
ប្រភេទ៖ រ៉េទីណុល (retinol) គឺជាសមាសធាតុវីតាមីន A ដែលជួយបន្សាបរ៉ាឌីកាល់សេរីដែលបង្ករឱ្យមានស្នាមជ្រីវជ្រួញលើស្បែករបស់អ្នក។ Hydroxy acids ជាសមាសធាតុដែលមានក្នុងក្រែមប្រឆាំងភាពចាស់របស់បុរស ដើរតួរជាសារធាតុខាត់ស្បែកដែលជួយជំរុញការលូតលាស់នៃស្បែកដែលទន់ដែលនៅក្រោមស្រទាប់ស្បែកខាងលើនៃស្បែកដែលត្រូវបានបំផ្លាញ។ Copper peptides ជួយជំរុញការផលិតនៃ collagen ដែលជាសារធាតុសំខាន់ធ្វើឱ្យមុខរបស់អ្នកស្រស់ថ្លា។
ពេលវេលា៖ ប្រសិទ្ធភាពនៃក្រែមប្រឆាំងភាពចាស់អាស្រ័យទៅលើសារធាតុគ្រឿងផ្សំដែលប្រើ និងប្រតិកម្មរបស់ស្បែករបស់ស្បែកទៅលើផលិតផលដែលអ្នកប្រើនោះ។ ការប្រែប្រួលរបស់ស្បែកអាចនឹងចាប់ផ្តើមសម្គាល់ឃើញក្រោយពេលប្រើក្រែមប្រឆាំងភាពចាប់ជាប្រចាំបានមួយសប្តាហ៍ទៅមួយខែ។
ការភាន់ច្រលំ៖ ដោយសារតែក្រែមប្រឆាំងភាពចាស់ដែលប្រើនៅផ្ទះមានផ្ទុកចំនួនសារធាតុសកម្មតិចជាងផលិតផលដែលគ្រូពេទ្យណែនាំឱ្យប្រើ ដូច្នេះហើយប្រសិទ្ធភាពក្នុងការបំបាត់ស្នាមជ្រួញរបស់វាអាចមានតែក្នុងពេលបណ្តោះអាសន្ន ហើយការប្រើជាប្រចាំគឺជាតម្រូវការសម្រាប់ថែរក្សាលទ្ធផលដែលអ្នកចង់បាន។ មិនមែនរាល់ក្រែមប្រឆាំងភាពចាស់ទាំងអស់សុទ្ធតែត្រូវបានធ្វើតេស្តស្រាវជ្រាវនោះទេ ហើយប្រសិទ្ធភាពដែលពួកគេបានណែនាំនៅលើស្លាកណែនាំរបស់ផលិតផលអាចជាការអះអាងមិនច្បាស់លាស់ដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់ផ្សព្វផ្សាយផលិតផលតែប៉ុណ្ណោះ។ បន្ថែមពីលើនេះទៅទៀត តម្លៃរបស់ផលិតផលមិនបានកំណត់ទៅលើប្រសិទ្ធភាពរបស់ផលិតផលក្រែមប្រឆាំងភាពចាស់នោះទេ។ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.