រដ្ឋាភិបាលភូមា បញ្ជាឲ្យផ្អាកការ សាងសង់រោងចក្រ អគ្គិសនីថាមពល ធ្យូងថ្ម របស់ក្រុមហ៊ុន អ៊ីតាលីថៃ

Posted on
  • Wednesday, January 11, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS
    យ៉ាងហ្គន៖ រដ្ឋាភិបាល ភូមា (មីយ៉ាន់ម៉ា) បញ្ជាឲ្យផ្អាក ជាបន្ទាន់ក្នុងការសាងសង់ រោងចក្រអគ្គិសនី ថាមពលធ្យូងថ្ម ទំហំ ៤ពាន់ មេហ្គាវ៉ាត់ នៅតំបន់សេដ្ឋកិច្ច ថ្វាយរបស់ភូមា បន្ទាប់ពីមានការតវ៉ាថា មានការប៉ះពាល់យ៉ាងធំធេង ចំពោះបរិស្ថាន។
    យោងតាមសារព័ត៌មាន CNN នៅថ្ងៃ ពុធ ទី ១១ ខែ មករា នេះបានឲ្យដឹងថា លោក គីនមង ស្សួ រដ្ឋមន្រ្តីក្រសួងថាមពលភូមា បានថ្លែងនៅក្នុងទីក្រុង យ៉ាងហ្គន ថាយើងបានសម្រេចបញ្ឈប់ការសាងសង់ រោងចក្រអគ្គិសនី នៅតំបន់សេដ្ឋកិច្ចថ្វាយ បន្ទាប់ពីលោកបានអានលិខិតតវ៉ាជុំវិញផល ប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។
    លោក គីនមង ស្សួ បានបន្តទៀតថា រដ្ឋាភិបាលភូមាត្រូវធ្វើការសម្រេចឲ្យបានច្បាស់ថា ឲ្យរោងចក្រកាត់បន្ថយការផលិតអគ្គិសនីត្រឹមតែ ៤០០ មេហ្គាវ៉ាត់ ឬ បញ្ឈប់ការសាងសងជាអចិន្ត្រៃយ៍ ខណៈដែលក្រុមហ៊ុន អ៊ីតាលីថៃ គ្រុប បានវិនិយោគទន់ ប្រាក់រាប់ម៉ឺនលានដុល្លារសហរដ្ឋអាមេរិក ទៅលើតំបន់សេដ្ឋកិច្ចថ្វាយ តែភាគីក្រុមហ៊ុន មិនទាន់មានការបញ្ជាក់ពីរដ្ឋាភិបាលភូមាឲ្យផ្អាកការសាងសងរោងចក្រអគ្គិសនីមួយនេះទេ។
    លោក ស៊ុមចេត ធីណាក់ផុង គណៈកម្មការគ្រប់គ្រងក្រុមហ៊ុន អ៊ីតាលីថៃ គ្រុប បានប្រាប់សារព័ត៌មាន រយទ័រ ថា លោកមានភាពជឿជាក់ ក្នុងការបន្តការ សាងសង រោងចក្រអគ្គិសនីថាមពលធ្យូងថ្ម ដោយរោងចក្របានប្រើប្រាស់ថាមពលឧស្ម័នធម្មជាតិ ក្នុងការផលិតអគ្គិសនី ជំនួសធ្យូងថ្ម ដើម្បីកាត់បន្ថយ នៃការប៉ះពាល់ ដល់បរិស្ថាន៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.