ក្រុមអ្នកវិទ្យាសាស្ដ្រ​ រកឃើញ ហ្សែន បង្ករោគ​ មហារីកសួត

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS

    យោងតាមទីភ្នាក់ព័ត៌មានចិន “ស៊ិនហួ”  ចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញ ហ្សែន ដែលបង្កឱ្យកើតរោគមហារីកសួត ។
    ក្រុមអ្នកវិទ្យាសាស្ដ្រមួយក្រុម នៅសាំងហ្គាពួរ ប្រទេសសិង្ហបុរី បានរកឃើញហ្សែន ម្យ៉ាងដែលបង្ករោគមហារីក សួត ។ ក្រុមអ្នកវិទ្យាសាស្ដ្របាន រកឃើញកោសិកាតូចមួយ ដែលគេបានដឹងយ៉ាងច្បាស់ថា វាជាកោសិកាបង្កឱ្យកើតមានដុំពកឡើង ហៅកាត់ថា “ TIC ” ។ កោសិកាប្រភេទនេះ ហើយ ដែលបង្កឱ្យដុំពក ឬដុំសាច់ដុះកាន់តែរីកធំឡើងៗ ។ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញ និងកត់សម្គាល់លើកោសិកានេះ ដោយគេស្គាល់ ច្បាស់ថា ជា “ CD166 ” និងអាចបញ្ជាក់យ៉ាងច្បាស់ថា វាពិតជាកោសិកាទាំងនេះបង្កឱ្យដុំពក ឬសាច់ដុះរីកធំធាត់រហ័ស ។
    ក្រុមស្រាវជ្រាវនេះដឹកនាំដោយលោក ប៊ីង លីម “ Bing Lim ” នាយកសមាគមផ្នែកកោសិកាសាស្ដ្រ និងមហារីក នៅវិទ្យាស្ថាន “ Genome Institute of Singapore ” ហើយលោក លីម ក៏ជាអ្នកឯកខាងឱសថផងដែរ ជាមួយលោក តាន់ តុក សេង “ Tan Tock Seng ” នាយកមន្ទីរពេទ្យ និងមជ្ឈមណ្ឌល ជាតិរោគមហារីកនៅសិង្ហបុរី ដោយពួកគាត់ បានរួមគ្នាបង្កើតកម្មវិធីស្រាវជ្រាវនេះឡើង ដោយឱ្យឈ្មោះថា “ TICs ” លទ្ធផលដែលទទួលបាន ពីការស្រាវជ្រាវ ត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញ ហ្សែន ២-៣ប្រភេទ ដែលសុទ្ធសឹងបង្កឱ្យកោសិកាមហារីករីកដុះដាលខ្លាំងឡើងៗ ។
    ក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញថា ភាពមិនប្រក្រតីកើតឡើងនៅពេលដែលអង់ហ្ស៊ីម ដែលគេស្គាល់ និងហៅថា “ glycine decarboxylase ” កើនឡើង វាអាចបង្កឱ្យមានការផ្លាស់ប្ដូរកោសិកា ដែលបញ្ហានេះបង្កឱ្យកើតមានរោគ មហារីកកើតឡើងតែម្ដង ។ ជាធម្មតា “ glycine decarboxylase ” កើតឡើង ខណៈដែលអង់ហ្ស៊ីមនៅក្នុងកោសិកទាំងឡាយ ដោយមានបរិមាណ តិចតួចប៉ុណ្ណោះ ។
    តាមរយៈការរកឃើញទាំងនេះ គេរំពឹងថា វាជាពន្លឺមួយដែលអាចឱ្យឈានទៅរកការព្យាបាលរោគមហារីកនេះ បានប្រកបដោយជោគជ័យ នាពេលអនាគត ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.