បញ្ជូន​យុវជន​ម្នាក់​​ដែល​ក្រេបទឹក​ឃ្មុំ​លើ​​អនីតិជន​ទៅ​តុលាការ​

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ខេត្ដបាត់ដំបង​ ៖ នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ដ​បាន​សម្រេច​បញ្ជូន​សំណុំរឿង​យុវជន​ម្នាក់​ទៅ​តុលាការ​ដោយសារ​យុវជន​រូប​នេះ​បាន​បង្កើត​ឱ្យ​មាន​សេចក្ដី​ស្នេហា​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់​​រហូត​ឈាន​ដល់​ការ​រួម​ភេទ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ បើ​ទោះបីជា​យុវជន​រូប​នេះ​បដិសេធ​ថា​ គឺជា​ការ​ព្រមព្រៀង​ដោយ​ស្ម័គ្រចិត្ដ​យ៉ាងណា​ក៏​ដោយ​ ។​
    សង្សារ​វ័យក្មេង​១​គូ​បាន​ស្រលាញ់​គ្នា​ស្និទ្ធស្នាល​តាំងពី​រដូវ​បុណ្យអុំទូក​ឆ្នាំ​២០១១​ ហើយ​មិន​ដែល​ធ្វើ​អ្វី​ឱ្យ​ហួស​ហេតុ​ទេ​ គ្រាន់តែ​ឱប​ថើប​គ្នា​ប៉ុណ្ណោះ​ លុះដល់​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​១០​យប់​មុន​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ គូស្នេហ៍​១​គូ​នេះ​បាន​នាំ​គ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ខេត្ដបន្ទាយមានជ័យ​ តែ​ត្រូវ​ម្ដាយ​ខាង​ប្រុស​បាន​ទៅ​លួងលោម​ កូនៗ​របស់​គាត់​ទាំង​២​នាក់​ឱ្យ​ត្រលប់​មក​ផ្ទះ​វិញ​ព្រមទាំង​ឱ្យ​មេ​ភូមិ​ស្លា​កែ​ត​ធ្វើ​សាក្សី​ ចំណែក​ម្ដាយ​ខាង​ស្រី​បន្ទាប់​ពី​មក​ទទួលយក​កូន​ត្រលប់​ទៅ​វិញ​រួច​បាន​ ប្ដឹង​សមត្ថកិច្ច​ហើយ​ត្រូវ​នគរបាល​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឃាត់​ខ្លួន​យុវជន​រូប​នោះ​នៅ​វេលា​ម៉ោង​៣​ រសៀល​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១២​ នៅ​ភូមិ​ឃុំ​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ ដើម្បី​ សាកសួរ​និង​បញ្ជូន​ខ្លួន​យុវជន​រូប​នេះ​ទៅ​ តុលាការ​នា​ព្រឹក​ថ្ងៃ​ ទី​២៦​ ខែមករា​ ឆ្នាំ​២០១២​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។​
    លោក​ឡេ​ តា​ល់​ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ដបាត់ដំបង​បានឱ្យ​ដឹង​ថា​ យុវជន​ ជាប់ចោទ​មានឈ្មោះ​រិ​ទ្ធ​ បរិ​ញ្ញា​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ ចំណែក​ភាគី​ខាង​ស្រី​ឈ្មោះរ​.​ស​.​ភ​.​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណ​ន់​ ។​
    លោក​ឡេ​ តា​ល់​ បាន​បញ្ជាក់​ថា​ ដោយ​ផ្អែក​លើ​បណ្ដឹង​ពី​ម្ដាយ​នារី​រង​គ្រោះ​ ពី​ករណី​នាំ​កូន​របស់​គាត់​ចេញពីផ្ទះ​ និង​ពី​បទ​រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១២​ កម្លាំង​មាន​សមត្ថ​ កិច្ច​បាន​ទៅ​ឃាត់ខ្លួន​យុវជន​រិ​ទ្ធ​ បរិ​ញ្ញា​ ជា​បណ្ដោះអាសន្ន​ តាម​បញ្ជា​របស់​ លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ដ​ ដើម្បី​សាកសួរ​និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​តាម​នីតិវិធី​ ។​
    យុវជន​រិ​ទ្ធ​ បរិ​ញ្ញា​ បាន​និយាយ​ឱ្យ​ដឹង​ថា​ ខ្លួន​បាន​ស្គាល់​នារី​រង​គ្រោះ​ឈ្មោះ​ រ​.​ស​.​ភ​.​ មាន​រយៈពេល​ជិត​៤​ខែ​មក​ហើយ​គឺ​តាំងពី​មាន​ពិធីបុណ្យ​អុំទូក​នៅ​ខេត្ដបាត់ដំបង​ ក្នុង​ឆ្នាំ​២០១១​មក​ម្ល៉េះ​ ហើយ​ពួក​គេ​ទាំង​២​បាន​ព្រមព្រៀង​ដើរ​លេង​ជាមួយ​គ្នា​ដោយ​ស្ម័គ្រចិត្ដ​យ៉ាង​ ត្រសង​ដូច​គូស្នេហ៍​ដទៃ​ទៀត​ដែរ​ ប៉ុន្ដែ​ ពេល​នោះ​ពួក​គេ​បាន​ត្រឹមតែ​ឱប​ថើប​គ្នា​ប៉ុណ្ណោះ​ មិន​មាន​បញ្ហា​ស៊ីជម្រៅ​ផ្នែក​ ផ្លូវភេទ​នោះ​ទេ​ លុះ​មក​ដល់​ពេល​មាន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ ជិត​មក​ដល់​ពួក​ខ្លួន​ទាំង​២​នាក់​បាន​នាំ​ គ្នា​ទៅ​ដើរ​លេង​នៅ​ឯ​ខេត្ដ​បន្ទាយ​មាន​ជ័យ​។​ នៅ​ទីនោះ​វេលា​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១២​ ដោយសារ​យប់​កាន់តែ​ជ្រៅ​ ហើយ​ផ្លូវ​ ត្រឡប់​មក​វិញ​ឆ្ងាយ​ ពួក​ខ្លួន​បាន​សម្រេច​ ចិត្ដ​ជួល​បន្ទប់​ផ្ទះសំណាក់​ ដើម្បី​សម្រាក​ ១​យប់​ ហើយ​ក៏​បាន​ប្រលោម​ស្នេហ៍​ក្រេបទឹក​ឃ្មុំ​បាន​តែ​ម្ដង​គត់​ ដោយ​ក្ដី​ស្រលាញ់​គ្នា​ស្មោះ​ គឺ​គ្មាន​នរណា​បង្ខិត​បង្ខំ​នរណា​ទេ​ ។​ យុវជន​រិ​ទ្ធ​ បរិ​ញ្ញា​ បាន​ បញ្ជាក់​ទៀត​ថា​ រហូត​ដល់​ថ្ងៃ​ទី​២១​ ខែ​ មក​រា​ ម្ដាយ​របស់​ខ្លួន​បាន​ទៅ​រក​ឃើញ​ ខ្លួន​ទាំង​២​នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ ហើយ​ គាត់​បាន​និយាយ​លួងលោម​ឱ្យ​ខ្លួន​ទាំង​២​នាក់​ត្រឡប់​មក​ផ្ទះ​វិញ​ ដើម្បី​បំពេញ​ មុខមាត់​ឪពុក​ម្ដាយ​ទាំង​សងខាង​ ហើយ​គាត់​បាន​សន្យា​ថា​នឹង​រៀបចំ​ផ្សំផ្គុំ​ពួក​គេ​បាន​ដូច​បំណង​ ។​ ពេល​ត្រលប់​មក​ដល់​ ផ្ទះ​ម្ដាយ​របស់​ខ្លួន​បាន​ទៅ​រក​មេ​ភូមិ​ស្លា​កែ​ត​ ដើម្បី​ជួយ​ធ្វើ​ជា​សាក្សី​ និង​ហៅ​បងប្អូន​ខាង​ស្រី​ឱ្យមក​ទទួលយក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​បាន​សន្យា​ថា​ នឹង​ជជែក​គ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១២​ ។​ លុះដល់​ថ្ងៃ​ដែល​បាន​សន្យា​ជួប​គ្នា​ ស្រាប់តែ​ចាស់ៗ​មិន​បាន​មក​ជួបជុំ​គ្នា​ទេ​ ហើយ​ពិធី​នោះ​ត្រូវ​ អាក់​ខានទៅ​ រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១២​ ស្រាប់តែ​មាន​កម្លាំង​នគរបាល​ មក​ចាប់​នាំ​ខ្លួន​យក​ទៅ​សាកសួរ​ទើប​ខ្លួន​ដឹង​ថា​ម្ដាយ​របស់​នាងរ​.​ស​.​ភ​.​មិន​យល់​ ព្រម​ និង​បាន​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​ខ្លួន​ ។​
    លោក​ជេ​ត​ វណ្ណ​នី​ ស្នងការ​រង​នគរ​ បាល​ទទួល​បន្ទុក​នគរបាល​យុត្ដិធម៌​បាន​បញ្ជាក់​ថា​ គូស្នេហ៍​១​គូ​នេះ​ទោះជា​មាន​ក្ដី​ស្រលាញ់​គ្នា​ជ្រាលជ្រៅ​ ដោយ​ព្រម​ព្រៀង​យ៉ាងណា​ក៏​ដោយ​ ក៏​យុវជន​រិ​ទ្ធ​ បរិ​ញ្ញា​ ត្រូវ​តែ​ជាប់ចោទ​ ព្រោះ​នារី​រង​គ្រោះ​ស្ថិត​ជា​អនីតិជន​មិន​ទាន់​គ្រប់ការ​ដូច្នេះ​សមត្ថកិច្ច​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.