ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១២ព្រឹកនេះ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី, ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានស្តេចយាងព្រះរាជដំណើរឆ្ពោះទៅកាន់ទីក្រុបប៉េកាំងដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។
ព្រះរាជវង្សានុវង្ស សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុង ស្ថាប័នកំពូលរបស់ជាតិ ព្រមទាំងឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបាន មាន វត្តមានក្នុងពិធីបង្ហែ ព្រះរាជដំណើរនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ព្រះមហាក្សត្រមានព្រះរាជឱង្ការ ថា នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហាធម្មពិធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានឹងទទួលជួយទូលបង្គំ ខ្ញុំព្រះ ករុណា ខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.