ស្រុសមីមិនឲ្យផុយ
មីដែលយើងបរិភោគឆ្ងាញ់ពិសានោះ ចាំបាច់ត្រូវតែជាសរសៃស្វិតល្អមិនផុយ ឬដាច់ជាកម្ទេចកម្ទី ។ ដូចនេះឃើញថាការស្រុសមីជាបញ្ហាមួយសំខាន់ណាស់សម្រាប់ស្ត្រីមេផ្ទះ ។ តើស្រុសមីយ៉ាងដូចម្តេច ដើម្បីឲ្យសរសៃមីទន់ល្មួត និងស្វិតល្អ ? មុនយកវាទៅស្រុស អ្នកត្រូវចាប់សរសៃមីមកលាដោយមិនឲ្យវាជាប់ជាដុំៗនោះឡើយ ហើយបន្ទាប់ពីនោះត្រូវឲ្យដាក់ក្នុងកន្ត្រងស្រុស ឬកញ្ច្រែងស្រុសក្នុងទឹកក្តៅតែម្តង ។ ត្រូវស្រុសឲ្យលឿនបំផុត ហើយឲ្យត្រូវទឹកក្តៅគ្រប់សរសៃ រួចលើកឡើងសម្រក់ទឹក និងយកទៅជ្រលក់ទឹកត្រជាក់មួយសន្ទុះសិនសឹមយកទៅដាក់ចាន ។ ការអនុវត្តវិធីនេះជួយឲ្យសរសៃមីរបស់អ្នកមិនត្រឹមតែទន់ល្មួតនោះទេ នៅមិនងាយដាច់ផុយដូចមុនទៀតផង ៕





0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.