![]() |
ការដែលមានរូបរាងធាត់ហួលហេតុពេក ឬការឡើងទម្ងន់ជា រឿយៗជាប្រការមួយគួរឱ្យព្រួយបារម្ភ។ជាទូទៅដើម្បីបញ្ចុះទម្ងន់ មនុស្សមួយចំនួនបានធ្វើការតមអាហារដូចជាមិនបរិភោគអាហារ
|
ដែលមានជាតិខ្លាញ់ ឬបរិភោគអាហារដែលមានជាតិខ្លាញ់តិចជាដើម។ រីឯមនុស្សមួយ ចំនួនផ្សេងទៀតបានយកមធ្យោបាយខុសពីនេះដើម្បីបញ្ចុះទម្ងន់ពោលគឺ ពួកគេចំណាយ ប្រាក់ដ៏ច្រើនទិញថ្នាំបញ្ចុះទម្ងន់។ក្រៅពីមធ្យោបាយទាំងនេះមានគំនិតថ្មីមួយទៀត ដែល អ្នកស្រាវជ្រាវទើបនឹងរកឃើញ។ អ្នកស្រាវជ្រាវបានបង្កើតជាទ្រឹស្ដីមួយថា No two individuals lose weight the same way ដែលមានន័យថា គ្មានមនុស្សពីរនាក់ណាដែល សម្រកទម្ងន់តាមធ្យោបាយដូចគ្នានោះទេ។ ក្នុងន័យនេះ គឺចង់ប្រាប់លោកអ្នកឱ្យបានដឹង ថាមនុស្សម្នាក់ៗ មានមធ្យោបាយពិសេសៗ រៀងៗខ្លួនក្នុងការបញ្ចុះទម្ងន់។ ជាឧទាហរណ៍ គឺកញ្ញា ខេតធីវាយ(Katie White) និងលោក ស្ទីវិនវល់ឡាច(Steven Wallach) បានប្រើវីធីផ្សេង ក្នុងការបញ្ចុះទម្ងន់របស់គេ។
កញ្ញា ខេតធី វ៉ាយ អាយុ ២៧ ឆ្នាំដែលបានស្រុកទម្ងន់ជិត ១០ គីឡូបានប្រាប់ឱ្យដឹងថា មធ្យោបាយនៃការបញ្ចុះទម្ងន់របស់នាង គឺញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន ព្រមទាំងធ្វើការ ហាត់ប្រាណផងដែរ។ ចំណែកឯ លោក ស្ទីវិន វល់ឡាច អាយុ ២៨ឆ្នាំដែលបានស្រក ទម្ងន់ ១៥ គីឡូវិញបានបញ្ជាក់ប្រាប់ថាលោកធ្វើការបញ្ចុះទម្ងន់ដោយការមិនញ៉ាំប៉ាស្ដា(Pasta), នំប៉័ង,ស្ករហើយលោកធ្វើការរត់ហាត់ប្រាណពីរទៅបីដងក្នុងមួយសប្ដាហ៍។ នេះអាចបង្ហាញ លោកអ្នកថា ការបញ្ចុះទម្ងន់ នេះមានលក្ខណៈ ប្លែកៗ ពីគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ទៀត។ ដូច្នេះបលោកអ្នកសាកល្បងវិធីមួយហើយមិនបានសម្រេច សូមកុំទាន់អស់សង្ឃឹមអី លោកអ្នកគួរតែសាកល្បងប្រើមធ្យោបាយផ្សេងណាមួយទៀត។ ខាងក្រោមគឺជាការផ្ដល់ យោបល់មួយចំនួនទាក់នឹងការបញ្ចុះនិង ការរក្សាទម្ងន់របស់លោកអ្នក។ យោងតាមការិយាល័យទទួលបន្ទុកខាងការបញ្ចុះទម្ងន់បានឱ្យដឹងថា ក្នុងគ្រប់ករណី ទាំងអស់ទោះបីជា មនុស្សទាំងឡាយធ្វើការបញ្ចុះទម្ងន់តាមរបៀបផ្សេងៗគ្នាក៏ដោយក៏ពូល គេបានប្រកាន់យកនូវយកនូវមធ្យោបាយស្រដៀងៗ គ្នាមួយចំនួនគួរឱ្យចាប់អារម្មណ៍ដែរ។ លោកហ៊ីល(Hill) បានមានប្រសាសន៍ថា វាជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើលណាស់ដែលអ្នក ទទួលជោគជ័យក្នុងការតមអាហារបានប្រកាន់ខ្ជាប់នូវគោលការណ៍ដូចគ្នាចំនួន៤ក្នុង ដំណាក់កាលនៃការរក្សាទម្ងន់របស់ពួកគេ ៖ -១. ញ៉ាំអាហារពេលព្រឹកបន្តិចបន្តួច។ -២. បរិភោគអាហារដែលមានជាតិខ្លាញ់តិចមានជាតិកាឡូរីត្រឹម1 Kilojouleដើម្បីផ្គត់ផ្គង់ ទៅជាតិការបូនដែលនៅពាសពេញរាងកាយ។ -៣. ធ្វើការហាត់ប្រាណក្នុងកម្រិតមធ្យមឱ្យបានញឹកញាប់ដូចជាការដើរ ឬរត់ហាត់ ប្រាណជាដើម។ -៤.ធ្វើការត្រួតពិនិត្យទម្ងន់របស់លោកអ្នកជារឿយៗហើយលោកអ្នកគួរតែធ្វើរកត់ត្រានូវ អាហារនិង លំហាត់ប្រាណដែលលោកអ្នកធ្វើប្រចាំថ្ងៃផងដែរ៕ ដកស្រង់ពី :ទស្សនាវដ្ដី ប្រជាប្រិយ ប្រចាំថ្ងៃទី ២១- ២៨ កុម្ភះ ឆ្នាំ ២០០៦ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.