ការ​គាបសង្កត់​បង្ខំ​រួម​ភេទ​:អ្នកគួរដោះខ្លួនរបៀបណា? ​

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • អ្នក​អាច​នឹង​ស្ថិត​ក្នុង​ស្ថានភាព​រង​សំពាធ​ ដែល​អាច​ជំរុញ​អោយ​អ្នក​ធ្វើ​អ្វីមួយ​ដែល​អ្នក​មិន​ចង់​ធ្វើ​ ឬ​ សាកល្បង​ ដូច​ជា​ ការ​និយាយ​មុខ​មហាជន​ ការ​សាកល្បង​ប្រើ​ថ្នាំ​ និង​ សុរា​ជាដើម​។​ ការ​រួម​ភេទ​ ក៏​អាច​ជា​សំពាធ​មួយ​ដែល​មនុស្ស​ដទៃ​ចង់អោយ​អ្នក​ធ្វើ​ទាំង​អ្នក​មិន​ចង់​ធ្វើ​វា​។​ អ្នក​មិន​ត្រូវ​តក់ស្លុត​ចំពោះ​អ្វី​ដែល​មិន​ចង់​ធ្វើ​នោះ​ទេ​។​ អត្ថបទ​នេះ​នឹង​ពិភាក្សា​ទៅ​លើ​សំពាធ​ដែល​នាំ​ទៅ​រក​ការ​រួម​ភេទ​ និង​ ជួយ​អ្នក​អោយ​ដោះស្រាយ​ស្ថានភាព​ខាងលើ​នេះ​បាន​យ៉ាង​ងាយស្រួល​។​
    ចំនុច​សំខាន់​ គឺថា​បើ​នរណា​បង្ខំ​អ្នក​អោយ​ចូល​ក្នុង​សកម្មភាព​ផ្លូវភេទ​ដោយ​មិន​មាន​ ការ​យល់ព្រម​ពី​អ្នក​ គឺជា​ការ​ប្រមាថ​មួយ​ដែល​គេ​ហៅ​ថា​ ការ​ចាប់រំលោភ​ ។​ សូម​ប្រាប់​ទៅ​ដល់​មនុស្ស​ដែល​អ្នក​ជឿ​ទុកចិត្ត​ (​អ្នក​ប្រឹក្សា​ មិត្តភក្តិ​ សាច់ញាតិ​ អ្នក​ចិត្ត​ខាង​ និង​ ឪពុក​ម្តាយ​)​ ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​អ្នក​អោយ​បាន​ឆាប់​បំផុត​។​
    រួម​ភេទ​ជាមួយ​នរណា​ម្នាក់ 
    ភាព​ស្និទ្ធស្នាល​មិនមែន​ទាក់ទង​តែ​ទៅ​នឹង​ការ​រួម​ភេទ​ និង​ ប្រដាប់​ភេទ​ប៉ុណ្ណោះ​ទេ​ ។​ អ្នក​អាច​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​ម្នាក់​តាម​រយៈ​វិធី​ច្រើន​ ដូច​ជា​ ការ​និយាយ​គ្នា​លេង​ និង​ ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​អំពី​ខ្លួន​អ្នក​ ឬ​អំពី​អារម្មណ៍​របស់​អ្នក​។​
    ការ​រួម​ភេទ​ជាមួយ​នរណា​ម្នាក់​អាច​ធ្វើ​អោយ​អ្នក​ទទួល​អារម្មណ៍​ត្រេកត្រអាល​ និង​ ស្រណុក​សុខ​ស្រួល​ ជា​ហេតុ​នាំ​អោយ​អ្នក​ពេញចិត្ត​ និង​ រីករាយ​ជា​ខ្លាំង​។​ វា​បង្ហាញ​តាម​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស​។​
    បើ​អ្នក​គិត​ និង​ មាន​អារម្មណ៍ល្អ​ទៅ​លើ​ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ នោះ​រាង​កាយ​អ្នក​នឹង​មាន​អារម្មណ៍ល្អ​តាម​បែប​នោះ​ដែរ​។​
    ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវភេទ​មិនមែន​ទាក់ទង​ទៅ​នឹង​តែ​ការ​រួម​ភេទ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ វា​មាន​ន័យ​ថា​ អ្នក​កាន់តែ​ចូល​ជ្រៅ​ផ្នែក​ផ្លូវភេទ​ជា​ច្រើន​កំរិត​។​ ទំនាក់ទំនង​ខាង​រាង​កាយ​ ឬ​ ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ជាមួយ​នរណា​ម្នាក់​ នាំ​អោយ​អ្នកមាន​អារម្មណ៍​កាន់តែ​ជិត​ស្និទ្ធ​នឹង​មនុស្ស​ម្នាក់​នោះ​។​ មាន​វិធី​ជា​ច្រើន​ដែល​អ្នក​អាច​ស្និទ្ធស្នាល​ជាមួយ​នរណា​ជាង​ការ​រួម​ភេទ​ ដូច​ជា​ ការ​ជជែក​គ្នា​ត្រង់ៗ​ពី​អារម្មណ៍​របស់​អ្នក​។​
    អាកប្បកិរិយា​ស្និទ្ធស្នាល​ខាង​ផ្លួ​វ​ភេទ​រួម​មាន​ដូច​ជា​ ៖
    -​    ​ការ​ថើប​
    -​    ​ការ​ប៉ះ​ ឬ​ ស្ទាប​
    -​    ​ការ​អង្អែល​
    -​    ​ការ​អោប​
    -​    ​ការ​ច្របាច់​ ឬ​ ការ​ធ្វើ​សរសៃ​ ។​ល​។​
    បើ​អ្នក​ចង់​មានការ​ស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ជាមួយ​នរណា​ អ្នក​ចាំបាច់​គិត​ពី​អ្វី​ដែល​ធ្វើ​អោយ​មាន​អារម្មណ៍​ស្រួល​។​ អ្នក​គួរ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ហើយ​ត្រឹមត្រូវ​ ដោយ​មិន​ចាំបាច់​តាំងចិត្ត​ពេក​ទេ​។​ បើ​អ្នក​និយាយ​ថា​អ្នក​ចង់​រួម​ភេទ​ (​ឬ​ចូលរួម​ក្នុង​សកម្មភាព​ផ្លូវភេទ​ផ្សេងៗ​)​ ហើយ​សំរេចចិត្ត​មិន​ចង់​ធ្វើ​វិញ​ គឺ​ដូច​ជា​បណ្តោយ​អោយ​ចិត្ត​របស់​អ្នក​ផ្លាស់​ប្តូរ​គ្រប់ពេល​ ហើយ​ការ​សំរេចចិត្ត​បែប​នេះ​ តែង​ត្រូវ​បាន​គេ​អោយ​តំលៃ​ជា​និច្ច​ ។​
    ការ​នៅ​ស្ងៀម​ មិន​មាន​ន័យ​ថា​ អ្នក​យល់ព្រម​រួម​ភេទ​ទេ​ ដូច​ជា​មនុស្ស​ខ្លះ​ស្ងាត់ស្ងៀម​ពេល​ដែល​គេ​មាន​អារម្មណ៍​ខ្លាច​  ឬ​ បារម្ភ​។​ នេះ​មិនមែន​ជា​ការ​យល់ព្រម​ទេ​ តែ​ជា​ការ​ប្រមាថ​មួយ​ បើ​នរណា​បង្ខំ​អោយ​អ្នក​រួម​ភេទ​ (​ឬ​ចូលរួម​ក្នុង​សកម្មភាព​ផ្លូវភេទ​ផ្សេងៗ​)​ ខុស​ពី​បំណង​អ្នក​ ឬ​ ដោយ​មិន​មានការ​យល់ព្រម​ពី​អ្នក​។​
    វា​គឺ​ការ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បើ​រួម​ភេទ​ជាមួយ​មនុស្ស​អាយុ​ក្រោម​ ១៨​ឆ្នាំ​។​ ព្រហ្មចារី​ហ៍​ភាព​
    បុរស​ និង​ ស្ត្រី​អាច​មាន​អារម្មណ៍​រង​សំពាធ​ពី​ការ​នៅ​មាន​ព្រហ្មចារី​ហ៍​ ឬ​ អត់​ ទៅ​តាម​តំបន់​ និង​ វប្បធម៌​ដែល​គេ​រស់នៅ​។​ ព្រហ្មចារី​ហ៍​ ឬ​ ភាព​បរិសុទ្ធ​សំដៅ​ទៅ​លើ​អ្នក​ដែល​មិន​ធ្លាប់​រួម​ភេទ​។​ ក្នុង​ វប្បធម៌​ភាគច្រើន​ បើ​បុរស​នៅ​បរិសុទ្ធ​ គឺ​មិនមែន​ជា​រឿង​ល្អ​ទេ​ ព្រោះ​ដោយ​យល់​ថា​ មិន​មាន​លក្ខណៈ​ជា​បុរស​  ឬ​ មិនមែន​ជា​បុរស​។​ ផ្ទុយ​ពី​ស្ត្រី​ ក្មេង​ស្រី​មិន​អាច​បាត់បង់​ភាព​បរិសុទ្ធ​មុន​ពេល​រៀប​ការ​បាន​ទេ​ ឬ​ ទាល់តែ​មាន​ទំនាក់ទំនង​ជិត​ស្និ​ទ្ឋ​សំខាន់​ណាមួយ​។​ សង្គម​បាន​ដាក់​សំពាធ​លើ​ក្មេងៗ​ និង​ ប្រហែលជា​ ជះ​ឥទ្ធិពល​ដល់​ការ​សំរេចចិត្ត​ពី​អាកប្បកិរិយា​ផ្លូវភេទ​របស់​អ្នកផង​ដែរ​។​
    សេចក្តីសំរេច​ចិត្ត​ពី​ការ​រួម​ភេទ​ (​ឬ​ទាក់ទង​នឹង​សកម្មភាព​ស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ជាមួយ​នរណា​)​ គួរ​ទាក់ទង​នឹង​សុវត្ថិភាព​ និង​ ភាព​ស្រណុក​ស្រួល​របស់​អ្នក​ ថា​តើ​ជា​ការ​រួម​ភេទ​ដែល​មាន​សុវត្ថិភាព​ឬទេ​?​ តើ​អ្នក​អាច​គ្រប់គ្រង​ ឬ​ ទប់​អារម្មណ៍​លើ​សកម្មភាព​របស់​អ្នក​បាន​ដែរ​ទេ​?​ តើ​គេ​អោយ​តំលៃ​លើ​តំរូវការ​ ឬ​ បំនង​របស់​អ្នក​អត់​?​ 

    ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ 
    អ្នក​ប្រហែល​ធ្លាប់​បានលឺ​ពី​មិត្ត​អ្នក​ជជែក​ពី​បទ​ពិសោធន៍​រួម​ភេទ​ ហើយ​និង​ភាព​ស្និទ្ធស្នាល​ខាង​ការ​រួម​ភេទ​ដែល​ពួក​គេ​បាន​ធ្វើ​ តែ​មិន​មាន​ន័យ​ថា​អ្នក​ត្រូវធ្វើ​ដូច​គេ​ទេ​។​ អ្នក​អាច​មិន​ច្បាស់​ថា​អ្វី​ដែល​គេ​និយាយ​នោះ​ពិត​ឬ​អត់​ទេ​ ព្រោះ​មនុស្ស​ក្មេងៗ​ច្រើន​និយាយ​ពន្លើស​ពី​បញ្ហា​នេះ​។​ ដោយសារ​យើង​ម្នាក់ៗ​ខុសៗ​គ្នា​ សប្បាយ​ចិត្តនឹង​របៀប​ផ្សេងៗ​គ្នា​ នោះ​អ្នក​អាច​នឹង​ចូល​ចិត្ត​រក្សា​ការ​សំងាត់​ ហើយ​ការ​រក្សា​រឿង​សំងាត់​នេះ​ក៏​មិនមែន​ជា​បញ្ហា​ដែរ​។​
    បើសិន​អ្នក​ស្ថិត​នៅ​ជាមួយនឹង​នរណារ​ម្នាក់​ (​ស្ថិត​ក្នុង​ភាព​ស្និទ្ធស្នាល​ផ្លូវភេទ​)​ ហើយ​គេ​សុំ​អោយ​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​មិន​យល់ព្រម​នោះ​ ចូរ​និយាយ​ថា​ “​ទេ​”!​ គ្រាន់តែ​និយាយ​ “​ទេ​”​ ឬ​ សួរ​ពី​ន័យ​បន្ថែម​ (​បើ​អ្នកមាន​អារម្មណ៍ល្អ​ធ្វើ​វា​)​។​ បើ​និយាយ​ថា​ទេ​ អ្នក​អាច​ចាប់ផ្តើម​ធ្វើការ​ស្វែង​យល់​ពី​វា​។​  ការ​និយាយ​ថា​ “​ព្រម​”​ ចំពោះ​អ្វី​ដែល​អ្នក​មិន​យល់​ គឺជា​ភាព​គ្រោះថ្នាក់​ អ្នក​អាច​នឹង​មិន​ចូល​ចិត្ត​ធ្វើ​វា​ ហើយ​វា​ក៏​មិន​មាន​សុវត្ថិភាព​ដែរ​។​
    ដោយសារ​តែ​គេ​ចាប់អារម្មណ៍​លើ​រូប​អ្នក​ និង​ ចង់​ស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ជាមួយ​អ្នក​ នោះ​មិន​មាន​ន័យ​ថា​ អ្នក​ចាំបាច់​ធ្វើ​គ្រប់យ៉ាង​ជាមួយ​គេ​ដែរ​នោះ​ទេ​ (​មិន​ត្រូវ​រួម​ភេទ​ជាមួយ​គេ​ )​។​ អ្វី​ដែល​ធ្វើ​ជាមួយ​នរណា​ម្នាក់​មិនមែន​ជា​សញ្ញា​បញ្ជាក់​ថា​អ្នក​ស្រលាញ់​គេ​នោះ​ទេ​ ទោះបី​គេ​នោះ​និយាយ​អ្វី​ក៏​ដោយ​។​ ការ​ពិត​ទៅ​ បើ​គេ​ស្រលាញ់​យើង​ នោះ​គេ​នឹង​គោរព​នូវ​គោលបំនង​របស់​យើង​ជា​មិន​ខាន​ឡើយ​។
    សំពាធ​ដែល​នាំ​អោយ​មានការ​រួម​ភេទ 

    បើ​នរណា​ចង់​មាន​ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ជាមួយ​អ្នក​ ហើយ​ចង់អោយ​អ្នក​ធ្វើ​អ្វី​ដែល​មិនសូវ​ស្រួល​ក្នុង​ចិត្ត​ វា​នឹង​ធ្វើ​អោយ​អ្នក​រង​សំពាធ​ហើយ​។​  មាន​វិធី​ជា​ច្រើន​ដែល​អាច​អោយ​មនុស្ស​ម្នាក់​សាកល្បង​ដាក់​សំពាធ​លើ​អ្នក​ ដូច​ជា​៖
    -​    ​គេ​ប្រាប់​អ្នក​ថា​ បើ​ស្រលាញ់​គេ​ ត្រូវធ្វើ​វា​អោយ​គេ​
    -​    ​គេ​ប្រាប់​អ្នក​ថា​ គេ​នឹង​បែក​ពី​អ្នក​ បើ​អ្នក​មិន​ធ្វើ​តាម​គេ​
    -​    ​គេ​បន្ទោស​អ្នក​ដែល​ធ្វើ​អោយ​គេ​មាន​អារម្មណ៍​ ហើយ​ចាំបាច់​ត្រូវ​តែ​បន្ត​ ពុំនោះ​ទេ​ គេ​នឹង​ខឹង​ហើយ​ចែកផ្លូវ​ពី​អ្នក​
    -​    ​គេ​បន្ត​ធ្វើ​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ​ បន្តិច​ម្តងៗ​រហូត​ដល់​កើត​មាន​វា​
    -​    ​ព្យាយាម​អោយ​អ្នក​ស្រវឹង​ ឬ​ ស្ថិត​ក្រោម​ឥទ្ធិពល​ថ្នាំ​ដែល​ធ្វើ​អោយ​អ្នក​មិន​អាច​និយាយ​ពាក្យ​ថា​ ទេ​
    -​    ​ប្រាប់​អ្នក​ថា​ គូស្នេហ៍​ផ្សេង​ក៏​ធ្វើ​បែប​នេះ​ ហើយ​អ្នក​ខុស​គេ​តែឯង​
    -​    ​គំរាម​ ឬ​ បង្កើត​ពាក្យ​ចរ​ចាម​អារាម​ថា​ អ្នក​មិន​ពូកែ​រឿង​លើ​គ្រែ​ ឬ​ ថា​អ្នក​មិន​មាន​តម្រេក​ ឬ​ ថា​អ្នក​បាន​ធ្វើ​រួច​ហើយ​
    -​    ​បន្ត​ទាក់ទង​សុំ​រឿង​បែប​នេះ​ទៀត​ បើ​អ្នក​ធ្វើ​តាម​គេ​
    -​    ​និយាយ​ថា​ កាល​មុន​ធ្លាប់​រួម​ភេទ​ជាមួយ​គេ​ហើយ​ ចុះ​ឥលូវ​មាន​បញ្ហា​អី​ទៀត​?
    -​    ​គេ​និយាយ​ថា​ វា​មិន​ស្រួល​ទេ​ បើ​ប្រើ​ស្រោមអនាម័យ​នោះ​
    -​    ​គេ​ចាប់​ដោះ​ សម្រាត​ខ្លួន​អ្នក​ និង​ គេ​តែ​ម្តង​
    -​    ​បញ្ចុះបញ្ចូល​អ្នក​អោយ​ប៉ះពាល់​របស់​គេ​ ពេល​អ្នក​មិន​ចង់​
    -​    ​និយាយ​ថា​ ការ​ធ្វើ​បែប​ផ្សេង​ទៀត​ (​ការ​រួម​ភេទ​តាម​មាត់​)​ មិនមែន​ជា​ការ​រួម​ភេទ​ពិតប្រាកដ​ទេ​ ដូចនេះ​ គឺ​មិន​មាន​បញ្ហា​ទេ​។​

    ទាំងនេះ​ជា​វិធី​ដែល​មិន​ត្រឹមត្រូវ​ ឬ​ មិន​សម​ស្រប​ ដែល​គេ​ព្យាយាម​ បញ្ឆោត​អ្នក​អោយ​ទាក់ទង​នឹង​រឿង​បែប​នោះ​។​
    ត្រូវ​ដឹង​ថា​ ការ​មិន​រួម​ភេទ​សម​ស្រប​ គឺ​មិន​បំផ្លាញ​ខ្លួនប្រាណ​របស់​អ្នក​។​

    វិធី​ការពារ​ខ្លួន 
    អ្នក​ចាំបាច់​ចេះ​ដោះស្រាយ​ស្ថានភាព​ទាំងនេះ​ ដូចនេះ​អ្នក​មិន​រង​សំពាធ​ដែល​នាំ​អោយ​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​មិន​ចង់​ទេ​។​ អ្នក​ត្រូវ​ចេះ​ការពារ​ខ្លួន​ហើយ​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​អាច​និយាយ​ដើម្បី​ដោះស្រាយ​បាន​។​
    អ្វី​ដែល​ត្រូវ​និយាយ​ពេល​គេ​និយាយ​ថា​ អ្នក​ប្រាកដជា​ធ្វើ​ បើ​អ្នក​ពិតជា​ស្រលាញ់​ខ្ញុំ​ ៖
    -​    ​បើ​អ្នក​ស្រលាញ់​ខ្ញុំ​មែន​ អ្នក​នឹង​មិន​អោយ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ឡើយ​
    -​    ​ខ្ញុំ​គិត​ថា​យើង​មានគំនិត​ផ្សេង​គ្នា​ក្នុង​រឿង​ស្នេហា​
    -​    ​និយាយ​ត្រូវ​ ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​ស្រលាញ់​អ្នក​ពិត​ទេ​។​
    ខ្ញុំ​នឹង​បែក​ពី​អ្នក​ បើ​អ្នក​មិន​ធ្វើ​វា​ជាមួយ​ខ្ញុំ​ ៖
    -​    ​អ្នក​មិន​អាច​គំរាម​ខ្ញុំ​អោយធ្វើ​អ្វីមួយ​បាន​ទេ​
    -​    ​ខ្ញុំ​យល់​ថា​ ពួក​យើង​គួរតែ​បែក​គ្នា​ហើយ​
    -​    ​ខ្ញុំ​ទើប​យល់​ថា​ ខ្ញុំ​ពិតជា​ចង់​បែក​ពី​អ្នក​ដែរ​
    -​    ​អ្នក​មិន​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ ហើយ​ខ្ញុំ​ក៏​ដូច​គ្នា​។​
    អ្នក​ទើបតែ​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ ហើយ​ក៏​មិន​ធ្វើ​វា​ទៀត​ ។​ អ្នក​ធ្វើ​អោយ​លិង្គ​ខ្ញុំ​កម្រើក​
      ខ្ញុំ​ត្រូវការ​រួម​ភេទ​ ៖
    -​    ​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍មិនល្អ​ មិន​អាច​បង្ខំ​ខ្ញុំ​អោយធ្វើ​បាន​ទេ​ ខ្ញុំ​នៅ​តែ​មិន​ចង់​ធ្វើ​
    -​    ​គ្រាន់តែ​ប្រដាប់​របស់​អ្នក​ឡើង​រឹង​ មិនជា​បញ្ហា​អ្វី​ទេ​ ខ្ញុំ​មិន​បាន​ធ្វើ​អោយ​អ្នក​ឈឺ​ទេ​ ហើយ​ខ្ញុំ​នឹង​មាន​អារម្មណ៍​កាន់តែ​មិនល្អ​ បើ​អោយ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​នោះ​
    -​    ​វា​មិន​ពិត​ទេ​ដែល​ថា​បុរស​មាន​ចំណង់​ខ្លាំង​ជាង​ស្រី​។​ វា​គ្រាន់តែ​ជា​លេស​មួយ​ប៉ុណ្ណោះ​។​
    គូរ​ស្នេហ៍​ផ្សេង​ គេ​ធ្វើ​វា​ជា​រឿង​ធម្មតា​ហើយ​ ចុះ​អ្នក​ខុស​គេ​មែន​ទេ​?
    -​    ​រឿង​បែប​នេះ​ មិនមែន​ធម្មតា​ទេ​ ហើយ​យើង​ក៏​មិនមែន​គូ​ស្នេ​ហ៏​ផ្សេង​ដែរ​
    -​    ​តើ​អ្នកដឹង​យ៉ាងម៉េច​ថា​ពួក​គេ​កំពុង​ធ្វើ​វា​?​ តើ​ជឿ​ដែរ​ឬ​?
    -​    ​ខ្ញុំ​ខុស​ពី​ធម្មតា​ ហើយ​អ្នក​ក៏​ដូច​គ្នា​
    -​    ​គូរ​ស្នេហ៍​ល្អ​គេ​មិន​បង្ខំ​គ្នា​រឿង​ផ្លូវភេទ​ទេ​។​
    ខ្ញុំ​នឹង​ប្រាប់​អ្នក​ដទៃ​ថា​ អ្នក​ខ្សោយ​រឿង​លើ​គ្រែ​ ឬ​ មនុស្ស​គ្មាន​តម្រេក​៖
    -​    ​វា​ល្អ​ណាស់​ដែល​សាកល្បង​បង្ខំ​ខ្ញុំ​ តែ​មិន​មាន​ប្រ​យា​ជន៍​ទេ​
    -​    ​នោះ​នៅ​ស្ទើរ​ណាស់​ អ្នក​ណា​ក៏​អាច​ធ្វើ​អោយ​មាន​ពាក្យ​ចរ​ចាម​អារាម​ដែរ​ ដូច​ជា​រឿង​ផ្សេងៗ​ជាដើម​
    -​    ​វា​មិន​សម​ និង​ មិន​មានការ​យល់ព្រម​ពី​ខ្ញុំ​។​ វា​ខុសច្បាប់​ដែល​មក​គំរាម​ខ្ញុំ​បែប​នេះ​។​
    បើ​រួម​ភេទ​ជាមួយ​ខ្ញុំ​ យើង​នឹង​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ ៖
    -​    ​អត់​ទេ​អរគុណ​ ខ្ញុំ​មិន​ដែល​អស់សង្ឃឹម​រឿង​នឹង​ទេ​
    -​    ​នោះ​មិនមែន​របៀប​ដែល​ខ្ញុំ​ចូល​ចិត្ត​អោយ​គេ​សួរ​ទេ​។​ ខ្ញុំ​គិត​ពី​ខ្លួន​ខ្ញុំ​ច្រើន​ជាង​ការ​រួម​ភេទ​
    -​    ​មិន​អាច​យក​របស់​អ្វី​ធ្វើ​អោយ​ខ្ញុំ​ព្រម​រួម​ភេទ​នឹង​អ្នក​ទេ​
    -​    ​ទេ​អរគុណ​ ខ្ញុំ​សុំ​ដកខ្លួន​ហើយ​។​
    វា​ធ្វើ​អោយ​មិន​ស្រួល​សោះ​ បើ​អោយ​ពាក់​ស្រោម​ ៖
    -​    ​ខ្ញុំ​នឹង​មិន​អោយ​ពាក់​ស្រោម​ទេ​ ហើយ​ក៏​មិន​ចាំបាច់​រួម​ភេទ​ដែរ​
    -​    ​ខ្ញុំ​នឹង​មាន​អារម្មណ៍មិនល្អ​ បើ​ខ្ញុំ​មាន​ផ្ទៃពោះ​ ឬ​ ពួក​យើង​ឆ្លង​ជំងឺអេដស៍​
    -​    ​បើ​ធ្វើ​បែប​នេះ​ ខ្ញុំ​មិន​ចង់​រួម​ភេទ​ទេ​។​
    អ្នកខ្លះ​ព្យាយាម​អោយ​អ្នក​ស្រវឹង​ ឬ​ ស្ថិត​ក្រោម​សំពាធ​ថ្នាំ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​មិន​អាច​គ្រប់គ្រង​អ្វី​ដែល​កំពុង​ធ្វើ​ ឬ​ និយាយ​បាន​ឡើយ​។​ ចូរ​ដឹង​ពី​អ្វី​ដែល​អ្នក​កំពុង​ផឹក​ ព្យាយាម​មាន​មិត្ត​ភ័ក្ត្រ​ល្អ​នៅ​ក្បែរ​ការពារ​អ្នក​។​ កុំ​ទុក​ភេសជ្ជ​:​របស់​អ្នក​ចោល​ ហើយ​ត្រូវ​ចាក់​វា​ដោយ​ខ្លួនឯង​ពី​ដប​ណាមួយ​ ឬ​ កុំអោយ​នរណា​លាយ​វា​អោយ​អ្នក​ដាច់ខាត​។
    សិទ្ធិ​ក្នុង​ការ​រួម​ភេទ 

    អ្នកមាន​សិទ្ធិ​រួម​ភេទ​ មាន​ន័យ​ថា​ អ្នកមាន​សិទ្ធិ​គ្រប់គ្រង​ខ្លួនប្រាណ​របស់​អ្នក​ និង​ បដិសេធ​ នឹង​ជីវ​កម្ម​ផ្លូវភេទ​បាន​។​ មាន​ន័យ​ថា​អ្នក​សំរេចចិត្ត​អោយ​មាន​អ្វី​កើត​លើ​ខ្លួន​អ្នក​ផ្ទាល់​ មិន​ មែន​អ្នក​ផ្សេង​ទេ​ ហើយ​អ្នក​ក៏​មាន​សិទ្ធិ​ផ្លាស់​ប្តូរ​ចិត្តបាន​គ្រប់ពេល​៕​ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.