
ក្រុងអាប៊ូដាប៊ី : នាមប័ណ្ណគឺជាវត្ថុតំណាងឲ្យបុគ្គលម្នាក់ៗក្នុងអាជីពជំនួញ និងការងារ។ ដូច្នេះហើយទើបក្រុមហ៊ុនអារ៉ាប់រួម ប្លេក អាស្ត្រាំ (Black Astrum) បានបង្កើតនូវនាមប័ណ្ណដាំពេជ្រ ដែលជានិមិត្តរូបនៃតំណែងខ្ពងខ្ពស់ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
ដោយផ្តោតទៅលើបុគ្គលដែលជាកំពូលមហាសេដ្ឋី នាមបណ្ណនេះត្រូវបានធ្វើឡើងដោយវត្ថុធាតុនាំមកពីប្រទេសស្វីស និងដាំដោយគ្រាប់ពេជ្រគុណភាពល្អ ដោយប្រើបច្ចេកវិទ្យាផលិតពីសម័យបុរាណ លាយសម័យទំនើប។
លោក ស៊ូហ្វីអេន ខាវ៉ាចា (Sufian Khawaja) នាយកក្រុមច្នៃម៉ូដក្រុមហ៊ុនប្លេក អាស្ត្រាំ បានឲ្យដឹងថា៖ «យើងទទួលបានការកុម្ម៉ង់ទិញពីតារាល្បីៗនៅអាមេរិក និងអ្នកជំនួញធំៗជាច្រើន ប៉ុន្តែយើងព្រមផលិតនាមប័ណ្ណនេះឲ្យតែអតិថិជនណាដែលស្ថិតក្នុង បញ្ជីបុគ្គលពិសេសរបស់យើងប៉ុណ្ណោះ»។
សម្រាប់នាមប័ណ្ណមួយឈុត ក្រុមហ៊ុនត្រូវចំណាយគ្រាប់ពេជ្រអស់សរុប៣០ការ៉ាត់។ ជាទូទៅនាមបណ្ណមានតម្លៃប្រមាណ១៦០០ដុល្លារក្នុងមួយឈុតដែលមាន ត្រឹមតែ២៥សន្លឹក៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.