ហង្ស ពិសី ចេញទៅបារាំង ជាលើកទី២

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:
  • តារាចម្រៀងដែល ជោគជ័យក្នុង អាជីពសិល្បៈ តែបរាជ័យក្នុងរឿង ជីវិតស្នេហា ហង្ស ពិសី និងត្រូវចេញទៅ សម្ដែងនៅប្រទេស បារាំងជាលើកទី២ ជាមួយ កញ្ញា នី មុនីនាថ និង លោកស៊ីណាត រតនា រយៈពេល២ខែ ដោយសមាគមខ្មែរនៅបារាំង បានអញ្ជើញនាងទៅ ដើម្បីអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។
    ហង្ស ពិសីជាតារាចម្រៀងដ៏ស្រស់សោភាមួយដួងដែលពុំសូវមានទស្សនិកជនក្នុងស្រុកស្គាល់នាងច្រើន នោះទេ ក៏ប៉ុន្ដែប្រជា ប្រិយភាពនៅឯក្រៅប្រទេសវិញ គឺមានសភាពខ្ពស់គ្រាន់បើគួរឱ្យកត់ សម្គាល់ ហើយនាងបានចេញ ទៅសម្ដែង ញឹកញាប់ជាទីបំផុត។ មួយរយៈចុងក្រោយនេះ ហង្ស ពិសី បានជួបនូវរឿងរាវស្នេហាមិនសមប្រកប ដោយបាន បែកបាក់គ្នាជាមួយស្វាមី និង បានបន្សល់ទុកនៅកូនប្រុសមួយ ក្លាយជាស្រមោលឈឺចាប់ឈ្មោះ គឹម រិទ្ធីបូបូ ដែលមាន អាយុ២ឆ្នាំរស់នៅជាមួយនាងសព្វថ្ងៃ។ ពេលរំលឹកដល់រឿងរាវស្នេហា ហង្ស ពិសី ហាក់ បង្ហាញទឹកមុខស្រងូតស្រងាត់ និងបាននិយាយយ៉ាងខ្លីថា “កុំរំលឹករឿងនេះទៀតអី វាហួស ពេលទៅហើយ បើនិយាយនាំតែឈឺចាប់ ”។
    ហង្ស ពិសី បានបង្វែរអារម្មណ៍ឱ្យផ្ដោតសំខាន់មកលើភាពជោគជ័យក្នុងអាជីពជាតារា ចម្រៀងរបស់នាង ដោយថ្មីនេះនាងមានឱកាសឡើងច្រៀងតាមស្ថានីយទូរទស្សន៍នានា ជា ពិសេសនាងក៏មានឱកាសកើបប្រាក់ តាមរយៈកម្មវិធីមង្គលការ ខួបកំណើត និងជប់លៀង ផ្សេងៗក្នុងរដូវនេះទៀតផង។ ស្ថិតក្នុងអាជីពជាតារា ចម្រៀងជាង១០ឆ្នាំ តារាស្រីវ័យ២៨ ឆ្នាំរូបនេះធ្លាប់បានថតឱ្យផលិតកម្ម រ៉ៃមាស តោមាស ភ្នំពេញ វីអាយភី និងផលិតកម្មក្រៅ ស្រុកជាច្រើន។
    ហង្ស ពិសីធ្លាប់ចេញទៅសម្ដែងនៅកាណាដា អូស្ដ្រាលី អាល្លីម៉ង់ ប៊ែលហ្សិក ហើយ នេះ ជាលើកទី២សម្រាប់ ការចេញទៅសម្ដែងនៅបារាំង។ ហង្ស ពិសី និយាយថា "ខ្ញុំសង្ឃឹមថា នឹងទទួលបានជោគជ័យជាច្រើន ព្រោះមាន បងប្អូនខ្មែរនៅទីនោះជា ច្រើនស្គាល់ខ្ញុំហើយ សូមឱ្យពួកគាត់រង់ចាំឱកាសដ៏សប្បាយរីករាយនេះ ពេលជួបពួកគាត់នៅ ទីនោះ "៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.