នាយករដ្ឋមន្រ្តីអូស្រ្តាលីព្យាយាមគេចចេញពីវូងបាតុករ យ៉ាងប្រផិតប្រផើយ

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:
  • នាយករដ្ឋមន្រ្តីរបស់ប្រទេសអូស្រ្តាលី Julia Gillard បានព្យាយាមការពារដោយអង្គរក្ស
    ដើម្បីសុវត្ថិភាពរបស់លោកស្រីខណៈដែលមានការតវ៉ាមួយដោយបាតុករយ៉ាងច្រើននៅ
    ក្នុងរដ្ឋធានី Canberra កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។
    ក្នុងនោះផងដែរប៉ូលីសក៏បានព្យាយាមប្រើប្រាស់ខែលជុំវិញលោកស្រីនាយករដ្ឋមន្រ្តីផង
    ដែរដើម្បីការពារលោកស្រីចាកចេញពីភោជនីយដ្ឋានមួយដែលលោកស្រីទៅចូលក្នុងកម្ម
    វិធីប្រគល់ពានរង្វាន់ដើម្បីអបអរថ្ងៃឯករាជ្យរបស់ប្រទេសអូស្រ្តាលី។
    Julia Gillard បានដួលបន្ទាប់ពីបានជ្រុះបាត់ស្បែកជើងប៉ុន្តែត្រូវបានជួយសង្រ្គោះចូលទៅ
    ក្នុងរថយន្តដោយអង្គរក្សផ្ទាល់ខ្លួនរបស់លោកស្រី។
    បាតុករទាំងនោះមានគោលបំណងចម្បងទៅលើលោកមេដឹកនាំគណបក្សប្រឆាំងឈ្មោះ
    Tony Abbott ដែលរួបលោកក៏ស្ថិតនៅក្នុងអាគារភោជនីយដ្ឋានផងដែរ, ដែលក្នុងខណៈនោះ
    បាតុករប្រមាណ២០០នាក់បាននាំគ្នាមកគោះបង្អូច រួចស្រែកពាក្យមិនសមគួរមួយចំនួន៕


    ដើម្បីអោយកាន់តែជ្រាបច្បាស់សូមមើលវីឌីអូខាងក្រោម 
    ប្រភព៖ DailyMail



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.