ភ្នំពេញ: ប្រាក់ឈ្នួលកម្មករនិយោជិក ត្រូវបានដំឡើងជាបន្តបន្ទាប់ តាមរយៈយន្តការត្រីភាគី គឺ គណៈកម្មការប្រឹក្សាការងារ (LAC)។ នោះគឺប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតផែ្នកកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលបានកំណត់ក្នុងច្បាប់ ទី១. កម្មករសាកល្បង ៥៦ ដុល្លារក្នុងមួយខែ ២. កម្មករពេញសិទ្ធិ ៦១ ដុល្លារក្នុងមួយខែ ៣. ប្រាក់រង្វាន់ធ្វើការទៀងទាត់ ៧ ដុល្លារ ក្នុងមួយខែ ៤. ប្រាក់អតីតភាពការងារចាប់ពី ២ ដល់ ១១ ដុល្លារក្នុងមួយខែ។ ដូច្នេះសរុបទៅ ជាមធ្យម កម្មករម្នាក់អាចទទួលបានប្រាក់ខែចន្លោះពី ៩៥ ដុល្លារ ដល់ ១៥៥ ដុល្លារ។ នេះបើតាមរបាយការណ៍សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ។
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា លើកឡើងថា ក្រៅពីប្រាក់ឈ្នួលអប្បរមា ដែលមានកំណត់ដូចខាងលើនេះ មានរោងចក្រមួយចំនួន បានអនុវត្តដោយផ្ដល់ឱ្យកម្មករលើសច្បាប់កំណត់គឺ ប្រាក់ខែគោលផ្ដល់ឱ្យកម្មករចាប់ពី ៦១ រហូតដល់ ៧៥ ដុល្លារ ក្នុងមួយខែ និងប្រាក់រង្វាន់ធ្វើការទៀងទាត់រហូតដល់ ៣០ ដុល្លារក្នុងមួយខែ និងមានបន្ថែមនូវប្រាក់ជំនាញ និងប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗទៀត ដូចជាប្រាក់សម្រាប់អាហារថ្ងៃត្រង់ ប្រាក់រង្វាន់ប្រចាំសប្ដាហ៍ ជាដើម។
កាលពីចុងឆ្នាំ២០១១ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រកាសបន្ថែមនូវប្រាក់សម្រាប់ថែទាំសុខភាពកម្មករចំនួន ៥ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករនិយោជិតផ្នែកឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលនឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០១២ តទៅ។
ដូច្នេះសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងថា ប្រាក់ឈ្នួលកម្មករនិយោជិត គិតជាមធ្យម អាចទទួលបានក្នុងមួយខែគឺចាប់ពី ៩៥ ដុល្លារទៅ ១៥៥ ដុល្លារ ហើយប្រាក់នេះបងប្អូនកម្មករអាចចែកជាបីកញ្ចប់គឺ ១. សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ២. សម្រាប់សន្សំទុក ៣. សម្រាប់ផ្ញើទៅក្រុមគ្រួសារ។
ការស្រាវជ្រាវរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បង្ហាញថា ប្រាក់ឈ្នួលកម្មករចំនួន ១ នាក់ គឺសម្រាប់ចាយមនុស្សចំនួន ៣នាក់ បានន័យថា ចំនួនកម្មករសរុប ៤៥០.០០០ នាក់ គុណនឹង ៣ នាក់ ស្មើនឹង ១.៣៥០.០០០ នាក់៕source

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.