ពលរដ្ឋ និងព្រះសង្ឃថៃ ជាង៥០០នាក់ ធ្វើពិធីនៅកែ្បរ ចំណុចភ្នំទ្រព្យ

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • ព្រះវិហារ៖ លោកឧត្តមសេនីយ៍ ឯក ស្រី ឌឹក មេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ បានឲ្យដឹងថា ព្រះសង្ឃនិង ក្រុមអាវលឿង ថៃជាង៥០០នាក់ បានធ្វើពិធីអុជធូបនៅ ក្នុងទឹកដីរបស់ខ្លួន ឈមនឹងចំណុចភ្នំទ្រព្យ នៅតំបន់ប្រាសាទ ព្រះវិហារ ។
    មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ការពារនៅព្រំដែនព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ថា ពួកគាត់មិនមែន មកសុំកម្ពុជាដើម្បីឡើងលើប្រាសាទព្រះវិហារទេ ពួកគាត់មកតាមទឹកដីរបស់គេ គឺមកតាមក្រោយទីតាំង ការពាររបស់កងទ័ពថៃ មិនមែនមកសុំឡើងលើប្រាសាទព្រះវិហារ ពួកគេមកនេះ មកសួរសុខទុក្ខ ឬធ្វើពិធីអ្វីផ្សេង។
    លោកបញ្ជាក់ថា «មិនមានន័យថាគាត់ឡើងមកប្រាសាទព្រះវិហារទេ គឺពួកគេនៅក្រោយទីតាំងកងទ័ព របស់គាត់ឈរជើងនោះ បើយើងឈរទល់មុខគ្នាចំងាយពី៥០ទៅ៧០ម៉ែត្រ វាស្ថិតនៅក្រោយខ្សែត្រៀម របស់គាត់ទេ»។
    លោក ស្រី ឌឹក បន្តថា ចំពោះបញ្ហានៅតាមព្រំដែនរវាងប្រទេសកម្ពុជា-ថៃសភាពការណ៍នៅធម្មតាពុំមាន អ្វីប្រែប្រួល ឬខុសប្លែកនោះទេ កងទ័ពកម្ពុជាបានដើរយាមល្បាតការពារគ្រប់ពេលវេលា មិនឲ្យមាន បញ្ហាអ្វីកើតឡើងនោះទេ។
    ការជួបជុំរបស់ជនជាតិថៃបានធ្វើឡើងក្រោយពីលោកឧត្តមសេនីយ៍ទោមេបញ្ជាការកងទ័ពថៃភូមិភាគ២ បានមកសុំកម្ពុជាកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១២ ដើម្បីសុំឲ្យព្រះសង្ឃ និង ប្រជាជនថៃជាង៥០០នាក់ ចូលមកអុជធូបនៅភ្នំទ្រព្យតំបន់ប្រាសាទព្រះវិហារ ប៉ុន្តែត្រូវបានភាគីកម្ពុជាបដិសេធ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.