ភ្នំពេញ៖ បុរស៤នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណបាន រងរបួសធ្ងន់ ទាំងអស់គ្នា កាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១២ ស្ថិតនៅមុខផ្ទះ លេខ ១៥៨ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅពេលដែលជនរងគ្រោះ ទាំង៤ បានបើកម៉ូតូឌុបគ្នា ដោយមិនពាក់មួយសុវត្ថិភាព ហើយបើកក្នុង ល្បឿនលឿន បញ្ច្រាសទិសរថយន្ត ខណៈរថយន្តកំពុងតែបត់ចូលផ្ទះ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនគ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើង គេសង្កេតឃើញ ម្ចាស់រថយន្ត កាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2P-1211 ពណ៌ប្រផេះ បើកពីជើងទៅត្បូង លុះមកដល់មុខផ្ទះលេខ ១៥៨ រថយន្តក៏បត់ ចូលផ្ទះរបស់ខ្លួន ស្រាប់តែពេលនោះ ក៏មានម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-5006 បើក និងឌុបគ្នា៤នាក់ ក្នុងល្បឿនលឿន ហើយក៏ជ្រុកបុកផ្នែកខាងមុខ របស់រថយន្ត ក៏ដួល ខ្លះបោកក្បាល និងដី ខ្លះបោកក្បាល និងរថយន្ត។
ក្រោយកើតហេតុ គេសង្កេតឃើញ រថយន្តពេទ្យបាន ប្រជែងមកដឹក ជនរងគ្រោះ ទៅសង្គ្រោះ ជាបន្តបន្ទាប់។ រីឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕ source




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.