រូបមន្តស្បែកស្អាតតាមធម្មជាតិ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • រូបមន្តស្បែកស្អាតតាមធម្មជាតិ
           ខេមរាមានរូបមន្តនៃសម្រស់មួយចំនួនផ្ញើប្រិយមិត្តដែលមាន ស្បែកម៉ដ្ឋខ្ចី ប្រាសចាកមន្ទិលសៅហ្មងផ្សេងៗ។ 
          រូបមន្តស្បែកស្អាត
          ទឹកដោះគោជូរមួយពែង
          ម្សៅល្មៀត និងម្សៅបន្លៃបុក មួយមុខមួយស្លាបព្រាកាហ្វេ
          ម្សៅទឹកដោះគោសម្រាប់ម៉ាស្សាមួយកញ្ចប់
           យកគ្រឿងផ្សំទាំងអស់នេះមកលាយចូលគ្នាឲ្យសព្វ ហើយយកមកលាបលញ់ម៉ាស្សា ឲ្យសព្វមុន និងខ្លួន។លាយបំពោងទុកចោលប្រមាន២០នាទី រួចលាងសម្អាតចេញដោយ ទឹកស្អាត។ អនុវត្តបែបនេះត្រឹមតែមួយដងក្នុងមួយសប្តាហ៏ ក៏អាចជួយឲ្យស្បែកនិងមាន សម្រស់ស្រស់បស់ជាងមុនមិនខាន។ សម្រាប់រូបមន្តមុននឹងយកមកលាបម៉ាស្សាស្បែកអ្នក គួរងូតទឹកសម្អាតខ្លួនជាមុនសិន។
          រូបមន្តស្បែកស្រស់ថ្លា 
           ចូរយកចេកមកកិឲ្យម៉ដ្ឋ លាយនឹងទឹកឃ្មុំ ហើយលាបបំពោងលើមុខទុកចោលប្រមាណ ១០-១៥នាទី។ ក្នុងពេលរងចាំលាងជម្រះចេកចេញពីមុខ អ្នកអាចយកត្រសក់ផ្អរមកហាន់ ស្តើងៗបិទលើត្របកភ្នែកដើម្បីឲ្យត្រជាក់ស្រួលភ្នែកផងក៏បាន។ បើអ្នកឧស្សាហ៏ធ្វើបែបនេះ ជាប្រចាំនឹងជួយឲ្យស្បែកអ្នកស្រស់ថ្លាម៉ដ្ឋខ្ចីព្រោះចេកមានចំណែកជួយផ្តល់ភាពស្រស់ថ្លា ដល់ស្បែក ក្នុងខណៈដែលទឹកឃ្មុំជួយកម្ចាត់បាក់តេរី និងសម្អាតស្បែក។
          រូបមន្តស្បែកភ្លីថ្លា 
           យកល្ហុងទុំកិនឲ្យម៉ដ្ឋលាបបំពោកលើមុខទុកចោលប្រមាណ១០នាទី។ ក្នុងពេលលាប នោះត្រូវ ព្យាយាមយកម្រាមដៃលញ់ម៉ាស្សាមុខស្រាលៗផង ដើម្បីសារធាតុបំប៉នស្បែក ជ្រាបចូលទៅក្នុងស្បែក។ ពេលរួចរាល់ហើយ លាងវាចេញដោយទឹកក្តៅឧណ្ហៗនិងទឹក ត្រជាក់តាមក្រោយដើម្បីបង្រួមបិទរន្ធស្បែក។ បន្ទាប់មកជូតមុខថ្នមៗដោយកន្សែងពោះគោ ជ្រលក់ទឹក តែមិនត្រូវដុសជូតខ្លាំងៗទេ។ អ្នកនឹងបានឃើញថា ស្បែកមុខរបស់អ្នកមាន សភាពទន់ម៉ដ្ឋ និងភ្លឺថ្នាជាងមុខ។ តែបើមិនអារម្មណ៏ថា ស្បែកមុខដូចជាស្ងួតចូររកឡេលាប ស្បែកមកលាបបន្ថែមទៀត។

          ដកស្រងពីទស្សនាវដ្តីខេមរា
          ឆ្នាំទី០២ លេខ១៧ ប្រចាំខែតុលា ឆ្នាំ២០០៨



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.