ផ្លែ​ប៉ោម​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ និង​ការ​ចង់​អាហារ

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ផ្លែ​ប៉ោម​ជា​ប្រភេទ​ផ្លែ​ឈើ​មួយ​ប្រភេទដែល​មាន​រស​ជាតិ​ឆ្ងាញ់​ពិសារ ហើយ​ជា​ពិសេស​នៅ​ផ្តល់​សារ​ប្រយោជន៏​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ជាតិ​ស្ករ និង​ការ​ស្រេក​ឃ្លាន​អាហារ​ទៀត​ផង។
    ផ្លែ​ប៉ោ​ម​មាន​សារជាតិ​សំខាន់ គឺ​បេតា​ឃែ​រ៉ូ​ទីន វីតា​មីន​ស៊ី និង​កាក​សរសៃ​ប្រភេទ​រលាយ​ទឹក​ដែល​មាន​ឈ្មោះ​ថា “ភែក​ធីន”។ ក្រៅ​ពី​នេះ​វា​នៅ​មាន​ជាតិ​អាស៊ីដ​ពីរ​ប្រភេទ ដែល​ជួយ​ក្នុង​ការ​រំលាយ​អាហារ​ប្រភេទ​ប្រូតេ​អ៊ីន​ខ្លាញ់។ ក្រៅ​ពី​នេះ​សារ​ជាតិ​ភែក​ធីន នៅ​មាន​គុណ​សម្បត្តិ​ជួយ​កាត់​បន្ថយ​ការ​ចង់​បរិភោគ​អាហារ អាច​បញ្ចុះ​ទម្ងន់ និង​កាត់​បន្ថយ​កូឡេ​ស្តេ​រ៉ូល។
    ផ្លែ​ប៉ោម​ត្រឹម​តែ​មួយ​ផ្លែ​ជួយ​កាត់​បន្ថយ​ភាព​ស្រេក​ឃ្លាន​អាហារ​បាន ព្រោះ​ផ្លែ​ប៉ោម​មាន​សារ​ជាតិ​ម្សៅ និង​ស្ករ។ ក្នុង​ផ្លែ​ប៉ោម​មាន​ម៉ូលេ​គុល​ស្ករ​ដល់​ទៅ​៧៥​ភាគ​រយ ធ្វើ​អោយ​រាង​កាយ​អាច​ស្រូប​ទាញ​ស្ករ​មួយ​ប្រភេទ​នេះ​បាន​យ៉ាង​ឆាប់​រហ័ស ដោយ​អាច​នាំ​យក​ទៅ​ប្រើ​ជា​ផល​ប្រយោជន៍​បាន​ក្នុង​ពេល​វេលា​មិន​លើស​ពី​១០​នាទី ដូច្នេះ​ភាព​ចង់​បរិភោគ​អាហារ​ទើប​មាន​លក្ខណៈ​ថយ​ចុះ។
    បរិភោគ​ផ្លែ​ប៉ោម​២​ទៅ​៣​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​កូឡេ​ស្តេរ៉ូល​ក្នុង​ឈាម​បាន ព្រោះ​ផ្លែ​ប៉ោម​មាន​សារ​ជាតិ “ភែក​ធីន”ដែល​ជា​សរសៃរ​រលាយ​ក្នុង​ទឹក។
    តាម​ការ​ស្រាវ​ជ្រាវ​បញ្ជាក់​អោយ​ដឹង​ថា នៅ​ពេល​អាស៊ីដ​ដំណើរ​ការ​​នៅ​ក្នុ​ង​ប្រព័ន្ធ​រំលាយ​អាហារ ជាតិ​ខ្លាញ់​កូឡេ​ស្តេរ៉ូល​បំបែក​ចេញ​មក​អស់​រួច​រាល់​ហើយ “ភែក​ធីន”​ពី​ផ្លែ​ប៉ោម​នឹង​ចូល​ទៅ​ស្ទាក់​ចាប់​កូឡេ​ស្តេរ៉ូល​ទាំង​នេះ ហើយ​នាំ​យក​ទៅ​បញ្ចេញ​ចោល មុន​ពេល​ដែល​ត្រូវ​ស្រូប​ត្រឡប់​ចូល​មក​ក្នុង​រាង​កាយ​វិញ។ ក្រៅ​ពី​នេះ​គេ​នៅ​បាន​រក​ឃើញ​ទៀត​ថា ផ្លែ​ប៉ោម​ជួយ​កាត​បន្ថយ​កូឡេ​ស្តេរ៉ូល​ក្នុង​ខ្លួន​ស្រ្តី​បាន​ប្រសើរ​ជាង​បុរស។
    ផ្លែប៉ោម​ជា​ប្រភេទ​ផ្លែ​ឈើ​សម​រម្យ​ជាមួយ​និង​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម និង​អ្នក​ដែល​ត្រូវ​ការ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ព្រោះ​នៅ​ពេល​ទទួល​ទាន​ចូល​ទៅ ត្រូវ​បាន​រំលាយ និង​ស្រូប​ទាញ​ឆ្លង​កាត់ ភ្នាស​ក្រពះ ពោះវៀន នាំ​ឆ្ពោះ​ទៅ​កាន់​ចរន្ត​ឈាម។
    ចំពោះ​កំរិត​ស្ករ​ក្នុង​ឈាម នឹង​កើន​ឡើង​យឺត​ឬ​លឿន​អាស្រ័យ​ទៅ​លើ​ប្រភេទ​អាហារ​ទាំង​នោះ ដូច​ជា​ប្រសិន​បើ​បរិភោគ​ទឹក​ឃ្មុំ​សារ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ភ្លាមៗ។ ប៉ុន្តែ​សំរាប់​ផ្លែ​ប៉ោម បើ​ទោះ​បី​មាន​សារ​ជាតិ​ស្ករ​ធម្ម​ជាតិ​ក្នុង​សាច់​វា​ច្រើន​មែន ប៉ុន្តែ​សារ​ជាតិ​ស្ករ​ក្នុង​ផ្លែ​ប៉ោម​ធ្វើ​អោយ​ឈាម​កើន​ឡើង​យ៉ាង​យឺតៗ ដែល​មិន​បង្ក​អោយ​ប៉ះ​ពាល់​ដល់​អ្នក​ជំងឺ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.