បុរស​ជា​អ្នក​បកប្រែ នៅ​រោងចក្រ​ម្នាក់ ចងក​សម្លាប់ខ្លួន នៅក្នុង​ផ្ទះសំណាក់

ភ្នំពេញ: បុរស​ជា​អ្នក​បកប្រែ ភាសា​នៅ​រោងចក្រ​ម្នាក់ បាន​ទៅ​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះសំណាក់ L.S ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ និង​មាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​៨ យប់​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១២ ស្ថិតនៅ​ផ្ទះ​លេខ​១C ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សា​ថ្មី​៣ ខណ្ឌដូនពេញ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា បុរស​ដែល​ចងក​សម្លាប់ខ្លួន ឈ្មោះ ជីវ លាង អាយុ​៣៣​ឆ្នាំ ជា​អ្នកបកប្រែ​នៅ​រោងចក្រ មាន​ទីលំនៅ​ផ្ទះ​លេខ​៧២៤ ផ្លូវ​លេខ​២០៥ ភូមិ​ខ​២ សង្កាត់​ច្រាំង​ច​ម្រេះ​២ ខណ្ឌ​ឫស្សីកែវ ។ បុរសរូបនេះ ជិះ​ម៉ូតូ​ម៉ាក​គុប សេ​៧០ ពណ៌​ទឹក​ប៉ិច ពាក់ស្លាកលេខ ទ​៨៥៧១ ភព​១ ។ 

​បុរស​រូបនេះ​បាន​ចូលមក​ស្នាក់​ផ្ទះសំណាក់ L.S នៅ​បន្ទប់​លេខ ២០២ ជាន់​ទី​២ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១២ រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ការភ្ញាក់ផ្អើល ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ ចងក​សម្លាប់ខ្លួន​របស់ របស​ខាងលើនេះ​ទេ ។ សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការត្រួតពិនិត្យ​សព ៕​ ប្រភព៖ cen



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.