ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវសិស្សដើរទៅរៀនប្រទះឃើញនៅក្នុង ប្រឡាយទឹកជិតគំនរសំរាមស្ទឹងមានជ័យបង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋទាំងព្រឹកនាំគ្នាទៅចោម រោមមើលសាកសពដែលត្រូវជនមិន ស្គាល់មុខចាក់ និងអារកសម្លាប់ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ វេលាម៉ោង៨ព្រឹក នៅក្នុង ប្រឡាយទឹកស្អុយព្រំប្រទល់រវាងភូមិ ឫស្សី៥៥ នឹងភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅខាងត្បូង គំនរសំរាម ។ ៤ម៉ោងក្រោយការភ្ញាក់ ផ្អើលសាកសពជនរងគ្រោះត្រូវសមត្ថ កិច្ចស្គាល់អត្ដសញ្ញាណតាមរយៈមិត្ដ ភក្ដិរួមការងារ និងបងប្អូន ។ ជនរងគ្រោះ មានឈ្មោះ ព្រាប សបា្ដហ៍ ភេទប្រុស អាយុ២៨ បើកបររថយន្ដឱ្យថៅកែក្រុម ហ៊ុន VIRTUS GROUP មានទីលំនៅ ផ្ទះជួលភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
លោកសេង សាញ់ ចៅសង្កាត់ស្ទឹង មានជ័យ បានឱ្យដឹងថា ករណីប្រទះ ឃើញមានមនុស្សស្លាប់ក្នុងប្រឡាយនេះ ដោយសារមានសិស្សធ្វើដំណើរទៅរៀន ដើរក្បែរមាត់ប្រឡាយ ក៏ក្រឡេកឃើញ ហើយរត់ទៅប្រាប់ប្រជាពលរដ្ឋឱ្យរាយ ការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចតែ ម្ដង តែមិនទាន់ដឹងពីមូលហេតុនៃការ ស្លាប់នោះនៅឡើយ ។ អ្នកភូមិសន្និដ្ឋាន ថា សាកសពត្រូវជនមិនស្គាល់មុខអារក សម្លាប់ពីកន្លែងផ្សេងយកមកទម្លាក់ក្នុង ប្រឡាយនេះ ។
ពាក់ព័ន្ធនឹងករណីឃាតកម្មនេះដែរ បងស្រីរបស់ជនរងគ្រោះមានឈ្មោះ ព្រាប ឧសភា បានឱ្យដឹងថា ប្អូនប្រុស ដែលស្លាប់មានឈ្មោះព្រាប សបា្ដហ៍ អាយុ២៨ឆ្នាំ និងមានប្រពន្ធឈ្មោះហួន បទុម អាយុ៣៧ឆ្នាំ ធ្វើការនៅកាស៊ីណូ ណាហ្គា មានកូន២នាក់ ស្រី១ ប្រុស១ ។ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ ក្រោយពីត្រឡប់មកពីស្រុកវិញ ជនរង គ្រោះក៏យករថយន្ដម៉ាក TICO ដែលខ្ចី ប្អូនជិះយកមកទុកនៅផ្ទះម្ដាយនៅភូមិ តាង៉ូវ សង្កាត់និរោធ។ នៅប្រហែលជា ម៉ោង៦និង៣០នាទីល្ងាច ក៏ឃើញប្អូន ប្រុសបើករថយន្ដចេញពីផ្ទះម្ដាយ តែ មិនដឹងជាជិះទៅណានោះទេ ស្រាប់តែ មានគេប្រាប់ថា ប្អូនរបស់ខ្លួនត្រូវគេ អារកសម្លាប់ ។
ដោយឡែកប្រភពព័ត៌មានពីសមត្ថ កិច្ចបានឱ្យដឹងថា ជនរងគ្រោះត្រូវជន មិនស្គាល់មុខសម្លាប់ពីកន្លែងផ្សេងយក មកទម្លាក់ចោលក្នុងប្រឡាយនៅ វេលាទៀបភ្លឺ ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១២ ។ នៅយប់ថ្ងៃកើតហេតុប្រហែល ជាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែមករា មានរថយន្ដ១គ្រឿងបាន បើកយ៉ាងលឿនចូលទៅកាន់គំនរសំរាម មួយសន្ទុះក្រោយមកក៏បើកត្រឡប់មក វិញ ហើយថែមទាំងបិទភ្លើងទៀត តែ ប្រជាពលរដ្ឋមិនបានចាប់អារម្មណ៍នោះ ឡើយ ។ លុះព្រឹកឡើងស្រាប់តែប្រទះ ឃើញមនុស្សម្នាក់ស្លាប់ក្នុងប្រឡាយទឹក ស្អុយដោយមានស្នាមអារកទៀតផង ។
ប្រភពព័ត៌មានបានបន្ដថា ករណី ឃាតកម្មនោះ សមត្ថកិច្ចពុំទាន់សន្និ ដ្ឋានថា ជាករណីប្លន់សម្លាប់ ឬគំនុំនោះ ទេ ទំនងជាជនរងគ្រោះ និងជនដៃដល់ ស្គាល់គ្នា ទើបអារកសម្លាប់ ដើម្បីបំបិទ ភស្ដុតាង ។ ករណីនេះសមត្ថកិច្ចទំនង ជាមានពន្លឺច្រើនក្នុងការស្វែងរកចាប់ ខ្លួនឃាតក ។
ដោយឡែកសម្ភារជនរងគ្រោះ រួមមានម៉ូតូស្មាស់១គ្រឿង និងឡាន TICO មួយគ្រឿង សមត្ថកិច្ចកំពុងស្វែង រកមិនដឹងថាជនរងគ្រោះយកទៅទុកនៅ កន្លែងណា ឬមួយក៏ជនមិនស្គាល់មុខ យកទៅបាត់នោះឡើយ។ ដោយឡែកជន រងគ្រោះ និងប្រពន្ធបានចែកផ្លូវគ្នារយៈ ពេលជាង១ខែមកហើយ ។
សាកសពជនរងគ្រោះត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយ ករណីឃាតកម្មនេះ សមត្ថកិច្ចកំពុងតែ ស្រាវជ្រាវយ៉ាងដុតដៃដុតជើងពុំទាន់ សន្និដ្ឋានថាជាករណីប្លន់សម្លាប់យក ទ្រព្យសម្បត្ដិ ឬក៏ជាករណីគំនុំនោះឡើយ ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.