ការនិយាយ​ដើមគេ​ប្រហែល​ជា​ល្អ​សម្រាប់​អ្នក

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels: ,


  • ​ការសិក្សា​ថ្មី​មួយ​និយាយ​ថា ការនិយាយ​ប្រាប់​អ្នក​ដទៃ​នៅពេល​ដែល​អ្នក​ឃើញ​នរ​ណា​ម្នាក់​ប្រព្រឹត្ត​មិន​ល្អ​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​។​
    ​មនុស្ស​ជាច្រើន​ចាត់ទុក​ថា​ការ​និយាយដើម​គេ​គឺ​ជា​ការនិយាយ​ដែល​អាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​អ្នកដទៃ ប៉ុន្តែ​វា​ប្រហែលជា​មាន​ផលប្រយោជន៍​ខ្លះ ដូចជា កាត់បន្ថយ​ស្ត្រេ​ស បង្ការ​ការ​មាន​អាកប្បកិរិយា​មិនល្អ និង​បង្កា​រការ​ត្រូវ​គេ​កេងចំណេញ​។​
    ​វា​គឺជា​រកឃើញ​របស់​សាកលវិទ្យាល័យ​កាលីហ្វ័​រញ៉ា ដែល​ការសិក្សា​នេះ​បាន​ធ្វើ​ពិសោធន៍​ចំនួន ៤ ដែល​មាន​អ្នកស្ម័គ្រចិត្ត​ចូលរួម​ជាច្រើន​រយ​នាក់​។​
    ​ចិត្ត​វិទូ រ៉ប់ វី​លើរ (Rob Willer) និយាយថា “​ការនិយាយ​ដើម​គេ​មានឈ្មោះ​មិន​ល្អ​ជា​យូរ​មក​ហើយ ប៉ុន្តែ​យើង​កំពុង​ស្វែងរក​ភស្តុតាង​ដែល​បញ្ជាក់ថា ការនិយាយ​ដើម​គេ​មាន​សារសំខាន់​ក្នុង​ការថែរក្សា​លំដាប់​ធ្នាប់​សង្គម​”​។​
    ​គាត់​និង​ក្រុមការងារ​ក៏​បាន​រកឃើញថា ការនិយាយ​ដើម​គេ​អាច​ជា​វិធីសាស្ត្រ​ម្យ៉ាង​ដែល​អាច​ព្យាបាល​រោគ​។ អត្រា​ចង្វាក់បេះដូង​របស់​អ្នកចូលរួម​ក្នុ​ង​ការសិក្សា​នេះ​បាន​កើន​ឡើង​នៅ​ពេល​ដែល​ឃើញ​នរណា​ម្នាក់​ប្រព្រឹត្ត​មិនល្អ ប៉ុន្តែ​ការកើនឡើង​នោះ​មាន​សភាព​ល្មម​នៅពេលដែល​ពួកគេ​អាច​ប្រាប់​នរណា​ម្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ​។​
    ​វី​លើរ បាន​ពន្យល់ថា “​ការ​លាតត្រដាង​ព័ត៌មាន​អំពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​ឃើញ​ថា​បាន​ធ្វើ​អ្វី​មិន​ល្អ ហាក់ដូចជា​អាចធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​ល្អប្រសើរ​”​។​
    ​ការសិក្សា​បាន​រកឃើញថា ចំណង់​ដើម្បី​តឿន​រំឭក​អ្នកដទៃ​អំពី​មនុស្ស​មិន​ល្អ​គឺ​មាន​សភាព​ខ្លាំង​ខ្លាំងណាស់ ដែល​អ្នកចូលរួម​សុខ​ចិត្ត​លះបង់​ប្រាក់​ដើម្បី​ផ្ញើរ​សារ​ការ​ជា​របៀប​និយាយដើម​គេ ដើម្បី​រំឭក​អ្នកដទៃ​ដើម្បី​ឱ្យដឹងពី​វិធី​បោកប្រាស់​របស់​អ្នក​ដែល​មាន​បំណង់​មិនល្អ​។​
    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើការ​សន្និដ្ឋាន​ថា សរុបមក ការសិក្សា​នេះ​ណែនាំ​ថា មនុស្ស​យើង​មិន​គួរ​មាន​អារម្មណ៍​មិន​ល្អ​អំពី​ការ​លាតត្រដាង​ពី​អាកប្បកិរិយា​មិន​ល្អ​របស់​អ្នកដទៃ​នោះទេ ជាពិសេស ប្រសិនបើ​វា​អាច​ជួយ​អ្នក​ដទៃ​ឱ្យ​រួចផុត​ពី​ការ​កេងចំណេញ​ពី​អ្នក​ដទៃ​។​
    ​អ្នកដឹកនាំ​ការសិក្សា និង​ជា​ចិត្តវិទូ​សង្គម ម៉ា​ធូ ហ្វីន​ប៊ឺគ (Matthew Feinberg) បាន​និយាយថា “​យើង​មិនគួរ​មាន​អារម្មណ៍​ថា​មាន​កំហុស​ចំពោះ​ការ​និយាយដើម​គេ​នោះទេ ប្រសិនបើ​ការនិយាយ​នោះ​អាច​ជួយ​អ្នក​ដទៃ​ពី​ការ​ត្រូវគេ​បោកប្រាស់​”​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.