Samsung​ចំណេញ​ច្រើន​ ខណៈ​Motorola​ខាត!

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅ​ក្នុង​ត្រីមាស​ទី ៤ កន្លង​ទៅ​នេះ Samsung បាន​ទទួល​ជោគជ័យ​ច្រើន​ទោះ​មិន​ស្មើ​ Apple ក៏​អាច​និយាយ​បាន​ថា​ខ្លាំង​ដែរ ប៉ុន្តែ​បើ​ងាក​មក​មើល Motorola វិញ​បែរ​ជា​ខាត​អស់​ប្រមាណ ៨០ លាន​ដុល្លារ។ នេះ​ដោយ​យោង​តាម​គេហទំព័រ Engadget និង BGR។
    ក្រុមហ៊ុន​ Samsung ទទួល​បាន​ប្រាក់​ចំណេញ​ (Operating Profit) ប្រមាណ ៥,៣ ពាន់​លាន​វ៉ុន ស្មើ​នឹង ៤,៧ ពាន់​លាន​ដុល្លារ។ នេះ​មាន​ន័យ​ថា​កើន​លើស​ឆ្នាំ​មុន ១,៨ ពាន់​លាន​ដុល្លារ។ ចំពោះ​ទិន្នន័យ​សរុប​សម្រាប់​ការ​លក់​ចេញ Samsung រក​បាន​ ៤២ ពាន់​លាន​ដុល្លារ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ប្រាក់​ចំណូល​បាន​មក​ពី​មុខ​ជំនួញ​ផ្សេង​​ៗ​គ្នា​ដូច​ជា​ ទូរស័ព្ទ​មាន​ចំណែក​ ៤០ ភាគរយ​នៃ​ចំណូល​សរុប​ដែល​ស្មើ​នឹង ២,៣ ពាន់​លាន​ដុល្លារ និង Semiconductor ធ្វើ​បាន ២ ពាន់​លាន​ដុល្លារ។ លើស​ពី​មុខ​ជំនួញ​ខាង​អេក្រង់​ក៏​មាន​ការ​កើន​ឡើង​ខ្លាំង​ដែរ​ ដោយ​ឡើង​ដល់ ៨,៥៥ ពាន់​លាន​ដុល្លារ។
    ចំណែក​ឯ Motorola វិញ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ថា​បាន​ខាត​បង់​អស់​ប្រមាណ ៨០ លាន​ដុល្លារ។ ចំណូល​សរុប​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ​សម្រាប់ Motorola គឺ ១៣,១ ពាន់​លាន​ដុល្លារ កើន​បាន ១៤% ធៀប​នឹង​ឆ្នាំ ២០១០ ប៉ុន្តែ​តម្លៃ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​អស់ ០,៨៤ ដុល្លារ​ក្នុង​មួយ​ហ៊ុន​ បើ​ធៀប​នឹង​ឆ្នាំ ២០១០ ធ្លាក់​ចុះ​តម្លៃ​ហ៊ុន​អស់ ០,២៩ ដុល្លារ។ Motorola បាន​នាំ​ចេញ​ទូរស័ព្ទ​លក់​បាន ១០,៥ លាន​គ្រឿង​នៅ​ក្នុង​ត្រីមាស​ទី ៤ ព្រម​ទាំង​មាន Tablet ២០០.០០០ គ្រឿង បើ​សរុប​ពេញ​មួយ​ឆ្នាំ​គឺ ៤២,៤ លាន​គ្រឿង។
    តាម​លទ្ធផល​ទាំង​ពីរ​នេះ​ឃើញ​ថា Samsung នៅ​តែ​ខ្លាំង ចំណែក​ឯ Motorola នៅ​តែ​បន្ត​ខាត។ តើ​ Motorola នឹង​អាច​រៀប​ចំ​យុទ្ធសាស្ត្រ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​បាន​ដូច Samsung ដែរ​ឬ​ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.