បញ្ជូនក្រុមចោរ ៥ នាក់ ទៅតុលាការ ពីបទ លួចទ្រព្យសម្បត្តិ អ្នកដទៃ

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • បាត់ដំបងៈ កម្លាំង អ.ហ ក្រុងបាត់ដំបង ចាប់បញ្ជូន ក្រុមចោរ ៥ នាក់ ទៅតុលាការ ខេត្ត កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ ពីបទ លួចទ្រព្យសម្បត្តិ អ្នកដទៃ ពេលយប់ ជាបន្តបន្ទាប់ ។
    លោក សំ វីឡុង មេបញ្ជាការរង អ.ហ ក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែល កម្លាំង អ.ហ ក្រុង ចាប់បញ្ជូនទៅតុលាការខេត្ត ទាំង ៥ នាក់ មាន ១-ឈ្មោះ រិទ្ធី ស្រីពៅ ភេទស្រី អាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិអណ្តូងចេញ សង្កត់អូរចារ ក្រុងបាត់ដំបង ២-ឈ្មោះ ពុធ វណ្ណ ហៅ ញាញ់ ភេទស្រី អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ-សង្កាត់រតនៈ ក្រុងបាត់ដំបង ៣-ឈ្មោះ ជាម តុលា ហៅ ឡា ភេទស្រី អាយុ ២៧ ឆ្នាំ មានទីលំនៅ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ៤-ឈ្មោះ អ៊ឹម ណារិន ហៅ ម៉ូវ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុកមោង ៥-ឈ្មោះ អង់ សាវសេត ហៅ ភារម្យ អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ។ ទាំង ៥នាក់នេះ បានមកស្នាក់នៅ ផ្ទះសំណាក់ យីហោ ១៦៨ ស្ថិតក្នុងក្រុមទី៣ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាមួយគ្នា។
    លោក សំ វីឡុង បានបន្តថា ជនសង្ស័យទាំង ៥នាក់ ខាងលើនេះ បានធ្វើសកម្មភាព ដើរលួចទ្រព្យសម្បត្តិ តាមផ្ទះរបស់ប្រជាពលរដ្ឋ នៅពេលយប់ និងពេលថ្ងៃ ជាប្រចាំ ពេលលួចបានហើយ ពួកគេបាននាំគ្នាដើរស៊ីចាយ ទិញថ្នាំញៀន ជក់នៅក្នុងផ្ទះ សំណាក់យ៉ាងសប្បាយ ។ ក្រោយពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹង ពីប្រជាពល រដ្ឋជាច្រើននាក់មក កម្លាំងរបស់លោក ចាប់ផ្តើមធ្វើការអង្កេតជាច្រើនថ្ងៃ ទើបដឹងមុខ សញ្ញាបក្ខពួកក្រុមនេះ គឺជាក្រុមចោរដើរលួចគេ ពេលយប់ ហើយដើរស៊ីចាយ ទិញថ្នាំ ញៀនជក់ក្នុងផ្ទះសំណាក់ គ្មានមុខរបរអ្វីច្បាស់ទេ ។ ក្រោយមកសមត្ថកិច្ច បានធ្វើការ ឃាត់ខ្លួន ជាបន្តបន្ទាប់ នាំយកមកសាកសួរ ។
    ជនសង្ស័យទាំង ៥ នាក់ បានឆ្លើយសារភាពថា បក្ខពួកខ្លួន ពិតជាបានដើរធ្វើ សកម្ម ភាព លួចទ្រព្យសម្បត្តិគេ ពេលយប់ គ្រប់ទីកន្លែង រហូតដល់ពេល សមត្ថកិច្ចឃាត់ ខ្លួនតែម្តង។
    បច្ចុប្បន្នសមត្ថកិច្ច អ.ហ ក្រុង កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទាំង ៥ នាក់ ទៅតុលាការខេត្ត ដើម្បីចាត់ការបន្ត ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.