ស្ពៃចង្កឹះ ពុំត្រឹមតែជាបន្លែសម្រាប់ចម្អិនជាអាហារដ៏ឆ្ងាញ់ពិសាប៉ុណ្ណោះទេ តែនៅផ្ទុកសមាសធាតុជីវជាតិមានប្រយោជន៍ជាច្រើនសម្រាប់សុខភាព ។
ខាងក្រោមនេះជាផលប្រយោជន៍ពិតប្រាកដរបស់ស្ពៃចង្កឹះចំពោះសុខភាពរបស់យើង ៖
១-បង្ការជំងឺមហារីកៈ
ពពួកបន្លែបៃតងស្ថិតក្នុងត្រកូលស្ពៃ ដូចជាស្ពៃចង្កឹះ ជាប្រភពអាហារដ៏វិសេសអស្ចារ្យ មានលទ្ធភាពខ្ពស់ក្នុងការបង្ការជំងឺមហារីក ។ អ្នកកាន់តែប្រើប្រាស់ស្ពៃចង្កឹះច្រើនក្នុងរបបទទួលទានប្រចាំថ្ងៃរបស់ ខ្លួននោះ គ្រោះថ្នាក់កើតជំងឺមហារីកកាន់តែទាប។ ក្នុងស្ពៃចង្កឹះមានផ្ទុកច្រើននូវសារជាតិ glucosinolates (ប្រឆាំងតបកត្តាបង្កមហារីក) ក៏ដូចជា phytoalexin (សារជាតិ ប្រឆាំងពុលរុក្ខជាតិ) ត្រូវបានហៅថា brassinin។ ក្រៅពីនេះស្ពៃចង្កឹះនៅជាប្រភពផ្គត់ផ្គង់សម្បូរបែបនៃសារជាតិ Beta-carotene -សារជាតិចម្រុះប្រឆាំងអុកស៊ីដកម្ម ដែលបណ្តាការស្រាវជ្រាវវិទ្យាសាស្ត្រលើពិភពលោកបានបញ្ជាក់ពីឥទ្ធិពល របស់វាក្នុងការធ្វើឱ្យថយចុះគ្រោះថ្នាក់កើតជំងឺមហារីកនៅមនុស្ស យ៉ាងមានប្រសិទ្ធភាព។
២-ជួយរំលាយអាហារល្អៈ
ស្ពៃចង្កឹះ ផ្ទុកយ៉ាងច្រើននូវសារជាតិសរសៃចាំបាច់សម្រាប់ដំណើរការរំលាយអាហារនិងជួយបង្ការជំងឺទល់លាមក ។
៣-ល្អសម្រាប់ភ្នែកៈ
សារជាតិ Beta-carotene ដ៏សម្បូរនៅក្នុងស្ពៃចង្កឹះ នឹងនាំមកនូវផលប្រយោជន៍ច្រើនសម្រាប់ភ្នែករបស់អ្នក ។ វាមានឥទ្ធិពលបង្ការជំងឺភ្នែកឡើងបាយនិងជំងឺភ្នែកមួយ ចំនួនទៀត ។
៤-បញ្ចុះសម្ពាធឈាមៈ
ស្ពៃចង្កឹះជាប្រភពអាហារសម្បូរប៉ូតាស្យូមនិងកាល់ស្យូម មានលទ្ធភាពរំញោចចង្វាក់បេះដូងធ្វើសកម្មភាពល្អនិងបញ្ចុះសម្ពាធឈាម ខ្ពស់ ។ ក្រៅពីនេះ ស្ពៃចង្កឹះនៅផ្ទុកបរិមាណសូដ្យូមទាប ហេតុនេះរួមចំណែកយ៉ាងច្រើនក្នុងដំណើរការបន្ថយអប្បបរមាកម្រិតរបស់ ការលើសឈាម ។
ស្ពៃចង្កឹះផ្ទុកយ៉ាងច្រើននូវពពួកវីតាមីន សារជាតិរ៉ែ សារជាតិសរសៃ និងពុំសូវមានកាឡូរី និងជាការគួបផ្សំដ៏ល្អប្រសើរជួយសរីរាង្គបញ្ចុះទម្ងន់មាន ប្រសិទ្ធភាព ។ ការប្រើប្រាស់ជាតិសរសៃច្រើនអាចធ្វើឱ្យក្រពះឆ្អែត ដោយមិនត្រូវបញ្ចូលបន្ថែមកាឡូរី ដូច្នេះបរិភោគស្ពៃចង្កឹះរាល់ថ្ងៃអាចជួយអ្នកបន្ថយអប្បបរមាបរិមាណ កាឡូរីស្រូបចូលក្នុងសរីរាង្គ ។
៥-ល្អសម្រាប់ស្ត្រីមានគភ៌
ស្ត្រីមានគភ៌ត្រូវការប្រើប្រាស់អាស៊ីតហ្វូលិកច្រើនក្នុងរបប ទទួលទានប្រចាំថ្ងៃ ព្រោះវាមានឥទ្ធិពលបង្ការពិការភាពសម្រាប់ទារកក្នុងផ្ទៃ។ ស្ពៃចង្កឹះ គឺជាប្រភពអាហារផ្ទុកអាស៊ីតហ្វូលិកច្រើន ស្ត្រីគួរបរិភោគជាប្រចាំក្នុងអំឡុងពេលមានគភ៌និងក្រោយពេលសម្រាលកូន ។ ស្ត្រីបំបៅកូនដោយទឹកដោះក៏ត្រូវបរិភោគស្ពៃចង្កឹះច្រើន ដើម្បីជួយឱ្យមានទឹកដោះគ្រប់គ្រាន់ ។
បរិមាណវីតាមីន C ក្នុងស្ពៃចង្កឹះមានលទ្ធភាពជួយបង្កើនប្រព័ន្ធអង្គបដិបក្ខ បង្ការជំងឺតម្កាត់និងការចម្លងរោគក្នុងសរីរាង្គ ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.