នៅក្នុងរឿងស្នេហាដ៏គួរឲ្យសោកស្តាយមួយនៅប្រទេសថៃ បុរសម្នាក់បានសម្រេចចិត្តរៀបការជាមួយមិត្តស្រីរបស់លោក ដូចតាមការគ្រោងទុក ទោះបីជានាងបានស្លាប់ក្នុងគ្រោះថ្នាក់បុករថយន្ត មុនថ្ងៃរៀបការប៉ុន្មានថ្ងៃ ក៏ដោយ។
នាង Sarinya Kamsook វ័យ ២៩ ឆ្នាំ និង មិត្តប្រុសនាងវ័យ ២៨ ឆ្នាំ ឈ្មោះ Chadil Deffy គ្រោងនឹងរៀបការនៅឆ្នាំនេះ។ នាង Sarinya បានជួបគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុក) ដែលបណ្តាលឲ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរ។ នាងអាចត្រូវបានជួយសង្គ្រោះទាន់ពេល ប៉ុន្តែ វេជ្ជបណ្ឌិតឲ្យនាងរង់ចាំរយៈពេល ៦ ម៉ោង ដោយសារបន្ទប់សង្គ្រោះ ICU ណែនតាន់តាប់ ហើយនាងក៏មិនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងទៀតឡើយ។ ដោយសារតែរបួសនាងធ្ងន់ធ្ងរពេក នាងក៏ស្លាប់ទៅ។
លោក Deffy និង នាង Sarinya បាននៅជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំហើយ មុនពេលពួកគេសម្រេចរៀបការនៅទីបញ្ចប់។ ពួកគេបានពន្យារពេលរៀបការជាច្រើនដង ដោយសារតែជាប់រវល់ការងារ និង ដោយសារ លោក Deffy ចង់បញ្ចប់ការសិក្សា មុនពេលរៀបការ។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមរណភាពរបស់នាង Sarinya លោកក៏មិនបានបណ្តោយឲ្យនាងលាចាកពិភពលោក ដោយគ្មានសេចក្តីស្ងប់នោះទេ ពោលគឺលោកសម្រេចរៀបការជាមួយសាកសពនាងតែម្ដង។ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១២ តាមប្រពៃណីព្រះពុទ្ធសាសនា លោក Deffy បានរៀបការជាមួយសាកសពមិត្តស្រីលោក។ មិត្តភក្តិ និង សាច់ញាតិជាច្រើន បានចូលរួមក្នុងពិធីនេះ ហើយ ពិធីនេះត្រូវបានផ្សាយតាមទូរទស្សន៍ជាតិថៃទៀតផង។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.