កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ wireless M1 របស់ប្រទេស សិង្ហបុរីបានប្រកាសចេញលក់ទូរស័ព្ទ iPhone 4 និង 4S គ្មានកាមេរ៉ា។ នេះដោយយោងតាមគេហទំព័រ bgr។
មូលហេតុចម្បងដែលធ្វើឲ្យមាន iPhone 4 និង 4S គ្មានកាមេរ៉ាដាក់លក់នៅប្រទេស សិង្ហបុរីនោះដោយសារតែ រដ្ឋាភិបាលសិង្ហបុរីមិនអនុញ្ញាតឲ្យទាហានរបស់ខ្លួនកាន់ទូរស័ព្ទដែលមានកាមេរ៉ានោះទេ ហើយករណីនេះគឺត្រូវបានអនុវត្តលើគ្រប់បុរសទាំងអស់ដែលចូលបម្រើកងទ័ពរយៈពេល ២ឆ្នាំប៉ុណ្ណោះ។
យោងតាមគេហទំព័រ CNET អាស៊ីបានឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ Singtel និង StarHub របស់សិង្ហបុរីក៏មានគម្រោងដាក់លក់ iPhone 4 និង 4S គ្មានកាមេរ៉ានេះផងដែរដើម្បីផ្គាប់ចិត្តអតិថិជនរបស់ខ្លួនតែមិនទាន់ច្បាស់ថានឹងមានដាក់លក់នៅពេលណានៅឡើយទេ។
សូមបញ្ជាក់ថា តម្លៃ iPhone 4 គ្មានកាមេរ៉ាគឺចាប់ពី ៤៤៩ដុល្លារ ចំណែក iPhone 4S គ្មានកាមេរ៉ាវិញមានតម្លៃខ្ពស់បំផុត ៩៧៤ដុល្លារ ហើយប្រភពខាងលើបានបញ្ជាក់បន្ថែមថាពុំមានព័ត៌មានច្បាស់ការណ៍ណាមួយបញ្ជាក់ថា iPhone 4 និង 4S គ្មានកាមេរ៉ានេះនឹងមានដាក់លក់លើទីផ្សារអន្តរជាតិនៅពេលណានោះទេ។
ចុះប្រិយមិត្តវិញ បើអត់កាមេរ៉ាអញ្ចឹងចង់ទិញអត់?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.