នេះគឺជាការចែករំលែកពីចំណេះដឹងថែរក្សាស្បែកតាមវិធីសាស្ត្រធម្មជាតិ មុននឹងអ្នកចំណាយប្រាក់ជាច្រើនទៅលើផលិតផលប្រឆាំងភាពចាស់និងផលិតផលសារធាតុសំណើមដែលមានលក់លើទីផ្សារ។
សមត្ថភាពរបស់ទឹកឃ្មុំក្នុងការស្រូបនិងរក្សាជាតិសំណើមបានធ្វើឱ្យវាគឺជាគ្រឿងផ្សំល្អបំផុតនៅក្នុងផលិតផលគ្រឿងសម្អាងជាច្រើនព្រោះវាជួយថែរក្សាស្បែកឱ្យមានសំណើមនិងស្រស់បំព្រង និងបង្ការមិនឱ្យស្ងួត។
ទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិដែលជួយការពារស្បែកពីការបំផ្លាញដោយរស្មីព្រះអាទិត្យ ជួយផ្គត់ផ្គង់សមត្ថភាពរបស់ស្បែកក្នុងការធ្វើឱ្យស្បែកនៅស្រស់ថ្លា ដែលជាលទ្ធផលធ្វើឱ្យស្បែកមានសភាពទន់ល្មើយ។ ទឹកឃ្មុំស្រួបយយកភាពមិនស្អាតពីរន្ធញើសនៅលើស្បែក ដែលធ្វើឱ្យវាគឺជាភ្នាក់ងារលាងសម្អាតស្បែកល្អបំផុត។
ខាងក្រោមនេះគឺជាវិធីធ្វើផលិតផលថែរក្សាស្បែកដោយខ្លួនឯងដែលមានលក្ខណៈងាយស្រួលបំផុត។
១. សារធាតុបន្តឹងស្បែកផ្សំពីត្រសក់និងទឹកឃ្មុំ៖ កិនត្រសក់ ១ ក្នុងម៉ាស៊ីនក្រឡុក ហើយចាក់យកតែទឹកវាមក បន្ទាប់មកបន្ថែមទឹកឃ្មុំ ២ស្លាបព្រាកាហ្វេទៅក្នុងទឹកត្រសក់ហើយលាយវាឱ្យសព្វ។ ចាក់ទឹកល្បាយនោះទៅក្នុងដប ហើយយកទឹកល្បាយនោះលាបលើមុខនិងករបស់អ្នកនៅពេលព្រឹកនិងពេលយប់។ ទុកវាឱ្យស្ងួតតាមដំណើរ ហើយលាងវាចេញឱ្យស្អាត។ រក្សាដបដែលដាក់ទឹកល្បាយនោះក្នុងទូរទឹកកកដើម្បីរក្សាវាទុកឱ្យបានមួយសប្តាហ៍។
២. សារធាតុបន្តឹងស្បែកផ្សំពីទឹកឃ្មុំនិងផ្លែប៉ម៖ កិនសាច់ផ្លែប៉មដែលចិតសម្បកចេញជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេរហូតទាល់តែម៉ត់។ លាបល្បាយទៅលើមុខរបស់អ្នកហើយទុករយៈពេល ១៥នាទី បន្ទាប់មកលាងវាចេញឱ្យស្អាត។
៣. ទឹកលាងសម្អាតមុខ៖ លាយទឹកឃ្មុំ ១/៤ ពែង ជាមួយនឹងសាប៊ូរាវ ១ស្លាបព្រាកាហ្វេ និងគ្លីសេរីន (glycerin) ១/២ពែង។ លាបវាថ្នមៗទៅលើមុខរបស់អ្នកដោយប្រើអេប៉ុង បន្ទាប់មកលាងវាចេញដោយប្រើទឹកក្តៅឧណ្ហៗហើយជូតមុខឱ្យស្ងួត។
៤. មុជទឹកក្តៅឧណ្ហៗជាមួយទឹកឃ្មុំ៖ លាយទឹកឃ្មុំ ១/៤ពែង ទៅក្នុងទឹកក្តៅឧណ្ហៗសម្រាប់មុជទឹក ដើម្បីជួយឱ្យស្បែកភ្លឺរលោងនិងទន់។
៥. បន្ទន់សក់ដោយទឹកឃ្មុំនិងប្រេងអូលីវ៖ ដើម្បីជួយឱ្យសក់និងស្បែកភ្លឺរលោងនិងមានសុខភាពល្អ អ្នកគ្រាន់តែលាយទឹកឃ្មុំ ១/២ពែង ជាមួយនឹងប្រេងអូលីវ ១/៤ពែង ហើយលាបវាទៅលើស្បែកក្បាលនិងសក់ បន្ទាប់មកម៉ាស្សាស្បែកក្បាលរបស់អ្នក ហើយប្រើមួកពេលមុជមកមកគ្របសក់របស់អ្នក ៣០នាទី។ បន្ទាប់មកកក់សក់និងលាងសម្អាតវាតាមធម្មតា។ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.