ភ្នំពេញ: បុរសជាប្តីបានទទួលរងរបួសធ្ងន់ ដោយត្រូវចំកែងជើងស្តាំមួយគ្រាប់ និងមួយគ្រាប់ទៀតចំកំភួនជើងឆ្វេង បន្ទាប់ពីត្រូវក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងតាមបាញ់ប្លន់យកកាបូបលុយ តែមិនបានសម្រេចកើតហេតុនៅ វេលាម៉ោង ៦និង១៨នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ នៅចំណុចក្រុមទី១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោកហ៊ុយ ហ៊ាន មេប៉ុស្តិ៍ទួលសង្កែ បានឲ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ ឡាង ប៊ុណ្ណារិទ្ធចេង ថូ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម រងរបួសធ្ងន់ ដោយត្រូវក្រុមចោរ បាញ់ត្រូវចំនួន២គ្រាប់ ចំកែងជើងស្តាំមួយគ្រាប់ និងមួយគ្រាប់ទៀតចំកំភួនជើងឆ្វេង ។ ចំណែកប្រពន្ធឈ្មោះ លី សុខុម ហៅស្រី អាយុ៣៤ឆ្នាំ ។ ទាំង២នាក់ប្តីប្រពន្ធជាអ្នកលក់ ប្លាទីននិងដូរលុយ និងបានមកជួលផ្ទះនៅក្នុងភូមិទួលសង្កែ។
លោកមេប៉ុស្តិ៍បន្តថា ចំពោះទ្រព្យសម្បត្តិរបស់ជនរងគ្រោះមិនមានបាត់បង់អ្វីទេ នេះដោយសារជនរងគ្រោះ ចេះបង្វែងដាន ពួកក្រុមចោរ ។ រីឯក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើង២ដើម ដោយមួយដើមម៉ាក K54 ។ ក្នុងពេលពួកគេធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ តែស្អុយមួយគ្រាប់ ត្រូវចំជនរងគ្រោះ២គ្រាប់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ៕ ប្រភព

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.