មាន់ឈ្មោល

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:

  • បុរស​កសិករ​ម្នាក់​ចិញ្ចឹម​កូន​មាន់​មួយ​ក្បាល​ស្រឡាញ់​ដូច​កូន​បង្កើត ទៅ​ណា​មក​ណា​តែង​យក​តាម​ខ្លួន​ជានិច្ច​។ ថ្ងៃមួយ​បុរស​នោះ​ទៅ​ផ្សារ​ដើម្បី​ចូល​មើល​កុន​ម្តង​ដោយ​យក​មាន់​សំឡាញ់​តាម ​ដែរ ។ ពេល​គាត់​ដើរ​ដល់​មាត់​ទ្វារ​រោង​កុន ស្ត្រី​អ្នក​ឆែក​សំបុត្រ​​និយាយ​ប្រាប់ ៖ -ពូ​មិន​អាច​នាំ​សត្វ​អ្វី​ចូល​រោង​កុន​បាន​ទេ។  បើ​ពូ​ចង់​មើល​កុន យក​មាន់​នេះ​ទៅ​ផ្ញើ​កន្លែង​ណា​សិន​ទៅ​ទើប​ខ្ញុំ​អនុញ្ញាត​ឱ្យ​ចូល​​បាន ។ បុរស​​កសិករ​​ដើរ​​ចេញ​​ក្រៅ​​ឈរ​អែប​ៗ​កន្លែង​ស្ងាត់​បើក​រូត​ខោ​ខាង​ មុខ​ញាត់​មាន់​នោះ​ចូល​ក្នុង​ខោ​រួច​ត្រឡប់​ទៅ​វិញ​ចូល​រោង​កុន​តាម​ធម្មតា​ ដូច​អ្នក​ឯ​ទៀត​។ លុះ​ពេល​គេ​ពន្លត់​ភ្លើង​ដើម្បី​បញ្ចាំង​កុន គាត់​ខ្លាច​មាន់​ថប់​ងាប់​ ក៏​ទាញ​រូត​ខោ​ឱ្យ​វា​អើត​ក្បាល​ដក​​ដង្ហើម។ ឃើញ​ដូច្នេះ​នារី​ពីរ​នាក់​ដែល​អង្គុយ​ក្បែរ​គាត់​ដោយ​ងងឹតៗ​មើល​មិន​សូវ​ច្បាស់ អោន​ខ្សឹប​ខ្សៀវ​គ្នា ៖ -អាតាប៉ិនេះ អាក្រក់​អាក្រី​ណាស់ ទាញ​រូត​ខោ​បញ្ចោញ​“ប្រដាប់”​ ម​ក​ក្រៅ​អត់​ខ្មាស​គេ ។ -កុំទៅ​រវល់ គេ​ធ្វើអី​ស្រេច​តែ​គេ​ទៅ ។ -ប៉ុន្តែ​វា​ចម្លែក​ពេក​ហ្នឹង​ណា៎ ។ -ចម្លែក​យ៉ាង​ម៉េច? -គឺវា​ចេះ​ស៊ី​ពោត​លីង​ទៀត ។ គាត់​នោះ ហុច​ពោត​លីង​ទៅ​ប៉ុន្មាន​វា​ស៊ី​អស់​ប៉ុណ្ណឹង។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.