ទម្លាប់​អាក្រក់៥យ៉ាង​ប៉ះពាល់​ដល់​ស្បែក​

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • សុខភាព​ស្បែក​ ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​មនុស្ស​ទាំង​ឡាយ​ព្រោះ​ស្បែក​ភ្លឺ​រលោង​មាន​សុខភាព​ល្អ​ធ្វើ​ឲ្យ​មនុស្ស​ម្នា​សម្លឹង​មក​អ្នក ​និង​ចាប់​អារម្មណ៍​លើ​អ្នក​ខ្លាំង​ឡើយ​ ដូច្នេះ​បើ​មិន​មាន​ការ​ថែ​រក្សា​ឲ្យ​បាន​ដិត​ដល់​ទេ​នោះ​ វា​អាច​នឹង​ធ្វើ​ឲ្យ​មើល​ទៅ​មិន​ស្អាត​ និង​​បង្ក​ឲ្យ​​មាន​បញ្ហា​​ផ្សេងៗ​ជាដើម។ ​អ្នក​ដឹង​ទេ​ថា​ ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​ដោយ​អចេតនា​ អាច​​នឹង​ធ្វើ​ឲ្យ​សុខភាព​ស្បែក​របស់​អ្នក​កាន់​តែ​អន់ថយ​ទៅ​ៗ។ តើ​ទម្លាប់​អាក្រក់​ទាំង​នោះ​មាន​អ្វី​ខ្លះ​ទៅ? តោះ! ក្រឡេក​មើល​ទម្លាប់​ទាំង​នោះ​ទាំង​អស់​គ្នា!
    ១. គេង​ទាំង​នៅ​ Make-up
    មនុស្ស​មួយ​ចំនួន​យល់​ថា​ ខ្លួន​បាន​ចំណាយ​ប្រាក់កាស​ និង​ពេល​វេលា​ច្រើន​ក្នុង​ការ​តុបតែង​ខ្លួន​​សម្រាប់​ការ​ make-up មុន​ចូល​ពិធី​​អ្វី​មួយ​ ដូច្នេះ​គេ​​ស្ដាយ​មិន​ហ៊ាន​លុបលាង​ចោល​ទេ ថែម​ទាំង​គេង​ទាំង​ផ្អាប់​ទុក​។ ការ​ផ្អាប់​ទុក​បែប​នេះ​​ក្នុង​ពេល​វេលា​យូរ​បែប​នេះ​អាច​បង្ក​ឲ្យ​មាន​​​កន្ទួល​រមាស់ មុន ឬ​​អាច​ឈាន​ដល់​អាឡែកហ្ស៊ី​ស្បែក​ជាដើម។
    ២.​ ប្រើ​ផលិតផល​ហួស​ដឺឡេ
    បញ្ហា​ទូទៅ​ដែល​តែង​កើត​មាន​ចំពោះ​ អ្នក​ប្រើប្រាស់​ផលិតផល​ថែរក្សា​ស្បែក​ក្នុង​ប្រទេស​យើង​បច្ចុប្បន្ន​​គី​ការ​​​មិន​បាន​ពិនិត្យ​​ឲ្យ​បាន​ដិតដល់​​​លើ​ថ្ងៃ​ផុត​កំណត់​ប្រើប្រាស់។​ ការ​ប្រើប្រាស់​ផលិត​ផល​ហួស​ដឺឡេ​ក៏​ផ្ដល់​ផល​អវិជ្ជមាន​ជា​ខ្លាំង​ដល់​សុខភាព​ដែរ​​។ លើស​ពី​នេះ​ចំពោះ​ផលិតផល​ផ្សេងៗ​ដែល​អ្នក​បាន​បើក​ប្រើប្រាស់​ហើយ​ មិន​ត្រូវ​ប្រើ​ឲ្យ​លើស​ពី​ ១២​ខែ​នោះ​ទេ​ព្រោះ​គុណភាព​អាច​ប្រែប្រួល​បន្ទាប់​ពី​ការ​បើក​គម្រប។
    ៣. Make-up ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ
    មិត្ត​ៗ​នារី​មួយ​ចំនួន​ច្រើន​តែ​ Make-up បន្ថែម​​ដើម្បី​បិទបាំង​ស្បែក​ខូច ឬ​ស្លាកស្នាម​របស់​ខ្លួន​ ពិសេស​នៅ​ពេល​បែក​ញើស​ ឬ​រលប់​​គឺ​តែង ​make-up បន្ថែម​​តែ​ម្ដង ​ដែល​ការ​ធ្វើ​បែបនេះ​​​ធ្វើ​ឲ្យ​ម្សៅ​ឡើង​ក្រាស់​ដែល​ចូល​ទៅ​រាំង​ខ្ទប់​​រន្ធ​ញើស​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ស្នាម​កន្ទួល ​ឬ​មុន​ជា​ដើម។ យក​ល្អ​អ្នក​មិន​គួរ​ make-up ​ញឹកញាប់​ពេក​​​​ទេ ​ឬ​អាច​ងាក​មក​ប្រើ​ផលិតផល​​ដែល​ជួយ​លាង​សម្អាត​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​ឲ្យ​មាន​សំណើម​ជំនួស​វិញ។
    ៤. ការ​បក​ ឬ​ខាត់​ស្បែក​ញឹកញាប់
    ការ​បក​ស្បែក​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​មិត្ត​ៗ​នារី​នោះ​ឡើយ​ ដោយ​ហេតុ​ថា​​នៅ​វ័យ​ក្មេង​បែប​នេះ​​ស្បែក​របស់​អ្នក​កំពុង​មាន​សុខភាព​ល្អ​ និង​លូតលាស់​បាន​ប្រសើរ​។ ​ការ​បក​ស្បែក​​ធ្វើ​ឲ្យ​ស្បែក​ខ្ចី​របស់​អ្នក​ងាយ​នឹង​​មាន​ប្រតិកម្ម​ជាមួយ​អាកាសធាតុ​ជុំវិញ​ដូចជា​ ​កម្ដៅ​ថ្ងៃ ​ភាព​ត្រជាក់ និង​ធូលី​ជា​ដើម និង​អាច​ធ្វើ​ឲ្យ​កើត​មហារីក​ផង​ដែរ។​ ការ​បកស្បែក​អាច​ធ្វើ​ទៅ​បាន​ប្រសិន​បើ​អ្នក​មាន​វ័យ​ចំណាស់​ ព្រោះ​កោសិកា​​មួយ​ចំនួន​បាន​​​ស្លាប់ ​ដូច្នេះ​ការ​បក​ស្បែក​អាច​ជា​ជម្រើស។ ​ក្រៅ​ពី​នេះ​ការ​ខាត់​ស្បែក​ញឹកញាប់​ពេក​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ដើង​ ឬ​មាន​បញ្ហា​អាឡែកហ្ស៊ី ឬ​មហារីក​ជាដើម។
    ៥. ប្រើ​ប្រដាប់​ផាត់​មុខ​​ដែល​គ្មាន​អនាម័យ
    ប្រដាប់​ផាត់​មុខ​តម្រូវ​ឲ្យ​មាន​ការ​ថែរក្សា​ និង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ។​ ការ​ប្រើ​ប្រដាប់​ផាត់​មុខ​​កខ្វក់​នឹង​នាំ​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ដូចជា នាំ​យក​កម្ទេច​ស្បែក​ខូច​តូច​ៗ​ចូល​ទៅ​ក្នុង​ស្បែក​ដែល​ផ្ដល់​ឱកាស​ដល់​មេរោគ​ក្នុង​ការ​វិវត្តន៍​ដែល​នាំ​គ្រោះថ្នាក់​ដល់​ស្បែក។
    យ៉ាង​ម៉េច​ដែរ! តើ​មិត្ត​ៗនារី មាន​នូវ​ទម្លាប់​ដូច​ដែល​បាន​រៀបរាប់​ខាងលើ​ដែរ​ឬ​ទេ?​ បើ​មាន​ត្រូវ​ប្រញាប់​ផ្លាស់ប្ដូរ​ជា​បន្ទាន់ ពុំ​នោះ​ទេ​អ្នក​នឹង​ជួប​បញ្ហា​ប្រឈម​នានា​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​មិនខាន៕

    រូបថត៖ បរទេស
    ប្រភព៖ ourvanity



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.