មធ្យោបាយ​មួយ​ចំនួន​ដើម្បី​ជួយ​អោយ​អ្នក​រួម​ភេទ​យ៉ាង​មាន​សុវត្ថិភាព​ និង​ទទួលខុសត្រូវ​

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • ការ​រួម​ភេទ​ជា​ចៀស​មួយ​ដែល​ចៀស​មិន​រួច​នៅ​ក្នុង​ជីវិត​។​ប៉ុន្តែ​តើ​រួម​ភេទ​គួរ​ចាប់ផ្តើម​នៅ​ពេល​ណា​?​មេះ​ជា​សំនួរ​សំខាន់​ដែល​អ្នក​គួរតែ​ត​យល់​។​ម្យ៉ាង​គឺ​ដើម្បី​អោយ​អ្នកមាន​សុវត្ថិភាព​ផង​និង​ម្យ៉ាងទៀត​អ្នក​អាច​ទទួលខុសត្រូវ​ចំពោះ​ជីវិត​របស់​ខ្លួន​ ជីវិត​ដៃ​គួរ​និង​ ទារក​ដែល​អាច​កកើត​មាន​ដោយសារ​ការ​រួម​ភេទ​នោះ​។​
    ចូរ​ស្វែង​យល់​ដូច​ខាងក្រោម​នេះ​:
    ១,​ ចូរ​និយាយ​អំពី​ការ​រួម​ភេទ​ជាមួយ​ដៃគូរ​របស់​អ្នក​អោយ​ល្អជា​មុន​សិន​ និង​ដើម្បី​ដឹង​អោយ​ច្បាស់​ថា​អ្នក​ទាំង​ពីរ​ប្រាកដជា​អាច​ធ្វើ​បាន​។​ ប្រសិនបើ​មាន​អ្វី​ជា​ការ​សង្ស័យ​ ត្រូវ​បញ្ឈប់​ភ្លាម​ ការ​តំណម​មិន​ព្រម​រួម​ភាព​គឺជា​រឿង​ធម្មតា​ និង​គ្មាន​អ្វី​កើតឡើង​ទេ​។​
    ២,​ ចូរ​ប្រព្រឹត្តិ​ការ​រួម​ភេទ​របស់​អ្នក​ដោយ​មានការ​ប្រើប្រាស់​មធ្យោបាយ​ពន្យា​កំណើត​ និង​អោយ​ប្រាកដ​ថា​ អ្នក​បាន​រង​ចាំ​យូរ​គ្រប់គ្រាន់​ហើយ​សម្រាប់​ជម្រើស​ដែល​អ្នក​បង្កើត​ឡើង​ដើម្បី​អោយ​មាន​ប្រសិទ្ធភាព​។​ ចូរ​ពិចារណា​ដោយ​ពិភាក្សា​ជាមួយ​មិត្តភក្តិ​ ឬ​សមាជិកគ្រួសារ​ណា​ម្នាក់​អំពី​បទ​ពិសោធន​ដែល​គេ​មាន​។​
    ៣,​ ចូរ​ប្រើ​ស្រោមអនាម័យ​ដោយ​មិន​ខ្វល់​ថា​អ្នក​ទាំង​ពីរ​បាន​ប្រើ​ការ​ពន្យា​កំណើត​ផ្សេង​ និង​មិន​ចាំបាច់​ខ្វល់​អំពី​ប្រវត្តិ​នៃ​ការ​រួម​ភេទ​ដែល​ដៃគូរ​របស់​អ្នក​បាន​ប្រាប់​អ្នក​នោះ​ដែរ​។​
    ៤,​ មិន​ត្រូវ​ផឹកស្រា​ស្រវឹង​ ការ​ប្រើ​ថ្នាំ​ ឬអ្វី​ផ្សេង​ទៀត​ដែល​មិន​អាច​អោយ​អ្នកធ្វើការ​សម្រេចចិត្ត​បានជា​ផ្លូវការ​ ហើយ​ចូរ​ប្រាកដ​ថា​ ដៃគូរ​របស់​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្វើការ​សម្រេច​ចិត្តបាន​។​
    ៥,​ ចូរ​ប្រាកដ​ថា​អ្នក​មានការ​យកចិត្តទុកដាក់​ពី​ដៃគូរ​របស់​អ្នក​ និង​មិន​ត្រូវធ្វើ​អ្វីៗ​ទៅ​តាម​អារម្មណ៍​របស់​អ្នក​នោះ​ទេ​។​ ការ​ដែល​មើលទៅ​អស្ចារ្យ​ សាក​សម​ល្មម​ ឬ​ដោយ​គ្រាន់តែ​ចង់​បាត់បង់​ព្រហ្មចារី​យ៍​ វា​មិនមែន​ជា​ហេតុផល​ដ៏​ល្អ​មួយ​សម្រាប់​ការ​រួម​ភេទ​នោះ​ទេ​។​
    ៦,​ ចូរ​ទៅ​កន្លែង​ណា​ដែល​មាន​ផា​សុខភាព​ ស្ងាត់ស្ងៀម​ លក្ខណៈ​ឯកជន​ និង​មានការ​រៀបចំ​បាន​យ៉ាង​ល្អ​។​ ចូរ​ជ្រើសរើស​កន្លែង​ណា​ដែល​អ្នក​គិត​ថា​គ្មាន​អ្វី​មក​រំខាន​បាន​។​
    ៧,​ មិន​ត្រូវ​គិត​ពី​អារម្មណ៍​ភ័យ​ខ្លាច​របស់​អ្នក​ច្រើន​ពេក​ទេ​ ចូរ​ធ្វើការ​បន្ធូរ​អារម្មណ៍​ និង​ដកដង្ហើម​ចូល​អោយ​ជ្រៅៗ​។​ ករណី​នេះ​គួរតែ​ជា​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ហើយ​។​
    ៨,​ ចូរ​ចំណាយពេល​ក្នុង​ការ​ថើប​ និង​បរ​បោស​អង្អែល​ដៃគូរ​របស់​អ្នក​អោយ​បាន​យូរ​។​ ការ​ធ្វើ​ដូច្នេះ​ហៅ​ថា​ Foreplay​ ហើយ​កាលណា​ដែល​អ្នក​ធ្វើ​វា​បាន​កាន់តែ​ច្រើន​គឺ​កាន់តែ​ល្អ​។​
    ៩,​ ចូរ​និយាយ​ជាមួយ​ដៃគូរ​របស់​អ្នក​នូវ​សម្តី​ល្អៗ​ សុភាព​រាបសារ​ និង​គួរ​អោយ​ស្រលាញ់​។​
    ១០,​ ចូរ​បន្ថយ​រយៈពេល​នៃ​ការ​ដោះ​សម្លៀក​បំពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​យកចិត្តទុកដាក់​ក្នុង​ការ​ប្រើ​ភាសា​កាយវិការ​លើ​ដងខ្លួន​ដៃគូរ​របស់​អ្នក​ ដើម្បី​ប្រាប់​គេ​ថា​ការ​ធ្វើ​ចលនា​ទាំង​អស់នោះ​ប្រព្រឹត្តិ​ទៅ​លឿន​ពេក​ ឬ​ដល់​គោលដៅ​ហើយ​ឬ​នៅ​?​ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ខ្មាស់​អៀន​ត្រង់​ចំនុច​នេះ​ អ្នក​គួរតែ​បន្ថយល្បឿន​ ឬ​បញ្ឈប់​តែ​ម្តង​។​
    ១១,​ នៅ​ពេល​អ្នក​ថើប​ ចូរ​ចាប់ផ្តើម​បន្ធូរ​អារម្មណ៍​ទៅ​តាម​គំនិត​របស់​អ្នក​ដែល​ប្រាប់​អ្នក​អោយធ្វើ​ ចូរ​ធ្វើ​ទៅ​តាម​សាវៈ​គតិ​ និង​ការ​ផ្តល់​សញ្ញា​របស់​ដៃគូរ​អ្នក​ទៅ​។​
    ១២,​ ចូរ​រីករាយ​នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ​ ប្រើ​ពេលវេលា​ដើម្បី​អោយដៃ​គូរ​របស់​អ្នកដឹង​អំពី​រា​ង្គ​កាយ​ របស់​ដៃគូរ​អ្នក​ និង​អោយដៃ​គូរ​អ្នកដឹង​ពី​រា​ង្គ​កាយ​របស់​អ្នក​វិញ​។​
    ១៣,​ មុន​ពេល​ឈាន​ទៅ​ដល់​ការ​រួម​ភេទ​តែ​ម្តង​ (​ការ​សូក​បញ្ចូល​លឹ​ង្គ​)​ ចូរ​ប្រាកដ​ថា​អ្នក​ទាំង​ពីរ​នៅ​តែ​ចង់​នៅ​ជាមួយ​គ្នា​ទៅ​មុខ​ទៀត​ ហើយ​វា​មានការ​ពិបាក​ណាស់​ក្នុង​ការ​ត្រឡប់​ថយក្រោយ​វិញ​ និង​មិន​អាច​ទទួល​នូវ​ការ​បរាជ័យ​បាន​ឡើយ​។​ ការ​រួម​ភេទ​មិនមែន​ជា​ការ​សាកល្បង​នៃ​សេចក្តី​ស្នេហា​ទេ​ ប៉ុន្តែ​វា​គឺជា​មធ្យោបាយ​មួយ​នៃ​ការ​បញ្ជាក់​ពី​សេចក្តី​ស្នេហា​។​
    ១៤,​ ស្តាប់​តាម​សម្រែក​បេះដូង​របស់​អ្នក​ទៅ​។​ ដល់​ពេល​ដែល​បាន​ត្រៀម​ខាង​ផ្នែក​រា​ង្គ​កាយ​រួច​សម្រាប់​ការ​រួម​ភេទ​អ្នក​គួរតែ​ត្រូវ​បាន​បន្ធូរ​អារម្មណ៍​ និង​មាន​ផា​សុខភាព​គ្រប់គ្រាន់​ដើម្បី​អោយ​ធម្មជាតិ​ប្រព្រឹត្តិ​ទៅ​មុខ​ទៀត​។​
    អ្វី​ដែល​អ្នក​ត្រូវការ​
    •​    ​ស្រោមអនាម័យ​
    •​    ​ការ​ពន្យា​កំណើត



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.