៧យ៉ាងសម្រាប់សោភ័ណភាពស្បែក

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ៧យ៉ាងសម្រាប់សោភ័ណភាពស្បែក
           -អាយុៈយើងដឹងហើយថាស្បែកក្មេងនិងទារកត្រូវការការពារ ហើយស្បែកមនុស្សធំអាចត្រូវការបែបនោះដូចគ្នាដែរ។ កាលណា អាយុកាន់តែកើនឡើងច្រើនស្បែកកាន់តែស្តើងរួមទាំងការផលិល
    គ្រាប់ពណ៌និងស្នាមអុតខ្មៅៗក៏លេចចេញមកផងដែរ។ លក្ខណៈបែបនេះអ្នកគួរតែការពារ កម្តៅថ្ងៃដោយផលិតផលល្អរួមទាំងផលិតផលទប់ស្កាត់ស្នាមជ្រីវជ្រួញផងដែរ។ យើងសូម ណែនាំឲ្យយកទ្រីតមែនដែលមានសារជាតិចម្រាញ់ពីរុក្ខជាតិម៉្យាងឈ្មោះImmortelleព្រោះវា ជាអ្នកជួយស្តារភាពខាតបង់ដែលបណ្តាលមកពីបរិយាកាសជាតិពុលព្រមទាំងជួយជួសជុល និង ការពារកាំរស្មីUVផងដែរ។
           - ស្បែកៈ ប្រសិនបើមិនចង់ឲ្យស្បែកឡើងជ្រួញឬស្លេកស្លាំងដូចជាមនុស្សឈឺ អ្នកគួរ ចេះជ្រើសរើសឡេសម្រាប់លាបស្បែកតាមបច្ចេកវិទ្យាការពារស្បែកក្នុងពេលបច្ចុប្បន្ននេះ ដើម្បីការពារកាំរស្មី UVB និងUV។ កត្តាមួយទៀតដែលអ្នកគួរតែមានការជឿជាក់នោះគឺថា នៅក្នុងឡេរបស់អ្នកមានផ្ទុកទៅដោយសារធាតុអង់ទីអុកស៊ីដង់ពិសេសៗដូចជា វីតាមីនC និងE តែពន៌បែតងយិនស៊ីន និងសារជាតិចម្រាញ់ពីផ្លែទទឹមដែលអាចការពារស្បែករបស់ អ្នកបានជ្រៅចូលទៅក្នុងស្បែក។
           - ពេលវេលាៈ កាកសំណល់ពេលវេលាដើម្បីប្រឈមជាមួយកម្តៅថ្ងៃគឺជាកត្តាមួយ ចាំបាច់បំផុត។ កម្តៅគឺជាពន្លឺមួយដ៏ភ្លឺ ហើយបំផ្លាញសុខភាពស្បែក។ដូច្នេះអ្នកគួរតែមាន ការបែងចែកពេលវេលារវាងការចេញទៅត្រូវកម្តៅថ្ងៃ និងនៅក្នុងម្លប់ដើម្បីឲ្យស្បែកបាន ធូរស្រាល។ កម្តៅថ្ងៃគឺជាវត្ថុដ៏កាចសាហាវបំផុត ព្រោះវាបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ ស្បែកអ្នកបានដោយមិនដឹងខ្លួន។ ដូច្នេះអ្នកត្រូវមានការជឿជាក់ថា អ្នកបានការពារស្បែក យ៉ាងល្អ ហើយក្នុងនោះមិនថាការធ្វើដំណើរទៅទទួលទានអាហារថ្ងៃត្រង់ជាមួយមិត្តភក្តិ អង្គុយនៅមាត់បង្អួច ឬនៅតុធ្វើការនិងរាល់ការធ្វើដំណើរទៅខាងក្រៅទាំងអស់ ស្បែកគួរ តែទទួលបានការពារល្អបំផុត។
           - ការពារកាន់តែច្រើនកាន់តែល្អៈបើតាមការសិក្សាស្រាវជ្រាវគេ រកឃើញថាយើង លាបឡេការពារកម្តៅថ្ងៃមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកវេជ្ជបណ្តិត ចន ហក អ្នកជំនាញផ្នែកស្បែកមានជំនឿថា កម្រិតការពារពិតមានត្រឹម១ភាគ៣តែប៉ុណ្ណោះ ។ ប្រសិនបើអ្នកលាបឡេដែមានកម្រិតSPF ១៥អ្នកនឹងបានទទួលត្រឹមតែSPF៥តែប៉ុណ្ណោះ។ នេះគឺជាមូលហេតុដែលក្រុមអ្នកជំនាញណែនាំឲ្យអ្នកប្រើផលិតផលដែលមានកម្រិតSPF ខ្ពស់។ អ្នកគួរលាបឡេការពារកម្តៅថ្ងៃមុនកន្លះម៉ោងពេលចេញទៅប្រឈមនឹងកម្តៅថ្ងៃ ព្រោះថាTitanium Dioxide និងZinc Oxideអាចការពារបានត្រឹមតែបណ្ណោះអាសន្នប៉ុណ្ណោះ។ អ្នកអាចនៅសង្ស័យថាតើគួរលាបក្រាស់ប៉ុនណាទៅ? ឡេការពារស្បែកមានបរិមាណស្មើ នឹងកែវស្រាតូចមួយដូច្នេះវាគ្រប់គ្រាន់សម្រាប់លាបឲ្យពេញខ្លួន។ មួយវិញទៀត កុំភ្លេច លាបម្តងទៀត បន្ទាប់ពីផឹកទឹករួច។
           - ត្រៀមស្បេកមុនពេលចេញទៅហាលថ្ងៃៈ វីតាមីនដែលប្រើមុនពេលចេញប្រឈម ជាមួយកម្តៅថ្ងៃនោះ ពោរពេញទៅដោយសារជាតិអង់ទីអុកស៊ី ដង់។ វីតាមីនវាជួយឲ្យ ស្បែកអ្នកត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួល យកគុណប្រយោជន៏ក្នុងការបំប៉ងស្បែក ដូចគ្នានឹងការសន្សំទុកនូវសារជាតិអង់ទីអុកស៊ីដង់ដើម្បីទប់ទល់ជាមួយពពួកមេរោគដែល ផលិតឡើងដោយរស្មីកម្តៅនិងភាពតប់ប្រមល់ការពិតមានស្រ្តីមួយចំនួនមិនសូវជាទទួល ទានវីតាមីនឲ្យបានគ្រប់គ្រាន់ទេ ជាពិសេស នៅក្នុងរដូវក្តៅ។
           - ក្រោយចេញទៅត្រូវកម្តៅថ្ងៃរួចៈអ្នកគួរលាបឡេបំប៉នរាងកាយ រាល់លើកក្រោយ ពេលត្រឡប់មកពីប្រឈមជាមួយកម្តៅថ្ងៃរួច និងព្យាយាមសំងំនៅក្នុងទីកន្លែងដែលមាន សីតុណ្ហភាពទាបជាង។ ទឹកត្រជាក់ៗក៏អាចជួយឲ្យអ្នកមាន អារម្មណ៏ស្រស់ស្រាយបាន
    ដែរ។
           - ការពារយ៉ាងយកចិត្តទុកដាក់ៈសម្រាប់ស្បែកដែលទន់ហើយ ស្តើងរបស់ផ្ទៃមុខ និងចំណែកផ្សេងៗទៀតនៃរាងកាយគួរតែទទួលបានការការពារឲ្យបានច្រើនបំផុត។ អ្នកគួរសាកល្បងប្រើឡេការពារកម្តៅថ្ងៃ SPF ក្នុងកម្រិតខ្ពស់សម្រាប់ស្បែកបរិវេណផ្ទៃមុខ និងដើមទ្រូង។ ក្នុងករណីអ្នកចូលចិត្តស្លៀកឈុតប៊ីគីនី ត្រង់បរិវេណទ្រូងរបស់អ្នកគួរ ប្រើផលិតផលការពារកម្តៅថ្ងៃដែលមានកម្រិត SPF កាន់តែខ្ពស់។ ពេលខ្លះទៀតអាច ប្រើឡេការពារកម្តៅថ្ងៃប្រភេទបំពង់ដើម្បីការពារ ដូចគ្នានឹងបរិវេណផ្នែកខាងលើត្រចៀក បបូរមាត់ ព្រមទាំំងកន្លែងស្បែកដទៃទៀតដែលមានពណ៌ស្លេក។ 

           (ដកស្រង់ពីទស្សនាវដ្តីប្រជាប្រិយ ឆ្នាំទី ១៥ លេខ ៤៥៦ ១១-២០ ឧសភា ២០០៩)



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.