៨វិធី ការពារស្នាមជ្រីវជ្រួញ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ៨វិធី ការពារស្នាមជ្រីវជ្រួញ
           ស្នាមជ្រីវជ្រួញ គឺជាបញ្ហាមួយដែលស្រ្តីគ្រប់រូប មិនចង់ជួបនោះ ទេ។ ខាងក្រោមនេះ ជាតិចនិកល្អៗ ទាំង៨យ៉ាង ដែលអ្នកគួរ អនុវត្ត ដើម្បីចៀសផុតពីបញ្ហាស្នាមជ្រីវជ្រួញ ...។
          - ចៀសវាងនៅក្រោមកម្តៅថ្ងៃ កម្តៅថ្ងៃជាសត្រូវដ៏សំខាន់របស់ស្បែកពិសេសគឺស្បែក មុខ ព្រោះតែវាអាចបង្កើតជាស្នាមជ្រីវជ្រួញផ្សេងៗបាន។ ហេតុនេះ យកល្អ អ្នកគួរលាប ក្រែមការពារកម្តៅថ្ងៃ នៅរាល់មុនពេលចេញពីផ្ទះ ។
          - ចៀសវាងការជក់បារី ការជក់បារី ធ្វើឲ្យអុកស៊ីហ្សែន មិនអាចទៅចិញ្ចឹមស្បែកបាន យ៉ាងពេញទំហឹង ជាហេតុបណ្តាលឲ្យកោសិកាស្បែកមិនមានភាពស្រស់ថ្លា ស្បែកស្ងួត ក្រៀម គ្មានភាពរស់រវើក និងជំរុញឲ្យស្នាមជ្រីវជ្រួញលើផ្ទៃមុខ កើតមានឡើងយ៉ាងឆាប់ រហ័ស ។
          - សម្អាតផ្ទៃមុខ ការសម្អាតផ្ទៃមុខ ឲ្យបានស្អាតល្អ ជារឿងដ៏ចាំបាច់មួយ ដើម្បីការពារ បញ្ហាសនទះរន្ធរោម ដែលបណ្តាលមកពីគ្រឿងសម្អាងផ្សេងៗ និងជាមូលហេតុនៃការកកើត ស្នាមជ្រីវជ្រួញ ។
          - លាបក្រែមបំប៉នស្បែកជាប្រចាំ នេះជារឿងដ៏ចាំបាច់មួយ ដែលជួយផ្តល់សំណើម ដល់ស្បែកមុខ ឬក៏អ្នកអាចលាបសេរ៉ូមបំប៉នស្បែកដែលអាចជួយបំប៉នដល់ស្រទាប់ជ្រៅ នៃស្បែក ក៏បាន។ ប៉ុន្តែ អ្នកត្រូវលាបឲ្យបានជាប្រចាំ ទើបផ្ទៃមុខរបស់អ្នកមានសំណើម ស្រស់ថ្លា គ្រប់ពេលវេលា ។
          - ខាត់ ម៉ាស្សា និងផ្តល់តុល្យភាពដល់ស្បែក ដើម្បីឲ្យកោសិកាស្បែកមានភាពស្រស់ ថ្លា រស់រវើក និងរលោងភ្លឺថ្លា ហើយថែមទាំងអាចជំរុញចលនាប្រព័ន្ធឈាម រត់ឲ្យមានភាព រឹងមាំ និងស្វាហាប់ទៀតផង ។
          - ប្រែប្រួលទៅតាមអាកាសធាតុ គួរជ្រើសរើសប្រើក្រែមបំប៉នស្បែក ដែលសមស្រប ទៅនឹងអាកាសធាតុដូចជា នៅរដូវរងា គួរប្រើក្រែមបំប៉នរាងខាប់ ដើម្បីទប់ទល់នឹងភាព រងា រួមទាំងអាកាសធាតុស្ងួតហួតហែង ជាដើម ។
          - អាហារបំប៉នស្បែក គួរទទួលទានអាហារដែលមានប្រយោជន៍ ពិសេសបន្លែនិងផ្លែ ឈើដែលជួយបង្កើនសំណើម និងបំប៉នស្បែក ។
          - តុបតែងមុខ ឲ្យស្រស់ស្អាត ជ្រើសប្រើគ្រឿងសម្អាងដែលផ្សំពីសារធាតុចម្រាញ់ពី ធម្មជាតិ វីតាមីននិងសារធាតុប្រឆាំងទប់ទល់នឹងកម្តៅថ្ងៃ ផងដែរ ៕ 

                ទស្សនាវដ្ដី តារា
                ច្បាប់ ៩៧ ឆ្នាំទី០៥ ២៥ តុលា -០៩ វិច្ឆិកា ឆ្នាំ ២០០៩



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.