យុវជន​ ទៅ​ណា​ពេល​ចូល​ឆ្នាំ​ចិន​?

Posted on
  • Sunday, January 22, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅ​សល់​រយៈពេល​តែ​ ២​ ថ្ងៃ​ទៀត​ទេ បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន-​វៀតណាម ​បាន​ចូល​មក​ដល់​ហើយ។​ ចំពោះ​ការ​​ខិតជិត​ចូល​មក​ដល់​នេះដែរ​ មាន​យុវវ័យ​យើង​មួយ​ចំនួន​ថា​ គ្មាន​បាន​ទៅ​ណា​ទេ​ ព្រោះ​​គ្មាន​ជាប់​សែស្រឡាយ​ចិន ឯ​ខ្លះ​ទៀត​គ្រោង​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ។



    វ៉ាន់ ដា​ និស្សិត​ផ្នែក​IT នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ឆ្នាំ​ទី​៣​ ប្រាប់​ថា ប្អូន​មិន​បាន​ទៅ​ណា​ទេ អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​ ព្រោះ​គ្មាន​ជាប់​ខ្សែ​​ចិន​ និង​ក្រុម​គ្រួសារ​ប្អូន​ក៏​មិន​សូវ​ខ្វល់​ពី​រឿង​នេះ​ដែរ​​។ និស្សិត​រូប​នេះ​ បន្ត​ថា “​តែ​បើ​ទៅ​សាលា​គ្រូ​អត់​រៀន​ ប្រហែល​ជា​នៅ​គេង​ផ្ទះ​ហើយ​​”។
    ដោយ​ឡែក​ និស្សិត​ដែល​មាន​សាច់​ស​ខ្ចី​ ភ្នែក​តូច​ៗ​ កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​គណិតវិទ្យា​ កញ្ញា អៀវ ស៊ី​លី​​ និយាយ​ថា ប្អូន​​​មាន​ជាប់​​សែស្រឡាយ​ចិន​ដែរ ដូច្នេះ​រាល់​ឆ្នាំ​ម្ដង​ៗ​គឺ​សែន​ធំ​ណាស់​។​ “ចូល​ឆ្នាំ​មាន​តែ​ម្ដង​ទេ​ក្នុង​មួយ​ឆ្នាំ​ដូច្នេះ​ បើ​មិន​ជាប់​រៀន​ ឬ​ប្រឡង​អ្វី​ទេ​ គឺ​ខ្ញុំ​តែង​តែ​ទៅ​ដើរ​លេង​ជាមួយ​ក្រុម​គ្រួសារ​ស្ទើរ​តែ​រាល់​ឆ្នាំ​”​។
    ស្រដៀង​គ្នា​នេះ​ដែរ សីហា ​និស្សិត​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ ​នៃ​សាកលវិទ្យាល័យ​វេស្ទើន​ឆ្នាំ​ទី​២​ លើក​ឡើង​ដែរ​ថា ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ ​ប្រហែល​ជា​គ្មាន​ទៅ​ណា​ឆ្ងាយ​នោះ​ទេ ប្រហែល​ជា​ទៅ​ជប់​លៀង​ផ្ទះ​មិត្តភ័ក្ដិ​បន្តិច​បន្តួច​ប៉ុណ្ណោះ​។​ “ទោះ​យ៉ាង​ណា​ បើ​ទំនេរ​ចង់​ទៅ​លេង​ស្រុក​វិញ​ល្អ​ជាង​ ព្រោះ​បាន​ជួប​ជុំ​បង​ប្អូន​ ពិសេស​ពុក​ម៉ែ​តែ​ម្ដង​”។ សីហា​ បន្ថែម​យ៉ាង​ដូច្នេះ​។
    លើស​ពី​នេះ​ទៅ​ទៀត​ យុវជន​ ដារ៉ា រៀន​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​សន្ធរម៉ុក​ ប្រាប់​​ដែរ​ថា គ្មាន​គម្រោង​ទៅ​ណា​ទេ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​ ព្រោះ​ប៉ះ​ចំ​ថ្ងៃ​រៀន​​។​ ដារ៉ា​ បន្ថែម​ថា “​តែ​ល្អ​ម្យ៉ាង​ដែរ​ ថ្ងៃ​សែន​ចំ​ថ្ងៃ​អាទិត្យ​ដូច្នេះ​រាង​គ្រាន់​បើ​បន្តិច​​ បាន​នៅ​សែន​នឹង​គេ​។​ ​”​បើ​ទៅ​សាលា​គ្រូ​មិន​រៀន​ ប្រហែល​ជា​មក​ផ្ទះ​វិញ​នៅ​លេង​បៀរ​ជាមួយ​បង​ប្អូន​ហើយ​មើល​ទៅ​”​។

    ចុះ​ចំពោះ​មិត្ត​យុវវ័យ​វិញ ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​មាន​គម្រោង​ទៅ​ណា​ដែរ​? 



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.