សំរាប់ស្ត្រីយើងតែងតែលឺការ ទូន្មានអោយពិនិត្យសុដន់អោយបាន ទៀងទាត់ដើម្បីសុខភាព។ ប៉ុន្តែយើងបានដឹងតិចតួចណាស់អំពីការ ប្រាប់អោយបុរសត្រួតពិនិត្យពងស្វាស់ របស់ពួកគេ។
នេះជារឿងគួរ អោយសោកស្តាយ ពីព្រោះមហារីកពងស្វាស់ ជាបញ្ហាសុខភាពដ៏សំខាន់មួយ សំរាប់បុរសវ័យក្មេង។ វាមានសារសំខាន់ដែលបុរសក៏ត្រូវតែត្រួត ពិនិត្យពងស្វាស់របស់ ខ្លួនដូចជាស្ត្រីត្រូវតែត្រួត្យ ពិនិត្យសុដន់របស់ខ្លូនក្រែង កើតមានមហារីកដោះដែរ។
ខាងក្រោមគឺជាវិធីដ៏សាមញ្ញ នៅក្នុងពិនិត្យពងស្វាស់ដើម្បី រកសញ្ញាមហារីកពងស្វាស់ :
- ឈរនៅមុខកញ្ចក់រកមើលក្រែង មានកន្លែងហើមនៅលើស្បែក ពងស្វាស់។ ពងស្វាស់ម្ខាង អាចធំជាងម្ខាងទៀត ហើយពងស្វាស់ម្ខាងក៏អាចទាបជាង ពងស្វាស់ ម្ខាងទៀតដែរ។នេះគឺជារឿង ធម្មតាទេ។
- កាន់ពងស្វាស់នីមួយៗថ្មមៗ ដោយមេដៃនិងចុងម្រាមដៃ ដទៃទៀតដោយដៃទាំងពីរហើយរុញ មេដៃនិងចុងម្រាមផ្សេងទៀត នៃដៃនីមួយៗមករកគ្នាខណ :ដែលបន្ឋូរចុងម្រាម ដៃផ្សេងទៀត។
- ធ្វើដូច្នេះចុះឡើងជា ច្រើនដងដូច្នេះពងស្វាស់ក៏ រអិលចុះឡើងនៅចន្លោះម្រាមដៃ។ ការធ្វើដូច្នេះវាអាចអោយអ្នកវាយ តម្លៃទៅលើរូបរាងនិងលក្ខណ:របស់ពងស្វាស់បាន។
- អ្នកមិនត្រូវសង្កត់ខ្លាំងពេកទេ ហើយក៏ត្រូវតែប្រយ័ត្នកុំមូរវា។
- ពងស្វាស់នីមួយៗគួរតែទន់និង រលោងដូចជាពងមាន់ស្ងោរដែលបកសម្បកចេញ។
តើអ្នករកមើលអ្វី ?
អ្នកត្រូវរកមើលដុំភាពមិនប្រក្រតីភាព រឹងខុសធម្មតារឺ ការប្រែប្រែណាមួយលើពងស្វាស់។ មហារីកពងស្វាស់កើតមានតែ លើពង ស្វាស់មួយទេ។
បើសិនជាអ្នកឃើញភាពមិន ប្រក្រតីទាំងនេះអ្នកគួរតែ ពិគ្រោះជាមួយគ្រូពេទ្យ។ មហារីកពងស្វាស់ចំនួន៩ភាគរយ អាចព្យាបាល ជាសះស្បើយទាំងស្រុងបាន។ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.