![]() |
ដើម្បីសម្រកទម្ងន់នោះ គឺសាមញ្ញទេ។ អ្នកត្រូវបរិភោគឱ្យតិច ប៉ុន្តែបរិភោគច្រើនដងហើយបរិភោគឱ្យកាន់តែមានរបៀប។ ខាង ក្រោមនេះជាមធ្យោបាយខ្លះៗដែលអ្នកគួរតែអនុវត្ត។
|
-១- រៀបចំផែនការអាហារ : នេះជាមធ្យោបាយល្អបំផុតដែលយើងដឹង ដើម្បីសម្រេច គោលបំណងនៃការ ទទួលទានអាហារឱ្យមានសុខភាព។សូមរៀបចំផែនការអាហារជារៀង រាល់សប្ដាហ៍ ហើយហូបសាច់ត្រីមាន់និងអាហារមានជាតិសណ្ដើកឱ្យបានច្រើន។
-២- បរិភោគអាហារឱ្យបានញឹកញាប់ : វិធីសាស្រ្តល្អបំផុតសម្រាប់អ្នកទឹកនោមផ្អែមគឺ បរិភោគអាហារបីពេលដោយបរិមាណល្មមៗ (រួមទាំងអាហារពេលព្រឹក) និងអាហារសម្រស់ ពីរពេលក្នុងមួយថ្ងៃ។ -៣- បរិភោគបន្លែប្រាំដងក្នុងមួយថ្ងៃ : ដោយបរិភោគំបន្លែឱ្យបានច្រើន អ្នកនឹងបរិភោគ អាហារជាតិសរសៃកាន់តែច្រើន ហើយជាតិខ្លាញ់តិច។ បន្លែសម្បូដោយសារធាតុដែលជួយ ប្រយុទ្ធ ប្រឆាំងនឹងជំងឺ។ ក្នុងមួយពេលៗ អ្នកអាចបរិភោគបន្លែកំប៉ុងឬក៏បន្លែឆ្អិនកន្លះចានតូច ឬក៏បន្លែឆៅមួយកូនចាចតូច។ -៤- បរិភោគផ្លែឈើបួនដងក្នុងមួយថ្ងៃ : បរិភោគផ្លែឈើមួយទាំងមូលឬក៏ផ្លែឈើកំប៉ុង ពាក់កណ្ដាលកូនចានតូចឬក៏ផ្លែឈើឆៅមួយចានតូច។ ញ៉ាំផ្លែឈើជាមួយអាហារពេលព្រឹក និង អាហារសម្រន់។ -៥- បរិភោគអាហារគ្រាប់ធញ្ញជាតិ : បរិភោគនំប៉័ងធ្វើពីគ្រាប់ធញ្ញជាតិដែលមានជាតិ សរសៃឲ្យបានបីទៅប្រាំមួយដងក្នុងមួយថ្ងៃ។ អាហារមួយពេលៗ មាននំប៉័ងមួយចំណិត។ -៦- អាហារដែលមានជាតិកាល់ស្យូម : វាសម្រួលដល់ការសម្រកទម្ងន់។ ចូរព្យាយាម ទទួលទានអាហារមានជាតិកាល់ស្យូមនិងជាតិខ្លាញ់ឱ្យបានពីរទៅបីដងក្នុងមួយ ថ្ងៃដូចជាទឹក ដោះគោហ្រ្វូម៉ាហ្សនិងទឹកដោះគោជូរជាដើម។ ទទួលទានទឹកដោះគោឬទឹកដោះ គោជូរមួយ ពែង។ -៧- បរិភោគសណ្ដែកពីបីទៅប្រាំដងក្នុងមួយថ្ងៃ : សណ្ដែកជួយកាត់បន្ថយជាតិកូឡេ ស្ដេរ៉ូល។ -៨- បរិភោគជាតិខ្លាញ់ដែលល្អ : ជាតិខ្លាញ់ល្អជួយធ្វើឱ្យជាតិស្ករនៅក្នុងឈាមមាន ស្ថិរភាព។ គួរបរិភោគសាច់ត្រីជាង សាច់ត្រីជាជាងសាចក្រហម និង ប្រេងអូលីវជាជាងប៊័រ។ -៩- ពិនិត្យមើលបរិមាណដែលត្រូវបរិភោគ : ចូរចាំថា អាហារសំខាន់របស់អ្នកមានជាតិ សាច់ប៉ុនត្រឹមសន្លឹកបៀរប៉ុណ្ណោះ៕ ដកស្រង់ពី :ទស្សនាវដ្ដី ប្រជាប្រិយ ប្រចាំថ្ងៃទី ២១- ២៨ កុម្ភះ ឆ្នាំ ២០០៦ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.