សិច​និង​ថ្នាំ​ជំនួយ!

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • បុរស​ជា​ច្រើន ​ដែល​មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ អស់​សង្ឃឹម​ នឹង​យល់​ថា ​មិន​អាច​បំពេញ​តម្រូវ​ការ​របស់​ដៃ​គូ​ឲ្យ​បាន​ពេញ​លេញ​ តែង​ងាក​មក​រក​ថ្នាំ​ប៉ូវ​ និង​ថ្នាំ​ជំនួយ​មួយ​ចំនួន​មក​​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ខ្លួន។
    វីយ៉ាក្រា (Viagra) ​ជា​ថ្នាំ​មួយ​ប្រភេទ​ដ៏​ពេញ​និយម​ចំ ពោះ​បុរស​ដែល​មាន​បញ្ហា​ក្នុង​ការ​ដំឡើង​លិង្គ​ឲ្យ​រឹង​មុន​យុទ្ធនា​ការ​លើ​គ្រែ។ ​មុន​នឹង​ វីយ៉ាក្រា មក​ដល់​ បុរស​ជាច្រើន​បាន​ប្រើ​វិធី​ថ្នាំ​ផ្សេង​ៗ​មួយ​ចំនួន​ដូច​ជា​ Paperverine ​ចាក់​បញ្ចូល​ទៅ​ក្នុង​លិង្គ​ផ្ទាល់​ដើម្បី​ឲ្យ​លិង្គ​ឡើង​រឹង​ល្អ ​និង​ថ្នាំ Alprostadil ​ជាដើម ​ដែល​ទៅ​បើ​ជា​ថ្នាំ​ទាំង​នោះ​មាន​ប្រសិទ្ធភាព​ តែ​វា​បាន​បង្ក​គ្រោះថ្នាក់​ជា​ខ្លាំង​ដល់​សុខភាព។
    ងាក​មក​វីយ៉ាក្រា​វិញ បើ​យោង​តាម​អត្ថបទ​ចុះ​ផ្សាយ​​​​​​មាន​ចំណង​ជើង​ថា​ Physician’s Desk Reference ​បាន​ឲ្យ​ដឹង​ថា ៨២%​ នៃ​បុរស​ដែល​មាន​បញ្ហា​លិង្គ​ទន់​អាច​មាន​សមត្ថភាព​​ដូច​ធម្មតា​វិញ​បន្ទាប់​ពី​ការ​លេប​វីយ៉ាក្រា ១០០​ក្រាម ​ហើយ​ប្រហែល​ដោយ​ហេតុ​នេះ​ហើយ​ទើប​វីយ៉ាក្រា​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​នេះ។ វីយ៉ាក្រា​ ត្រូវ​បាន​ប្រើ​ ដោយ​បុរស​ប្រមាណ ១៦​លាន​នាក់​ទូទាំង​ពិភពលោក ហើយ​បើ​តាម គេហទំព័រ Phizer ​ឲ្យ​ដឹង​ថា​ថ្នាំ​វីយ៉ាក្រា ៩​គ្រាប់​លក់​ដាច់​រៀងរាល់​វិនាទី​ទូទាំង​ពិភពលោក។ បន្ទាប់​ពី​លេប​ហើយ​ វីយ៉ាក្រា​នឹង​ជួយ​បង្កើន​នូវ​ នីទ្រីក អុកស៊ីត (Nitric Oxide) ​ដែល​ជា​ឧស្ម័ន​ម៉្យាង​ ក្នុង​ខួរ​ក្បាល​ដែល​បញ្ជា​លើ​ការ​ដំឡើង​​រឹង​នៃ​លិង្គ។ ​ថ្នាំ​នេះ ​អាច​មាន​ប្រសិទ្ធភាព​រហូត​ដល់​ ៤ម៉ោង ប៉ុន្តែ​មិន​មាន​ន័យ​ថា ​មាន​សមត្ថភាព​តតាំង​ នៅ​លើ​គ្រែ​រហូត​ដល់​បួន​ម៉ោង​ពេញ​នោះ​ទេ ​គ្រាន់​តែ​៤ ម៉ោង​នេះ​ អ្នក​នៅ​មាន​អារម្មណ៍​ពេញ​លេញ​ក្នុង​ការ​បង្កាត់​ភ្លើង​ស្នេហ៍​បាន​ជា​ថ្មី។
    ទន្ទឹម​នឹង​ប្រសិទ្ធភាព​​របស់​វីយ៉ាក្រា ​ត្រូវ​សម្លឹង​មើល​ពី​ផល​ប៉ះពាល់​របស់​ថ្នាំ​នេះ​ផង​ដែរ។ ​ថ្នាំ​ប្រភេទ​នេះ​មិន​មាន​ប្រសិទ្ធភាព​គ្រប់​បុរស​នោះ​ទេ​ ដោយ​ឡែក​បុរស​ដែល​មាន​បញ្ហា​សរីរាង្គ​កាយ​ធ្ងន់ធ្ងរ​ ការ​ប្រើ​វីយ៉ាក្រា​គឺ​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ ហើយ​មនុស្ស​ដែល​មាន​បញ្ហា​សរសៃ​ឈាម​បេះដូង​ ថ្នាំ​វីយ៉ាក្រា​អាច​ផ្ដល់​ផល​ប៉ះពាល់​​ដល់​សុខភាព ហើយ​បើ​​យោង​តាម​គេហទំព័រ Pfizer ​ផល​ប៉ះពាល់​ដោយ​​វីយ៉ាក្រា​នោះ​មាន​ដូចជា ​ឈឺក្បាល មុខ​ឡើង​ក្រហម ​និង​ឈឺ​ក្រពះ​ជាដើម។ ​មួយ​ចំនួន​ទៀត​មាន​អាការៈ​ដូចជា​ស្រវាំង​ភ្នែក និង​ចាញ់​ពន្លឺ​​ដែល​អាការៈ​នេះ​មាន​ភាគ​តិច​ប៉ុណ្ណោះ។
    ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ប្រើ​វីយ៉ាក្រា​ដើម្បី​ជំនួយ​សមត្ថភាព​ផ្លូវ​ភេទ​ អ្នក​ត្រូវ​ពិគ្រោះ​ជាមុន​ឲ្យ​បាន​ត្រឹម​ត្រូវ​​ជាមួយ​​គ្រូពេទ្យ​ជំនាញ៕

    រូបថត៖ បរទេស



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.