ពេជ្រ សេរី​រ័ត្ន ធ្លាយ​ព័ត៌មាន​ម្ចាស់​ស្នេហ៍​អាមេរិក​ក្លែង​បន្លំ

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញៈ ផ្ទុយ​ពី​លោក​ គង់ វិសាល ដែល​ហ៊ាន​រៀប​ការ​ប្រពន្ធ​ក្មេង​ដោយ​បើក​ចំហ និង​មាន​ការ​ទទួល​ស្គាល់​ពី​ឪពុក​ម្តាយ​ទាំង​សង​ខាង​ បែរ​ជា​អតីត​ពិធី​ការិនី​រត់​ចោល​ទ្រនំ នាង ពេជ្រ សេរី​រ័ត្ន ដែល​ធ្លាប់​រស់​នៅ​ក្នុង​សំបុត្រ​ស្នេហ៍​ជាមួយ​លោក គង់ វិសាល ៥​ឆ្នាំ​ បាន​បែក​ធ្លាយ​នូវ​ព័ត៌​មាន​ថា រាល់​ព័ត៌​មាន​ដែល​នាង​ប្រកាស​កន្លង​មក​ថា នាង​មាន​គូ​ស្នេហ៍​ជា​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​អាណិក​ជន​អាមេរិក​នោះ ជា​រឿង​​ក្លែង​ក្លាយ​ ខណៈ​ដែល​យីអ៊ុន​ដាក់​ហាង​ស្ប៉ា ដែល​ទើប​បើក​ថ្មី​ក៏​កំពុង​ប្រកាស​សេង  ​នោះ​។ នេះ​បើ​តាម​​ការ​អះអាង​ពី​អ្នក​ស្គាល់​អ្នក​ស្រី សែត សាម៉េត ហៅ​យាយ​កេម ដែល​ពេជ្រ សេរី​រ័ត្ន ធ្លាប់​ប្រាប់​គេ​ឯង​ថា​ជា​ម្តាយ​ក្មេក​នោះ​។
    ស្រប​ពេល​ដែល​លោក គង់ វិសាល ប្រកាស​ភ្ជាប់​ពាក្យ ពេជ្រ សេរី​រ័ត្ន ក៏​នាង​នៅ​មិន​សុខ​ដែរ ពោល​គឺ​នាង​មាន​ភាព​ក្លាហាន​មួយ​រំពេច ហ៊ាន​បង្ហាញ​មុខ​ម្តាយ​ក្មេក និង​ប្រាប់​អ្នក​សារព័ត៌​មាន និង​មិត្ត​ភក្តិ​ក្នុង​សិល្បៈ​ ថា នាង​មាន​ម្ចាស់​បេះដូង​ជា​អាណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​បុរស​រូប​នោះ​ជា​អ្នក​នៅ​ពី​ក្រោយ​ភាព​ហ៊ឺហា​របស់​នាង​។
    អ្នក​ស្រី សែត សាម៉េត ហៅ​យាយ កេម ធ្លាប់​ប្រាប់​អ្នក​សារព័ត៌​មាន​កន្លង​មក​ថា អ្នក​ស្រី​មាន​កូន​ប្រុស​ម្នាក់​រស់​នៅ​សហ​រដ្ឋ​អាមេរិក​ឈ្មោះ សែត សុខា គេ​មាន​ហាង​នៅ​អាមេរិក​ជា​ច្រើន​កន្លែង​ ហើយ​គេ​ជា​អ្នក​ជួយ​ឧបត្ថម្ភ​ពី​ក្រោយ​នាង ពេជ្រ សេរី​រ័ត្ន ។
    អ្នក​ស្រី​ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា៖«​ខ្ញុំ​បាន​ចូល​ស្តី​ដណ្តឹង​ ពេជ្រ សេរី​រ័ត្ន ឲ្យ​កូន​ប្រុស​ខ្ញុំ ហើយ​ខ្ញុំ​គ្រោង​នឹង​នាំ​ ពេជ្រ សេរី​រ័ត្ន ទៅ​អាមេរិក​ដើម្បី​ឲ្យ​ស្គាល់​គ្នា​កាន់​តែ​ច្បាស់​មុន​នឹង​ឈាន​ដល់​អាពាហ៍​ ពិពាហ៍​ទៀត​ផង​»​។
    ប៉ុន្តែ​ដំរី​ងាប់​មិន​អាច​យក​ចង្អេរ​មក​បាំង​ជិត​បាន​ទេ ពោល​គឺ​អ្វី​ៗ​ដែល​ជា​វាំង​នន​ខ្មៅ​បាំង​ពី​ក្រោយ​ការ​ពិត និង​ភាព​មាន​បាន​របស់​អតីត​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន​រូប​នេះ ត្រូវ​បាន​អ្នក​ស្គាល់​អ្នក​ស្រី សែត សាម៉េត ច្បាស់​ដូច​បាត​ដៃ​ទម្លាយ​ការ​ពិត​ជុំវិញ​ភាព​មិន​ប្រក្រតី​នេះ។
    អ្នក​ស្គាល់​គ្នា​ជាមួយ​អ្នក​ស្រី សែត សាម៉េត បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ យាយ កេម ជា​ម្ចាស់​ហាង​លក់​បាយ​ឈ្មោះ​វិចិត្រ ក្រោយ​មក​ហាង​នេះ​ក៏​ត្រូវ​បាន​សេង​បន្ត​ឲ្យ​ពិធី​ការិនី ពេជ្រ សេរី​រ័ត្ន តែ​ពេល​នេះ ហាង​នោះ​ក៏​ត្រូវ​បាន​សេង​បន្ត​ឲ្យ​អ្នក​ផ្សេង​ដែរ​។
    ប្រភព​ដដែល​នេះ​បាន​បន្ត​ថា អ្នក​ស្រី​ សាម៉េត មាន​កូន​៤​នាក់​ ម្នាក់​ជា​កូន​ប្រុស​ឈ្មោះ វិចិត្រ​ បាន​រៀប​ការ​រួច​ហើយ ហើយ​៣​នាក់​ផ្សេង​ទៀត​ជា​កូន​ស្រី​។
    ប្រភព​នោះ​និយាយ​ថា៖ «​ក្រៅ​ពី​នេះ អ្នក​ស្រី​គ្មាន​កូន​ឈ្មោះ សែត សុខា ទេ ព្រោះ​កូន​គាត់​ទាំង​ពីរ​ដែល​រស់​នៅ​អាមេរិក​នោះ​ជា​កូន​ស្រី​ទាំង​អស់​។ សព្វ​ថ្ងៃ​គាត់​មាន​កូន​២​នាក់​នៅ​ខ្មែរ​ឈ្មោះ​ វិចិត្រ រៀប​ការ​ហើយ និង​កូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ ស៊ីណា»។
    តើ សែត សុខា ជា​អ្នក​ណា ត្រូវ​ជា​អ្វី​នឹង​អ្នក​ស្រី សែត សាម៉េត ខណៈ​ដែល​អ្នក​ស្រី​អះ​អាង​ថា​ជា​កូន​នៅ​អាមេរិក តែ​អ្នក​ជិត​ខាង​អ្នក​ស្រី​ថា មិន​ដែល​ស្គាល់​មិន​ដែល​ឮ​នោះ​?
    នេះ​មាន​ន័យ​ថា ទាំង​ពេជ្រ សេរី​រ័ត្ន និង​អ្នក​ស្រី សែត សា​ម៉េត កំពុង​កាឡៃ​រឿង​បំភ្លៃ​ការ​ពិត​ ដើម្បី​បិទ​បាំង​ភាព​ច្របូក​ច្របល់​មួយ​ចំនួន​ដែល​គេ​ល្បី​ថា ពេជ្រ សេរី​រ័ត្ន ​កំពុង​សាង​ទំនាក់​ទំនង​ស្នេហា​ច្រើន​។ បើ​តាម​ប្រភព​ព័ត៌​មាន​កន្លង​មក​ថា នាង​មាន​ទំនាក់​ទំនង​ជា​មួយ​មន្ត្រី​ទូត​ចិន ម្ចាស់​ក្លិប​មួយ​កន្លែង និង​ចុង​ក្រោយ​នេះ​ថា នាង​មាន​ទំនាក់​ទំនង​ជាមួយ​កូន​មន្ត្រី​យោធា​ផ្នែក​ភស្តុភា​ម្នាក់​ដែល​បុរស ​នោះ​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ​។
    ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​ស្រី សែត សាម៉េត មិន​អាច​ទាក់ទង​បាន​ទេ រីឯ​ពេជ្រ សេរី​រ័ត្ន ធ្លាប់​ប្រាប់​ថា នាង​មិន​ផ្តល់​បទ​សម្ភាស​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍​ទៀត​ទេ​។
    ទន្ទឹម​នឹង​ការ​ទម្លាយ​ការ​ពិត​ជុំវិញ​គូ​ស្នេហ៍​នៅ​អាមេរិក​ថា ក្លែង​ក្លាយ តែ​មិន​ទាន់​ប្រាកដ​១០០​ភាគ​រយ​នោះ ពេជ្រ សេរី​រ័ត្ន ដែល​ឈប់​ពី​ការងារ​នៅ​បាយ័ន តែ​មាន​ប្រាក់​ច្រើន​ជាង​មុន កំពុង​ពពាយ​នាយ​សេង​ហាង​ស្ប៉ា​មួយ​កន្លែង​នៅ​ម្តុំ​ទួល​គោក​ដែល​ទើប​តែ​បើក​ បាន​ប្រហែល​ពីរ​ខែ។
    ការ​ប្រកាស​សេង​ហាង​បន្ទាន់​នេះ ត្រូវ​បាន​អ្នក​ជិត​ដិត​នឹង​ ពេជ្រ សេរី​រ័ត្ន ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ហាង​មាន​សភាព​ស្ងាត់​ជ្រងំ មិន​សូវ​មាន​ភ្ញៀវ ហើយ​មិន​អាច​ទប់ទល់​នឹង​តម្លៃ​ឈ្នួល​២០០០​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​នោះ​។
    តើ​តារា​ដែល​បោះ​បង់​បាយ័ន ហើយ​ប្រកាស​ឈប់​ពី​សិល្បៈ​នឹង​មាន​អនា​គត​បែប​ណា​ ខណៈ​នៅ​ពេល​នេះ នាង​គ្មាន​អ្វី​ជា​បង្គោល​សម្រាប់​ជីវ​ភាព​នោះ​៕ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.