វិធីសាស្រ្តដើម្បីសុខភាពល្អ និងមានសម្រស់ស្អាត យូរអង្វែង

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • វិធីសាស្រ្តដើម្បីសុខភាពល្អ និងមានសម្រស់ស្អាត យូរអង្វែង
           បើនិយាយពីភាពស្អាត ត្រូវស្អាតទំាងផ្នែកខាងក្រៅ និងខាងក្នុង គឺសំដៅលើសុខភាពល្អ។ មានកត្តាជាច្រើនដែលធ្វើឱ្យមនុស្សគ្រប់រូប គួរតែស្វែងយល់ពីគុណភាពនៃសម្រស់នឹងសុខភាព។ ពេលខ្លះលោក
    អ្នកអាចមើលឃើញ ពីខាងក្រៅទៅថាស្អាត ប៉ុន្តែក្នុងខ្លួនបុគ្គលនោះវិញ ពេញដោយជំងឺ ផ្សេងៗ។ សម្រស់របស់មនុស្សប្រៀបដូចជា ផ្កាដែលងាយនឹងស្វិតស្រពោន និងរុះរោយ ប្រសិនបើមិនចេះថែទាំ និងស្រោចទឹក។ យ៉ាងណាមិញសម្រស់របស់មនុស្សក៏ដូចគ្នាដែរ ពេលអាយុកាលនៅក្មេងអាចធ្វើអ្វីៗបានគ្រប់បែបយ៉ាង មានភាពស្វាហាប់មំាមួនរហ័ស រហួន អាចជក់បារី ផឹកស្រាច្រើន ការរួមមេត្រីយ៉ាងច្រើនហួសកម្រិត។ល។ ប៉ុន្តែទន្ទឹមនឹង នោះ វ័យរបស់មនុស្សចេះតែឈានទៅមុខ ហើយក្នុងវ័យចាប់ពី ៣០ឆ្នាំឡើងទៅមិនថា សម្រស់ និងសុខភាពរាងកាយក៏ចេះតែទ្រុឌទ្រោមផងដែរ ម្លោះហើយលោកអ្នកដែលមាន អាយុចាប់ពី ៣០ឆ្នាំឡើងទៅ គួរមានការប្រុងប្រយ័ត្នចំពោះសុខភាព និងសម្រស់ឱ្យបាន ហ្មត់ចត់។ លោកអ្នកអាចប្រឈមមុខ នឹងជំងឺមួយចំនួនដូចជា ចុកឆ្អឹងខ្នង រឹងសន្លាក់រលាក ប្លោកនោម បេះដូងលោតខុសចង្វាក់ សម្ពាធឈាមឡើងខ្ពស់ សាច់ដុំឡើងរឹងគាំងសរសៃ ជីពចរសម្បុរស្បែកឡើងខ្មៅជាំជាដើម។ខាងក្រោមនេះមានចំនុចមួយចំនួនក្នុងការអនុវត្តន៍ ដើម្បីទប់ស្កាត់ជំងឺ មានសុខភាពល្អ និងមានសម្រស់កាន់តែស្រស់ស្អាត បានយូរអង្វែង ទៀតផង។
          - កំណត់ពេលវេលាធ្វើការឱ្យបានត្រឹមត្រូវដូចជាធ្វើការត្រូវមានគម្រោង មានកម្មវិធី យ៉ាងច្បាស់លាស់។
          - សម្រាកឱ្យបានគ្រប់គ្រាន់ គួរកំណត់ម៉ោងសម្រាក មិនគួរចូលដំណេកយប់ជ្រៅពេក ទេ តែគួរក្រោកពីព្រលឹមជាការប្រសើរ។
          - មិនគួរទទួលទានសារជាតិញៀន មានដូចជា បារី ស្រា កាហ្វេ តែ ជាដើម។
          - មិនត្រូវទទួលទានឆ្អែតពេក ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ក្រពះ បរិមាណការ ឡូរីសល់ អាចទៅបង្កើតជាស្រទាប់ខ្លាញ់ ដែលមានគ្រោះថ្នាក់ដល់រាងកាយ។
          - ទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់ ជាពិសេសអាហារប្រភេទបន្លែ ផ្លែ ឈើឱ្យបានច្រើន។
          - មិនគួរស្លៀកពាក់សំលៀកបំពាក់រឹងតឺង ឬសំលៀកបំពាក់ដែលធ្វើឱ្យស្អុះស្អាប់ពេក នោះទេ។
          - ហាត់ប្រាណជាប្រចាំ ដូចជាការដើរ រត់ និងការលេងកីឡាផ្សេងៗ។
          - ជានិច្ចកាល ត្រូវមានការគិតក្នុងផ្លូវវិជ្ជមាន សុទិដ្ឋិនិយមមានស្មារតីហ្នឹងហ្ន។
           - ព្យាយាមជៀសវាងស្រ្តែស បើកចិត្តឱ្យទូលាយ ទទួលយករាល់ហេតុការណ៍ដែលកើត ឡើងទាំងនៅក្នុងសង្គមគ្រួសារ និងសង្គមការងារ។ ការធ្វើបែបនេះ អាចជួយឱ្យលោក អ្នកមានភាពរីករាយញញឹមឱ្យបានច្រើនជាងការចងចិញ្ចើម ដែលធ្វើឱ្យអ្នកចាស់មុនអាយុ។
          - រស់នៅក្នុងបរិស្ថានស្អាតជានិច្ច ដែលអាចស្រូបយកនូវខ្យល់អាកាសបរិសុទ្ឋបាន។
          - មានអនាម័យជានិច្ចក្នុងការរស់នៅ។
          - គួរចៀសវាងការប្រើផលិតផល ដែលមានជាតិគីមី ជាហេតុធ្វើឱ្យស្បែកខូចជា លំដាប់។
          - ទទួលទានទឹកស្អាតឱ្យបានច្រើន ដើម្បីជួយឱ្យស្បែកមានសំណើម និងជាតិទឹកជួយ កម្ចាត់ជាតិពុលនៅក្នុងរាងកាយទៀតផង។ 

                ទស្សនាវដ្តីធម្មជាតិ
                 លេខ ៥៤ ថ្ងៃទី ២០ ខែ ០៩ ឆ្នាំ២០១០



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.