សម្តេចតេជោ ហ៊ុន សែន ចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ និងបើកការ ដ្ឋានសាងសង់ ផ្លូវជាតិលេខ៧៦អា

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • មណ្ឌលគីរី៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ នេះ បានអញ្ជើញចូលរួម ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីដាក់ សម្ពោធឲ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៧៦អា ដែលមានប្រវែង គិតចាប់ពី ស្រុកស្នូល ខេត្តក្រចេះ ដល់ព្រំប្រទល់ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងចេញទៅកាន់ភូមិតាអង់ ខេត្តរតនៈគិរី។
    នៅក្នុងកម្មវិធី នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ នេះ មានចូលរួម ពីលោកឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន មន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់ ថ្នាក់ដឹកនាំខេត្តទាំង៣ មន្រ្តីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។
    កំណាត់ផ្លូវលេខ៧៦អា ដែលត្រូវដាក់ សម្ពោធឲ្យ ប្រើប្រាស់នាព្រឹកថ្ងៃនេះ មានប្រវែង ១២៧ គីឡូម៉ែត្រ ចាប់ពីស្រុកស្នូល ខេត្តក្រចេះ ដល់ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលត្រូវចំណាយ ទឹកប្រាក់ចំនួន ៥១,៩១ លានដុល្លារ និងការបើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិ នេះ មានប្រវែង ១៧២ គីឡូម៉ែត្រ ចាប់ពីក្រុងសែនមនោរម្យ រហូតដល់ចំណុចភូមិតាអង់ ខេត្តរតនៈគិរី ដែលត្រូវចំណាយ ថវិការចំនួន ៩១,៦៨ លានដុល្លារ ។
    យោងតាមមន្រ្តី នៃរាជរដ្ឋាភិបាល បានឲ្យដឹងថា ប្រាក់ដែលបាន កសាង និងបើកការ ដ្ឋានសាងសង់ លើកំណាត់ផ្លូវជាតិ ខាងលើនេះ គឺជាថវិការកម្ចីឥនទាន របស់សាធារណប្រជាមានិតចិន ដែលជាមិត្តអមតៈ របស់ប្រទេសកម្ពុជា បន្សល់ទុកតាំងពី អតីតព្រះមហាក្សត្រ សម្តេច ព្រះបាទ នរោតម្តសីហនុ ហើយខិតខំ បង្កើនទំនាក់ ទំនង កាន់តែខ្លាំងឡើង ដោយ សម្តេចនាយករដ្ឋមន្រ្តី ដ៏មានឥទ្ធិពល និងប្រជាប្រិយភាពបំផុត របស់កម្ពុជាតេជោ សែន៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.