យោងតាមទីភ្នាក់ងារ ព័ត៌មាន “រ៉យទ័រ” ចុះផ្សាយកាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២ ថា អ្នកជំនិតនឹងក្រុមហ៊ុនគ្រួសារ ក្រុមហ៊ុន Yahoo Inc បានលើកឡើងថា ក្រុមហ៊ុន Yahoo Inc កំពុងតែធ្វើការជ្រើសរើស សមាជិកក្រុមប្រឹក្សាថ្មី ដោយជ្រើសតាំងជា សហប្រធានក្រុមប្រឹក្សាភិបាល ។ ការជ្រើសរើសថ្មីនេះ ដើម្បីតែងតាំង នាយកប្រតិបត្ដិថ្មីម្នាក់ សម្រាប់គ្រប់គ្រងលើក្រុមហ៊ុននេះ ។
ក្រុមហ៊ុន អ៊ីនធឺណេតមួយនេះ ក៏បានធ្លោយឱ្យដឹងថា អ្នកចាត់ការថ្មី លោក ស្កុត ថមស៊ុន “Scott Thompson” នឹងទទួលបានការប្រកួតប្រជែងគ្នា ដោយមានកញ្ចប់ថវិកាប្រមាណ ២៧លានដុល្លារ ។
គេបានដឹងថា លោក ថមស៊ុន នឹងចូលជំនួសតំណែងលោក ការ៉ូល បាស “Carol Bartz” ដែលជាអ្នកគ្រប់គ្រង ម្នាក់មានឥទ្ធិពលនៅក្រុមហ៊ុន Yahoo បានលាឈប់នោះ អស់រយៈពេល ៤ខែកន្លងមកនេះ។ ក្នុងនាមគណៈគ្រប់គ្រងបានផ្ដើម “បង្កើតយុទ្ធសាស្ដ្រថ្មីមួយទៀត” ដោយធ្វើការពិភាក្សាគ្នា ទៅលើការទទួលខុសត្រូវផ្នែកលក់ និង បញ្ហាពាក់ព័ន្ធផ្សេងៗ ឱ្យមានដំណើរការកាន់តែប្រសើរឡើង ។
ត្រង់ចំណុចនេះ ក្រុមហ៊ុន Yahoo នឹងចាប់ផ្ដើមសម្លឹងរកមើលអ្នកដែលនឹងត្រូវជំនួសតំណែង និងធ្វើជាសមាជិកក្រុមប្រឹក្សាទាំងឡាយ ដើម្បីជួយកិច្ចការងារ ដែលស្មុគស្មាញ កន្លងមកនេះឱ្យប្រសើរឡើង ។
អ្នកនាំពាក្យមួយរូប មកពីក្រុមហ៊ុននេះបានលើកឡើងថា ការជ្រើសតាំងក្រុមប្រឹក្សាថ្មី អាចធ្វើឱ្យក្រុមហ៊ុន មានសក្ដានុពលខ្លាំងក្លាថែមមួយកម្រិតទៀត ។
គេបានដឹងថា ក្រុមហ៊ុននេះមានឈ្មោះបោះសម្លេងតាំងពីដើមឆ្នាំ ១៩៩០មកម្ល៉េះ លើសេវាកម្មបម្រើផ្នែក អ៊ីនធឺណេត តែក្រោយមកទៀត មានក្រុមហ៊ុនជាច្រើន ចូលរួមប្រកួតប្រជែង ដែលញ៉ាំងឱ្យក្រុមហ៊ុនប្រឈម នឹងការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងនោះមាន Google Inc និងបច្ចុប្បន្ននេះមាន Facebook អ្នកប្រកួត ប្រជែងទីផ្សារអ៊ីនធឺណេត ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.