![]() |
មិនថាជាបុរសមិនសូវសង្ហាណានោះទេ គឺត្រូវតែចេះថែរក្សា សម្ផស្សស្បែករបស់ខ្លួនដែរ ដោយអាកាសធាតុ និងកំដៅថ្ងៃរបស់ យើងរាល់ថ្ងៃនេះផង បើសិនជាដើរក្អឿតាមហាលកំដៅថ្ងៃខ្លាំងញឹក
|
ញាប់កំដៅUVA&UVB ស្ថិតក្នុងកំដៅថ្ងៃក្តៅខ្លាំងនោះ ធ្វើអោយស្បែករបស់លោករមាស់ឡើង កន្ទួលបានថែមទាំងធ្វើអោយស្បែករបស់លោករបកជាំស្បែកនិងឆាប់ជ្រួញចាស់មុនអាយុ ទៀតផង ជាពិសេសចំពោះអ្នកដែលកំពុងតមានគំរោងទៅដំណើរកំសាន្តនៅមាត់សមុទ្រ នាពេលឆាប់ៗនេះ ត្រូវតែត្រៀមខ្លួនអោយបានល្អដើម្បីធ្វើការការពារស្បែករបស់អ្នកយ៉ាង សំខាន់បំផុត ព្រោះថាអាចភ្លេចខ្លួនអាចមានរោគថែមទៀត បើយើងមិនមានការការពារទេ នោះគឺមហារីកស្បែកយ៉ាងខ្លាំងក្លាបំផុត។
-ជ្រើសរើសឡេលាបស្បែកប្រភេទដែលត្រូវជាមួយស្បែករបស់អ្នក បើសិនជាលោកអ្នកកំពុងតែនៅក្នុងក្រុងគួរតែប្រើLotionដែលមានSPF(Sun Protection Factor)១៥ឡើងទៅ តែបើលោកអ្នកកំពុងតែនៅតំបន់សមុទ្រគួរតែប្រើប្រាស់ Lotionដែល មានSPFចាប់ពី៣០ឡើងទៅហើយLotionនោះគួរតែជាប្រភេទឡេដេលមានជាតិទឹកសើមៗ ដោយលាបឲ្យពេញផ្ទៃមុខផ្នែក ស្មា ខ្នង ដៃនឹងជើងគឺពេញផ្ទៃប្រាណតែម្តង តែបើអោយ កាន់តែល្អថែមទៀតនោះ គួរតែជ្រើសរើសប្រភេទឡេដែលត្រូវជាមួយស្បែករបស់អ្នកទើប ជាការប្រសើរបំផុត។ អ្នកដែលមានពណ៌ស្បែកបែបអ៊ឺរ៉ុប មានស្បែកស្តើងខ្លាំងត្រូវតែប្រើឡេដែលមានSPF ពី៤៥ទៅ៦០ទើបល្អ។ អ្នកដែលមានស្បែកសពណ៌ស៊ីជំពូបែបពួកអាស៊ីស្បែករបស់គេគឺស្រស់ថ្លា ត្រូវថ្ងៃក្តៅ ខ្លាំងអាចអោយស្បែកឡើងស្រអាប់បានដោយងាយត្រូវតែប្រើឡេដែលមានSPFចាប់ពី៣០ទៅ ៤៥ទើបជាការល្អ អ្នកដែលមានស្បែលសលឿង ស្បែករបស់គេអាចធន់និងកំដៅថ្ងៃបានខ្លះដែរ ត្រូវតែប្រើ ឡេដែលមានSPF៣០ទើបល្មម។ អ្នកដែលមានស្បែកពណ៌សណ្តែកបាយ មិនមានការខ្លាចសាច់នៅពេលត្រូវកំដៅថ្ងៃ នោះទេ តែគួរប្រើ SPFត្រឹមតែ១៥ក៏គ្រប់គ្រាន់ហើយ។ សំរាប់សុភាពបុរសឡេការពារស្បែកអាចចាត់ទុកថា គ្មានអ្វីសំខាន់សំរាប់រូបគេនោះទេ តែផ្ទុយទៅវិញយើងត្រូវតែការពាកស្បែករបស់យើងអោយបានល្អនៅពេលត្រូវកំដៅថ្ងៃខ្លាំង អោយរួចផុតពីគ្រោះថ្នាក់ នៃការកើតមហារីកស្បែកជាពិសេស កំលោះៗដែលមានស្បែក ចាញ់កំដៅថ្ងៃដោយលាបឡេបរិវេណក្បាលពោះនិងដៃសាកល្បងមើទុកចោល ១៥នាទី ហើយសង្កេតមើលថាអាចមានអាការៈហើមនិងឡើងកន្ទួលក្រហមៗរឺអត់ តែយកល្អលាប ឡេសាកល្បងនោះ ទុកចោលរយៈពេល១ម៉ោងទើបជាការល្អ ព្រោះស្បែកខ្លះរងប្រតិកម្ម យឺតតែបើយើងសាកល្បងហើយគ្មានប្រត្តិកម្មអ្វីនោះទេ គួរកុំភ្លេចលាបឡេនេះជាប្រចាំនៅ ពេលត្រូវកំដៅថ្ងៃព្រោះការលាបឡេការពារកំដៅថ្ងៃនោះមានពេលកំនត់គឺ SPF១៥ អាច ការពារកំដៅថ្ងៃបានរយៈពេលពី៦០ទៅ៩០នាទី តែបើលោកអ្នកធ្វើសកម្មភាពអ្វីមួយដោយ ត្រូវបញ្ចេញញើសច្រើន ឡេដែលលាបការពារកំដៅថ្ងៃនោះនិងថយរយៈពេលការពារស្បែក បានតិចជាងមុន តែបើចុះហែលទឹកត្រូវជ្រើសរើសឡេដែលមិនរលាយជាមួយទឹក។ ស្បែកខ្ចីតែត្រូវការពារយ៉ាងណាទើបល្អ? ប្រញាប់រហូតដល់ថ្នាក់ភ្លេចលាបឡេការពារកំដៅថ្ងៃខ្មៅក្រៀមចង់ខ្លោចទៅហើយត្រូវ តែប្រញាប់រកឡេណាដែលត្រជាក់មកលាបលើស្បែកឲ្យចុចបានទាន់ពេល ដូចជាលាបឡេ ប្រភេទអាឡូវេរា ស្ងំទឹកត្រជាក់លាបឡេអោយបានញឹកញាប់ដើម្បីឲ្យស្បែកមានជាតិទឹក ហើយជាពិសេសញុំទឹកឲ្យបានច្រើនជាងធម្មតាតែបើសិនជាមានអាការៈហើមនិងចេញអុចៗ ក្រហមតូចៗ នៅលើស្បែករហូតដល់ថ្នាក់ឈឺជំងឺក្តៅខ្លួនអោយប្រញាប់លេបថ្នាំអាស្ពៀរីន ភ្លាមតែទោះបីជាយ៉ាងណាក៏ដោយបើចេញហាលក្តៅកុំភ្លេចលាបឡេអោយសោះ បើមិន ដូច្នេះទេនិងមានជំងឺតាមមកជាបន្តបន្ទាប់គឺជំងឺសើស្បែក ស្បែកកើតអាចយ៏រុយនិងស្បែក ប្រែជាខ្មៅជាំថែមទៀតផង។ ស្គាល់ពីរបៀបនៃការដើរកំសាន្ត ដំណើរកំសាន្តដែលជៀសផុតពីគ្រោះថ្នាក់នៃជំងឺស្បែក ដែលសប្បាយចិត្តបំផុតនោះគឺ ត្រូវស្គាល់ពីរបៀបការដើរហាលថ្ងៃដោយៈ ជៀសវៀងការដើរកំសាន្តនៅវេលាម៉ោង១១រហូតដល់ម៉ោង៣ល្ងាច ព្រោះក្នុងអំឡុងពេល នេះកំដៅថ្ងៃគឺក្តៅខ្លាំងណាស់និងមានកាំរស្មីអ៊ុលត្រាខ្លាំងបំផុត។ នៅពេលហាលថ្ងៃយូរៗទៅរាងកាយនិងបាត់បង់ជាតិទឹកនិងជៀសវៀងការចុះហែលទឹក ក្នុងអាងហែលទឹក ដែលមានសីតុណ្ហភាពទាបនិងងូតទឹកត្រជាក់ ភ្លាមពេលកំពុងមកពីហាល ថ្ងៃក្តៅខ្លាំងព្រោះអាចឲ្យខូចស្បែកបាន។ បើអាចទៅរួចគួរតែពាក់មួកគ្រប់ពេលដែលដើរហាលថ្ងៃក្តៅខ្លាំង ជាពិសេសពេលទៅ កំសាន្តនៅសមុទ្រគួរតែពាក់មួកដែលអាចបិទបាំងស្បែកកុំអោយប៉ះកំដៅថ្ងៃក្តៅខ្លាំងដែល អាចប៉ះពាល់ដល់ស្បែកមុខត្រង់ក និងកញ្ចឹងក។ ការពារដោយការពាក់វែនតាការពារកំដៅថ្ងៃរបស់កាំរស្មី ព្រោះភ្នែកនិងច្បាស់នៅពេល ដែលយើងពាក់ការពារភ្នែកយើងបាន។ នៅពេលកើតខ្យល់កណ្តាលថ្ងៃត្រូវប្រញាប់ចូលក្រោមឆ័ត្រហើយយកកន្សែងជ្រលក់ទឹក មកជូតរហូតដល់មានសីតុណ្ហភាពធ្លាក់ចុះនេះហើយ ដែលជាមធ្យោបាយក្នុងការមានដំណើរ កំសាន្តនៅពេលថ្ងៃក្តៅខ្លាំង។ ដកស្រងពីទស្សនាវដ្តីមែនស៏ ខែ វិច្ឆិកា ២០០៨ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.