ក្រុងញូវយ៉ក : វិទ្យាស្ថានស្រាវជ្រាវសុវត្ថិភាព និងធានារ៉ាប់រង (IIHS) នៅសហរដ្ឋអាមេរិកបានផ្ដល់ចំណាត់ថ្នាក់រថយន្ត BMW X3 ថាជាយានដែលមានសុវត្ថិភាពបំផុត ក្រោយពីឆ្លងកាត់តេស្តគ្រោះថ្នាក់ចំនួន៤ដង។ នៅល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង រថយន្តអាចផ្ដល់សុវត្ថិភាពដល់អ្នកដំណើរ បើទោះជាមានការបុក ប៉ះទង្គិចនៅខាងមុខ ចំហៀង ខាងក្រោយ និងការកិនក្ដី។
ក្រៅពីបំពាក់ដោយពោងសុវត្ថិភាពនៅខាងមុខ និងនៅសងខាងកៅអីអង្គុយ នៅត្រង់ជង្គង់ក៏មានពោងសុវត្ថិភាពនេះដែរ។ យោងតាមរបាយការណ៍របស់ IIHS នៅក្នុងស្ថានភាពបុកពីចំហៀង បច្ចេកវិទ្យាដែលប្រើក្នុងរថយន្តនេះក៏អាចការពារអ្នកដំណើរពី គ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។
យោងតាមលោក ថម បាឡូហ្គា អនុប្រធានវិស្វករនាំក្រុមហ៊ុន BMW គ្រុបនៅអាមេរិក រថយន្តនេះត្រូវបានផលិតដោយផ្ដោតសំខាន់លើកត្តាសុវត្ថិភាពជា ចម្បង។
រថយន្ត BMW X3 គឺជាប្រភេទរថយន្តស្ព័រដែលមានសមត្ថភាពបើកបរខ្ពស់។ វាត្រូវបានផលិតជាពីរម៉ូដែលគឺ xDrive28i និង xDrive35i ដែលបំពាក់ដោយម៉ាស៊ីន V6 ចំណុះ 3.0-liter កម្លាំង 240-hp និងម៉ាស៊ីន 3.0-liter ធឺបូឆាច កម្លាំង 300-hp។ ក្នុងសាំង១លីត្រ រថយន្តអាចរត់បានចម្ងាយពី៨ ទៅ១០គីឡូម៉ែត្រ ហើយតម្លៃរបស់វាគឺ ចាប់ពី ៤២៤០០ដុល្លារឡើងទៅ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.