ក្រសួងការពារប្រទេសរបស់ប្រទេសអាហ្វ្រិកខាងលិចបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារយៈពេល២ថ្ងៃរវាងកងទ័ពម៉ាលីនិងពួកឧទ្ទាមទូអារេក បានសម្លាប់មនុស្ស៤៧នាក់ ឧទ្ទាម៤៥នាក់និង ទាហាន២នាក់។
សេចក្ដីថ្លែងការណ៍នោះបាននិយាយពីការប្រយុទ្ធកាលពីថ្ងៃអង្គារនិងថ្ងៃពុធនៅក្នុងទីក្រុងបីនាភាគខាងជើងថា« ពួកអ្នកវាយប្រហារទាំងនោះបានទទួលការខូចខាតយ៉ាងធ្ងន់ធ្ងរ»។ សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា មានមនុស្សជាច្រើននាក់ទៀតត្រូវរបួសក្នុងនោះរួមមានទាហាន១០នាក់។
ក្រសួងនិយាយថា រថយន្តជាច្រើនគ្រឿងត្រូវបានគេកំទេច និង បានបន្ថែមថា ទីក្រុងមេណាកាអាហ្គអេហក់ និង តេសាលីត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ព។ ពួកឧទ្ទាមទូអារេក បានធ្វើការវាយលុកមួយដើម្បីដណ្ដើមកាន់កាប់ក្រុងជាច្រើននៅក្នុងតំបន់វាលខ្សាច់ជាកន្លែងដែលពួកកុលសម្ព័ន្ធស្វែងរកស្វ័យភាពនោះ។
រដ្ឋាភិបាលប្រទេសម៉ាលីនិយាយថា ពួកអ្នកវាយប្រហារទាំងនោះ គឺជាសាមាជិករបស់ចលនារំដោះជាតិអាហ្សាវ៉ាដ(MNLA)បានបង្កើតនៅចុងឆ្នាំ២០១១ ហើយត្រូវបានពង្រឹងដោយវិលត្រឡប់របស់ពួកឧទ្ទាមទូអារេកប្រដាប់អាវុធធន់ធ្ងន់ពីជម្លោះរបស់ប្រទេសលីប៊ីនោះ។
ពួកឧទ្ទាមទូអារេកកំពុងទាមទារឯករាជ្យសម្រាប់តំបន់វាលខ្សាច់ដ៏ធំល្វឹងល្វើយរបស់គេ ចលនាអាហ្សាវ៉ាដ ដែលលាតសន្ធឹងពីខាងលិចទៅដល់ខាងជើងប្រទេសម៉ាលី។
សមាគមន៍កុលសម្ព័ន្ធដែលមានប្រជាជនប្រហែល១,៥លាននាក់ ពួកទូអារេកនៅក្នុងកុលសម្ព័ន្ធផ្សេងៗមាននៅរាយប៉ាយនៅចន្លោះប្រទេសអាល់ហ្សេរីប៊ឺគីណាហ្វាសូ លីប៊ី នីហ្សេ និង ប្រទេសម៉ាលី។
ប្រទេសម៉ាលី និង ប្រទេសនីហ្សេ មានបទពិសោធន៍រឿងងើបបះបោរនៅពេលពួកទូអារេក ប្រយុទ្ធដើម្បីឲ្យមានការទទួលស្គាល់អត្តសញ្ញាណរបស់គេនិងរដ្ឋឯករាជ្យមួយនៅក្នុងទសវត្សរ៍១៩៦០ និងដើមឆ្នាំ២០០០ជាមួយនឹងឧទ្ទាមកម្មមួយចន្លោះឆ្នាំ ២០០៦ និង ២០០៩។
ក្រោយពីឧទ្ទាមកម្មទាំងនោះ ពួកអ្នកប្រយុទ្ធជាច្រើននាក់បានចាកចេញទៅកាន់ប្រទេសលីប៊ី ជាកន្លែងដែលពួកគេបានប្រមូលឲ្យចូលក្នុងកងកម្លាំងសន្តិសុខរបស់លោក កាដាហ្វ៊ី។ ក្រោយពីលោកកាដាហ្វ៊ីដួល រលំពួកគេបានវិលត្រឡប់ទៅកាន់ប្រទេសម៉ាលីភាគខាងជើង ជាពិសេសនៅតំបន់អាហ្សាវ៉ាដ នៅចន្លោះឌីបប៊ូកទូនិងគីដាល់៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.