PORTMORESBY៖ ហេតុការណ៍បាក់ដី បានកើតមាននៅក្នុងភូមិពីរ នៅប្រទេស ប៉ាប៉ូញូវគីនេ ដែលបណ្តាលឲ្យមនុស្សជាង ៤០នាក់ត្រូវស្លាប់ និង២០នាក់ផ្សេងទៀតត្រូវបាត់ខ្លួន។ នេះបើយោងតាមសេចក្តីរាយការណ៍ ក្នុងស្រុកបានឲ្យដឹងនៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១២ នេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២នេះ បានឲ្យដឹងថា ហេតុការណ៍ បាក់ដីបានកើត មាននៅតំបន់ដីកោះ នៅភាគខាងត្បូងតំបន់ភ្នំ នៃប្រទេស ប៉ាប៉ូញូវគីនេ។
តាមការព្យាករណ៍របស់ប្រទេសអូស្រ្តាលី បានឲ្យដឹងថា ពុំទាន់មានប្រភពព័ត៌មានច្បាស់ការណាមួយ បានឲ្យដឹងពីចំនួន ពិតប្រាកដ នៃអ្នករងគ្រោះដោយសារហេតុការណ៍នៅឡើយទេ ដោយសារតែប្រភពព័ត៌មានមានលក្ខណៈផ្ទុយគ្នា ។
តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី Peter O’Neill បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យគ្រោះមហន្តរាយនេះ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.