្វ “Microsoft” រកបានប្រាក់ចំណេញដុល ប្រមាណ៦,៦២ ពាន់លានដុល្លារ ។
    ក្រុមអ្នកវិភាគមួយចំនួននៅ “Wall Street” បានរំពឹងថា ក្រុមហ៊ុន ម៉ាយក្រូសូហ្វ ពិតជាមានភាពរីកចម្រើនមែន ដោយតាមសេចក្ដីរាយការណ៍ ក្រុមហ៊ុននេះទទួលបានប្រាក់ ចំណេញដុលប្រមាណ៦,៦២ ពាន់លានដុល្លារ ។
    ក្រុមហ៊ុនបានឱ្យដឹងថា រាល់ត្រីមាសនីមួយៗ សន្ទុះកំណើនប្រាក់ចំណូលរកបានប្រមាណ៥ភាគរយ ។ ប៉ុន្ដែ គិតនៅ ចុងខែធ្នូ ឆ្នាំ២០១១ ក្រុមហ៊ុនទទួលបានប្រាក់ចំណូល ២០,៨៩ពាន់លានដុល្លារ ។
    ក្រុមអ្នកវិភាគបានព្យាករណ៍ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះដោយគិតជាភាគហ៊ុនវិញ នៅក្នុងត្រីមាស នីមួយៗ បានកើនឡើងប្រមាណ៧៨សេន ហើយតួលេខនេះវាកើនឡើងលើសពីការរំពឹងទុក គឺត្រឹមតែ ៧៦សេនប៉ុណ្ណោះនៃ កំណើនភាគហ៊ុន ។
    លោក ភេតធឺ គ្លែន “Peter Klein” ប្រធានសេដ្ឋកិច្ចនៃក្រុមហ៊ុនម៉ាយក្រូសហ្វ បានលើកឡើងក្នុងសេចក្ដី ប្រកាសព័ត៌មានមួយថា “យើងបានមើលឃើញយ៉ាងច្បាស់ អំពីតម្រូវការផលិតផល និងសេវាកម្មរបស់ យើងកើនឡើង ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់ប្រសើរ និងខ្លាំងក្លាក៏ដោយ” ។
    ប្រធានសេដ្ឋកិច្ចរូបនេះបញ្ជាក់ថា “យើងនឹងបន្ដជំរុញឱ្យកំណើនប្រាក់ចំណូលកើនឡើងថែមទៀត ដើម្បីយកភាគ ហ៊ុនកើនឡើងទៅបន្ដការវិនិយោគទុនបន្ថែមទៀតនៅថ្ងៃខាងមុខ” ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.