ភ្នំពេញ៖ វាជារឿងមួយគួរឲ្យរិះគន់ និងស្អប់ខ្ពើមជាទីបំផុតចំពោះអ្នកដែលមានកាំភ្លើងហើយយកទៅ ប្រើប្រាស់ក្នុងបំណងបង្អួតគ្នា សម្រាប់សម្លុតអ្នកអត់កាំភ្លើង ឬប្រើដើម្បីឲ្យគេថា ខ្លួនសង្ហា ឬជាអ្នកខ្លាំង ផ្តាច់គេក្នុងស្រុកខ្មែរ ធ្វើឲ្យពលរដ្ឋដែលទន់ខ្សោយ គ្មានកាំភ្លើងភ័យខ្លាចស្ទើរលស់ព្រលឹងម្តងៗ។
ជាក់ស្តែងកាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ស្ថិតតាម បណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីរថយន្តបើកប៉ះ ម៉ូតូបន្តិចបន្តួច អាចនិយាយបានថា សឹងតែមិនកើតទៅជារឿង ប៉ុន្តែម្ចាស់យានយាន្តទាំងពីរបាន ដកកាំភ្លើងរៀងខ្លួនភ្ជង់ក្បាលគ្នាទៅវិញទៅមកយ៉ាងសង្ហាជាទីបំផុត ដែលពលរដ្ឋមើលទៅប្រៀបដូចរឿងចិនហុងកុង។
សាក្សីនៅកន្លែងកើតហេតុនិយាយថា ម៉ូតូធុនធំ សេ ៤០០ ពណ៌ក្រហម លាយ.ស ជិះគ្នា២នាក់ ពីត្បូងទៅជើងតាមបណ្តោយ ផ្លូវព្រះមុនីវង្ស លុះមកដល់មុខភោជនីយដ្ឋានប៉ោកី ស្រាប់តែមានរថយន្តកាមរីកូរូឡា ស៊េរីឆ្នាំ៩៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2C-0393 ជិះគ្នា២នាក់ បើកប៉ះ មិនធ្ងន់នោះទេ ប៉ុន្តែបែរជាម្ចាស់យានជំនិះនាំគ្នាលើកកាំភ្លីងភ្ជង់ក្បាលគ្នាទៅវិញ។
ទោះយ៉ាងណាក៏ដោយ ដោយសារតែអាជ្ញាធរខណ្ឌចំការមន ក៏ដូចនគរបាលសាលារាជធានីភ្នំពេញ ចុះដល់កន្លែងកើតហេតុទាន់ពេលវេលា កុំអ៊ី មិនដឹងថា នរណារស់ នរណាស្លាប់នោះឡើយ។ ក្រោយ មកមិនយូរប៉ុន្មាន ពួកគេបានសុខចិត្តទម្លាក់កាភ្លើង ហើយយល់ព្រមសមត្ថកិច្ចនាំយកទៅរក្សាទុកនៅ សាលារាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាដោយសន្តិវិធី ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.