ពួកឯងទេដែលល្ងង់

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:
  • បុរស​ម្នាក់​ត្រូវ​ចោរ​ពីរ​នាក់​ស្ទាក់​ប្លន់ ។ បុរស​នោះ​តស៊ូ​យ៉ាង​ប្តូរ​ផ្តាច់ តែ​មិន​អាច​ទប់​ទល់​រួច​ក៏​ត្រូវ​ពួក​ចោរ​សង្កត់​ផ្កាប់​មុខ​លើ​ដី​និង​ទាញ​ ដៃ​ក្រពាត់​ទៅ​ក្រោយ។ បន្ទាប់​មក អាចោរ​ម្នាក់​លូក​រាវ​ពេញ​ខ្លួន​យក​បាន​តែ​ប្រាក់​២ដុល្លារ​លាក់​ត្រង់​ ចង្កេះ​ខោ, ក្រៅ​ពី​ប្រាក់​២​ដុល្លារ​គ្មាន​អ្វីមាន​តម្លៃ​ទៀត​សោះ។  អាចោរ​នោះ​ឆ្ងល់​ពេក​គំហក ៖
    -ម៉េច​ឯង​ល្ងង់​ម៉្លេះ, អាល្ងង់ !
    -ល្ងង់​រឿង​អី ?
    -គឺក្នុង​ខ្លួន​មាន​តែ​២ដុល្លារ​តែ​ប្រឹង​តស៊ូ​ស្លាប់​រស់ ។ សំណាង​ហើយ​ដែល​ពួក​អញ​មិន​សម្លាប់​ឯង​ចោល កុំអី​ឯង​ត្រូវ​ស្លាប់​ព្រោះ​តែ​ប្រាក់​២ដុល្លារ​នេះ​ហើ​យ ។
    -ពួក​ឯង​ទេ​ដែល​ល្ងង់​នោះ ។ អញ​ប្រឹង​តស៊ូ​រស់​ព្រោះ​តែ​ត្រូវ​ការពារ​១.០០០​ដុល្លារ  លាក់​ក្នុង​ស្បែក​ជើង​តើ ។ បើ​ដឹង​​ថា​ពួក​ឯង​ត្រូវ​ការ​ត្រឹម​តែ​២​ដុល្លារ​ហ្នឹង អញ​ប្រឹង​តស៊ូ​ធ្វើ​អី ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.