ឱសថធម្មជាតិដើម្បីសម្រស់ស្បែកមុខ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ឱសថធម្មជាតិដើម្បីសម្រស់ស្បែកមុខ
           ផ្ទៃមុខគឺជាចំណុចទាក់ទាញទីមួយរបស់អ្នកដែលមើលមក កាន់យើង។ប៉ុន្តែ មានស្រ្តីជាច្រើនកំពុងជួបប្រទះនឹងបញ្ហាស្បែក មុខមិនស្អាតផូរផង់ ពីព្រោះមាន មុខស្នាមអុជខ្មៅអាចម៏រុយ
    និង ជាំ រហូតត្រូវចំណាយប្រាកដ៏ច្រើនដើម្បីចូលហាងកែសម្ផស្ស។ ដូច្នេះបញ្ហានេះយើង ចង់ណែនាំឲ្យងាយមកប្រើឱសថរុក្ខជាតិ និងផ្លែឈើដែលមានទូទៅស្ទើរគ្រប់ទីកន្លែងដែល ឱសថធម្មជាតិអស់ទាំងនោះសម្បូរទៅដោយវីតាមីនរ៉ែធាតុ និងសារធាតុជំនួយស្បែកដែល ជួយស្តារសភាពស្បែកឲ្យស្រស់ស្រាយផូរផង់ក្មេងជានិច្ច គ្រាន់តែទាមទារឲ្យអ្នកមានការ តាំងចិត្ត និង អត់ធន់បន្តិ ប៉ុណ្ណោះ។
           ការប្រើឱសថធម្មជាតិជំនួយស្បែកមុខត្រូវគិតទៅដល់ភាពស្អាត ឬអនាម័យផ្ទៃមុខ ជាមុន ដោយត្រូវលាងឲ្យស្អាតជូតឲ្យស្ងួតស្រពាប់ៗ រួចសឹមលាបឱសថធម្មជាតិ។ ម៉្យាង ទៀតក្រោយពីប្រើឱសថធម្មជាតិរួច រាល់លើកត្រូវលាងមុខឲ្យស្អាត រួចសឹម លាបឡេ សម្រាប់លាបពេលយប់ (Moisture Night Cream)មុនចូលដេក។ ត្រូវអនុវត្តឲ្យបានជាប់ ជា និច្ចរាល់ថ្ងៃ ឬមួយសប្តាហ៏៣-៤ដង នោះនឹងឃើញលទ្ធផលក្នុងរយៈពេល ២-៨សប្តាហ៏។ បន្ទាប់មកអាចប្រើឡេជំនួយប្រភេទ Night Cream តាមធម្មតា ក៏បាន ។ ប៉ុន្តែគួរតែប្រើ ឱសថធម្មជាតិយ៉ាងហោចណាស់ឲ្យបានមួយសប្តាហ៏មួយម្តង ឬ ពីរសប្តាហ៏ម្តង ដោយសារ តែផ្ទៃមុខរបស់មនុស្សម្នាក់ៗមានទំហំ និង សភាពស្បែកខុសៗគ្នា ។ អ៊ីចឹងហើយត្រូវប៉ាន់ ប្រមាណបរិមាណ និង ចំណែកផ្សំយកតាមសភាពស្បែកនឹងទំហំផ្ទៃមុខរបស់ខ្លួន។ ចំពោះ អ្នកដែលមានស្បែកមុខស្ងួត និងឆាប់ប្រតិកម្ម គួរតែបន្ថែមទឹកឃ្មុំ ឬទឹកដោះគោឆៅឲ្យបាន ច្រើនបន្តិច ហើយអ្វីដែលត្រូវផ្តោត ការយកចិត្តទុកដាក់ គឺគួរតែអនុវត្តក្នុងពេលមុនចូល ដេក ពីព្រោះស្បែកមុខរបស់អ្នក នឹងមានពេលសម្រាក។
           ខាងក្រោមនេះជាវិធីធ្វើឲ្យផ្ទៃមុខស្អាតដោយអ្នកអាចជ្រើសរើសប្រើឱសថធម្មជាតិ ជំនួយរូបមន្តមួយណា វិធីមួយណា ស្រេចតែអ្នកចូលចិត្ត......
          -ផ្លែ-ញៈជំនួយស្បែកមុខឲ្យសថ្លាគ្នាន មុនជាំ
          វិធីធ្វើ
          -យកផ្លែ-ញទុំមួយផ្លែមកលាងទឹកឲ្យស្អាត រួចហាន់ជាចំណិតស្តើងៗ
          ទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាបាយ
          -ទឹកដោះគោឆៅ ២ ស្លាបព្រាបាយ
          -ស៊ុតមាន់ ១ គ្រាប់ (យកតែស៊ុតស)
           យកគ្រឿងផ្សំទាំងអស់នេះក្រឡុកបញ្ចូលគ្នាឲ្យម៉ដ្ឋរហូតក្លាយជាសាច់ឡេខាប់និង ស្អិត រួចយកមកលាបឲ្យសព្វផ្ទៃមុខ (លើកលែងតែជុំវិញភ្នែក និង មាត់) ទុកចោលប្រមាណជា ១៥-២០នាទី បន្ទាបមកលាងចេញដោយទឹកស្អាតធម្មតា។ ធ្វើជាប្រចាំស្បែកមុខនឹងសថ្លា ប្រាសចាក មុន ជាំ។
          -ត្រួយស្វាយៈជំនួយស្បែកមុខឲ្យសផូរផង់ប្រាសចាកមុន
          វិធីធ្វើ
          - យកត្រួយស្វាយខ្ចីស្រស់ទៅលាងទឹកឲ្យស្អាតហើយហែកជាចំណិតតូចៗប្រមាណកន្លះ កូនចាន
          -ទឹកដោះគោឆៅ ២ ស្លាបព្រាបាយ
          -ទឹកឃ្មុំសុទ្ធ ២ស្លាបព្រាបាយ
           យកគ្រឿងផ្សំទាំងអស់នេះក្រឡុកបញ្ចូលគ្នាឲ្យក្លាយទៅជាសាច់តែមួយរួចយកមកលាប ឲ្យសព្វផ្ទៃមុខ (លើកលែងជុំវិញតភ្នែក និង មាត់) ទុកចោលប្រមាណជា ១៥ នាទីបន្ទាប់មក លាងចេញដោយទឹកស្អាត។ ធ្វើជាប្រចាំឲ្យបានមួយសប្តាហ៏ ៣-៤ ដង ឬរាល់ថ្ងៃមុនចូលដេក នោះស្បែកមុខនឹងផូរផង់ស្រស់ថ្នាធ្វើឲ្យពិបាកកើត មុន។
          -គ្រាប់ផ្តាឈូករតន៏ៈជំនួយស្បែកមុខឲ្យស្រស់ថ្លាផូរផង់
          វិធីធ្វើ
          - យកសាច់ខាងផ្នែកក្នុងរបស់គ្រាប់ផ្កាឈូករតន៏ប្រមាណជា ៣ ស្លាបព្រាបាយ ដាក់ ស្ងោរឲ្យឆ្អិនបន្តិចរួចក្រឡុកច្របល់ឲ្យម៉ដ្ឋ ហើយដាក់ទឹកក្រូចឆ្មា ១ ស្លាបព្រាបាយ និងស៊ុត មាន់មួយគ្រាប់ (យកតែស៊ុតស) ក្រឡុកបញ្ចូលគ្មាម្តងទៀតរហូតទាល់តែក្លាយជាសាច់តែ មួយ រួចយកមកលាបឲ្យសព្វផ្ទែមុខ (លើកលែងជុំវិញតភ្នែក និង មាត់)ទុកចោលប្រមាណជា ១៥-២០នាទី បន្ទាបមកលាងចេញដោយទឹកស្អាត។ ធ្វើជាប្រចាំរាល់ថ្ងៃស្បែកមុខនឹងស្រស់ ថ្លាផូរផង់។
          -គ្រាប់ននោងប្រហើរៈ ជួយថ្នមស្បែកឲ្យទន់ល្មឿយ
          វិធីធ្វើ
           យកសាច់ផ្នែកខាងក្នុងរបស់គ្រាប់ននោងប្រហើរណាចាល់ល្អ ៣ ស្លាបព្រាបាយក្រឡុក ជាមួយទឹកស្អាតកន្លះកូនចានឲ្យម៉ដ្ឋ រួចយកទៅរម្ងាស់ភ្លើងមួយ ស្របក់ទុកឲ្យត្រជាក់ត្រង យកតែទឹក យកមកលាបឲ្យសព្វផ្ទៃមុខ អាចជួយទ្រទ្រង់ និងការពារស្បែកស្ងួតប្រេះបែក ស្រការបានយ៉ាងប្រសើរ។
          -ស្ពឺៈ ជំនួយស្បែកមុខឲ្យសផូរផង់ និង មានសំណើម
          វិធីធ្វើ
          -យកផ្លែស្ពីទុំមួយផ្លែធំមកលាងទឹកឲ្យស្អាតហាន់ជាចំណិតស្តើងៗ។
          -ទឹកដោះគោឆៅ ៣ ស្លាបព្រាបាយ
          -ទឹកឃ្មុំសុទ្ធ ២ ស្លាបព្រាបាយ
           យកគ្រឿងផ្សំទាំងអស់នេះក្រឡុកបញ្ចូលគ្នាឲ្យម៉ដ្ឋឡើងខាប់ រួចយកមកលាបឲ្យសព្វ ផ្ទៃមុខ(លើកលែងតែជុំវិញភ្នែក និង មាត់) ទុកចោលប្រមាណជា១៥-២០នាទី បន្ទាបមក លាងចេញដោយទឹកស្អាត។ ធ្វើជាប្រចាំ ស្បែកមុខនឹងសថ្លាផូរផង់ និង មានសំណើម។
          -ត្រសក់ស្រូវៈជំនួយស្បែកមុខឲ្យសផូរផង់ ប្រាសចាកស្នាមជាំខ្មៅ
          វិធីធ្វើ
           យកសាច់ត្រសកស្រូវទុំមកហាន់ជាចំណិតតូចៗប្រមាណជា ៣ស្លាបព្រាបាយ និង ទឹកឃ្មុំសុទ្ធ ១-២ ស្លាបព្រាបាយ ក្រឡុកបញ្ចូលគ្នាទាល់តែសាច់ឡេខាប់ រួចយកមកលាប ឲ្យសព្វផ្ទៃមុខ(លើកលែងតែជុំវិញភ្នែក និង មាត់) ទុកចោលប្រមាណជា១៥-២០នាទីបន្ទាប់ មកលាងចេញដោយទឹកស្អាត។ប្រហែលជា ៣-៤ សប្តាហ៏ក្រោយ ស្បែកមុខនឹង ស ប្រាស ចាកស្នាមខ្មៅជាំ។
          -ត្រសក់ផ្អរៈ ជំនួយស្បែកមុខឲ្យស្រស់ស្រាយផូរផង់ រឹតបន្តឹងរន្ធញើស
          វិធីធ្វើ
           យកត្រសង់ផ្អរខ្ចីតូចៗ ១-៣ ផ្លែ (ចិតយកតែសាច់ និង គ្រាប់) ហាន់ឲ្យស្តើងៗ ក្រឡុក ឲ្យម៉ដ្ឋរួចត្រងយកតែទឹកយកមកលាបឲ្យសព្វស្បែកមុខ (លើកលែងតែជុំវិញ ភ្នែកនិង មាត់) ទុកចោលឲ្យស្ងួត។ បន្ទាប់មកលាងចេញដោយទឹកស្អាត។ ទឹកត្រសក់ផ្អរជួយរឹតបន្តឹងរន្ធ ញើស និង ជំនួយស្បែកមុខឲ្យស្រស់ផូរផង់ក្មេងខ្ចី។
          -ត្រសក់ខេនតាលូប(Cantaloup)ៈ ជួយកម្ចាត់កោសិការដែលស្លាប់ហើយ និងជំនួយ ស្បែកមុខឲ្យផូរផង់
          វិធីធ្វើ
           យកសាច់ត្រសក់ខេនតាលូបពាក់កណ្តាលផ្លែមកក្រឡុក រួចត្រងយកតែទឹកមកក្រឡុក បញ្ចូលគ្នាជាមួយទឹកឃ្នុំ ១-២ ស្លាប់ព្រាបាយឲ្យចូលគ្នាម្តងទៀត។ រួចកមកលាបឲ្យសព្វ ផ្ទៃមុខ(លើកលែងតែជុំវិញភ្នែក និង មាត់) ទុកចោលប្រមាណជា១៥-២០នាទី បន្ទាប់មក លាងចេញដោយទឹកស្អាត វានិងជួយកំចាត់កោសិការដែល ហើយឲ្យរបកជ្រុះចេញនិងជំនួយ ស្បែកមុខឲ្យផូរផង់ស្រស់ថ្លា។
    -ចេកណាំវ៉ាទុំៈជំនួយស្បែកឲ្យទន់ល្មឿយ ផូរផង ក្មេងខ្ចី
          វិធីធ្វើ
           យកចេកណាំវ៉ាទុំមួយផ្លែទឹកឃ្មុំសុទ្ធមួយស្លាបព្រាបាយ ដាក់ក្រឡុកបញ្ចូលគ្នាឲ្យឡើង ខាប់​ រួចយកមកលាបឲ្យសព្វផ្ទៃមុខ (លើកលែងតែជុំវិញភ្នែក និង មាត់) ទុកចោលប្រមាណ ជា ១០-១៥នាទី បន្ទាបមកលាងចេញដោយទឹកក្តៅឧណ្ហៗ ធ្វើជាប្រចាំវាអាចជួយស្បែកមុខ ឲ្យផូរផងមើលទៅក្មេងខ្ចី។ 

           (ដកស្រង់ពីទស្សនាវដ្តីប្រជាប្រិយ 11-12 July 2008)



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.